BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

មុខងារវិស័យអប់រំ ​ថ្នាក់ក្រោមជាតិ ត្រូវ​បាន​​​ផ្ទេរ​ទៅ​​​ឱ្យរដ្ឋបាលក្រុង-ស្រុក-ខណ្ឌហើយ

ថ្ងៃសុក្រ, 22 ខែកញ្ញា 2023 15:45  មានជ័យ

E380605828_690665949759687_5715829383731607947_n (4) - choek sopon (1)

ពិធី​ផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តអនុក្រឹត្យ ស្ដីពីការផ្ទេរមុខងារក្នុងវិស័យអប់រំ យុវជន និង​កីឡា ទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ​​នេះ បាន​​ធ្វើឡើង​នៅ​ក្រសួងមហាផ្ទៃ នាព្រឹក​ថ្ងៃសុក្រ ទី២២ ខែកញ្ញា ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាពឯកឧត្តមអភិសន្ដិ​បណ្ឌិត ស សុខា ឧបនា​យក​រដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជា​ប្រធាន​គណៈ​កម្មាធិការ​ជាតិ​សម្រាប់ការអភិវឌ្ឍ​តាម​បែបប្រជាធិបតេយ្យ នៅថ្នាក់​ក្រោមជាតិ (គ.ជ.អ.ប) និងឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងអប់រំ ដោយមានការចូលរួមពីមន្រ្តី​ពាក់ព័ន្ធ​យ៉ាង​ច្រើន​។

E380605828_690665949759687_5715829383731607947_n (3) - choek sopon

មានប្រសាសន៍​នៅក្នុងពិធីនោះ ​ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានលើកឡើង​ថា ការ​​ផ្សព្វផ្សាយ និង​ការដាក់ឱ្យអនុវត្តអនុក្រឹត្យស្ដីពី ការផ្ទេរមុខងារក្នុងវិស័យអប់រំ​ទៅឱ្យ​រដ្ឋ​បាល​ក្រុង-ស្រុក-ខណ្ឌ​នេះ គឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ ប្រកបដោយមានអត្ថន័យ​យ៉ាង​ជ្រាលជ្រៅ និងបង្ហាញអំពីវឌ្ឍនភាពថ្មីមួយទៀត ក្នុងការ​អនុវត្ត​កម្មវិធី​កំណែទម្រង់​វិមជ្ឈការ និងវិសហមជ្ឈការ និងកំណែទម្រង់វិស័យអប់រំ ព្រមទាំងបង្ហាញ​អំពីឆន្ទៈ និងការ​ប្ដេជ្ញា​ចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ក្នុងការគាំទ្រវិស័យអប់រំ​។

E380605828_690665949759687_5715829383731607947_n (5) - choek sopon

​ទាក់ទងបញ្ហានេះ អភិបាលរដ្ឋបាលក្រុងសៀមរាប ​តំណាងឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ ទូទាំងប្រទេស បាន​ប្ដេជ្ញាខ្ពស់ក្នុងការគ្រប់គ្រងចាត់ចែង អនុវត្តមុខងារ របស់​ក្រសួង​អប់រំ​​ ដោយបន្តផ្តល់ការយកចិត្តទុក​ដាក់ប្រកបដោយ​សា្មរតី​ទទួល​ខុសត្រូវខ្ពស់ ក្នុងការដឹកនាំ​គ្រប់​គ្រង ចាត់ចែងអនុវត្តមុខងារ​របស់ក្រសួងអប់រំ​​ ឱ្យមានប្រសិទ្ធភាព​ខ្ពស់ សមភាព ដើម្បី​ធានា​សម្រេច​​បានគុណ​ភាពសេវាអប់រំ ដែលបានកំណត់ដោយក្រសួងអប់រំ​។

E380605828_690665949759687_5715829383731607947_n (6) - choek sopon

​​មាន​ប្រសាសន៍​ពិធី ​ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ​បានលើកឡើងថា ​រាជរដ្ឋាភិបាល នីតិកាលទី៧ ​ ដោយមានគណៈ​កម្មាធិការ​ជាតិសម្រាប់ ការអភិវឌ្ឍតាមបែបប្រជាធិ​បតេយ្យ​នៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) ជាសេនា​ធិការ នឹងបន្តពង្រឹង និងជំរុញការអនុវត្ត “កម្មវិធី​ជាតិ​សម្រាប់ការអភិវឌ្ឍតាម​បែបប្រជាធិ​ប​តេយ្យ​នៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២ ពីឆ្នាំ២០២១ ដល់​ឆ្នាំ២០៣០” ដោយប​ន្តផ្ដោត​លើការ​បែងចែកមុខងារ ការទទួលខុសត្រូវ និងខ្សែ​គណ​នេយ្យ​ភាពឱ្យបានកាន់តែច្បាស់​លាស់រវាងក្រសួង ស្ថាប័នថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់​ក្រោម​ជាតិ និងរវាងរដ្ឋបាលថ្នាក់ក្រោមជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិតាមប្រភេទនីមួយៗ។

E380605828_690665949759687_5715829383731607947_n (1) - choek sopon

ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា បន្ថែមថា គ.ជ.អ.ប នឹងបន្ត​អភិវឌ្ឍ​ស្ថាប័ន​រដ្ឋបាលក្រុង ស្រុក ឱ្យក្លាយជារដ្ឋបាលមូលដ្ឋានជួរមុខ និងជាស្ថាប័នអភិបាលកិច្ច​តាមបែបប្រជា​ធិប​តេយ្យ ​តំណាងឱ្យសម្លេង និងផល​ប្រយោជន៍របស់​ប្រជាជន ​មានលទ្ធភាពគាំទ្រ សម្រប​សម្រួល និង​សហការជាមួយរដ្ឋបាលឃុំ សង្កាត់ ក្នុងការផ្តល់សេវា​សាធាណៈ​​នានា​ ជូន​ប្រជាជន​ក្នុងដែន​សមត្ថកិច្ចរបស់ខ្លួន ឱ្យកាន់តែមានប្រសិទ្ធភាព​៕​

 


ថ្ងៃសុក្រ, 22 ខែកញ្ញា 2023 15:45  មានជ័យ