BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

រុស្សីវាយប្រហាររោងចក្រចម្រាញ់ប្រេងអ៊ុយក្រែន,កប៉ាល់គ្រាប់ធញ្ញជាតិអ៊ុយក្រែនបានមកដល់ច្រកសមុទ្រទួរគី, អាមេរិកនិងបារ៉ែនចុះកិច្ចព្រមព្រៀងនឹងគ្នា

ថ្ងៃសុក្រ, 22 ខែកញ្ញា 2023 15:26  BeeTube News

Untitled design - 2023-09-22T152016.032 (1)

ប្រទេសរុស្ស៊ីបានវាយប្រហាររោងចក្រចម្រាញ់ប្រេង Kremenchuk នៅតំបន់ Poltava ភាគកណ្តាលនៃប្រទេសអ៊ុយក្រែនក្នុងការវាយប្រហារដោយដ្រូននៅពេលយប់ ដែលបណ្តាលឱ្យមានអគ្គីភ័យឆាបឆេះឡើង។ កប៉ាល់ដឹកគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែនបានចាកចេញពីកំពង់ផែ Chornomorsk កាលពីថ្ងៃទី19ខែកញ្ញា ដែលប្រឆាំងទៅនឹងការរារាំងរបស់រុស្ស៊ីលើការនាំចេញរបស់អ៊ុយក្រែន។

  1. រុស្សីវាយប្រហាររោងចក្រចម្រាញ់ប្រេង Kremenchuk អ៊ុយក្រែន

យោងតាមសារព័ត៌មាន Reuters ចុះផ្សាយថ្ងៃទី២០ ខែកញ្ញាបានអោយដឹងថា អភិបាលក្រុង លោក Dmytro Lunin បាននិយាយកាលពីថ្ងៃពុធថា ប្រទេសរុស្ស៊ីបានវាយប្រហាររោងចក្រចម្រាញ់ប្រេង Kremenchuk នៅតំបន់ Poltava ភាគកណ្តាលនៃប្រទេសអ៊ុយក្រែនក្នុងការវាយប្រហារដោយដ្រូននៅពេលយប់ ដែលបណ្តាលឱ្យមានអគ្គីភ័យឆាបឆេះឡើង។

លោកបាននិយាយបន្ថែមនៅលើ Telegram ថា ប្រតិបត្តិការរោងចក្រចម្រាញ់ប្រេងត្រូវបានបញ្ឈប់ជាបណ្តោះអាសន្ន និងមិនមានព័ត៌មានពីអ្នករងរបួសទេ។

លោកបាននិយាយថា "កាលពីយប់មិញនេះ ជនជាតិរុស្ស៊ីបានវាយប្រហារតំបន់ Poltava ម្តងហើយម្តងទៀត។ ប្រព័ន្ធការពារដែនអាកាសរបស់យើងបានធ្វើការយ៉ាងល្អប្រឆាំងនឹង ដ្រូនរបស់សត្រូវ" ។

យោធាបាននិយាយថា ប្រព័ន្ធការពារដែនអាកាសរបស់ប្រទេសអ៊ុយក្រែនបានបាញ់ទម្លាក់ដ្រូនចំនួន១៧គ្រឿងក្នុងចំណោមដ្រូនទាំង២៤គ្រឿងដែលរុស្ស៊ីបានបាញ់មកលើទឹកដីអ៊ុយក្រែនពេញមួយយប់។

2023-09-22 15.17.02

 

  1. កប៉ាល់គ្រាប់ធញ្ញជាតិអ៊ុយក្រែនចាកចេញពី Odesa ថ្វីបើមានការរារាំងពីរុស្ស៊ី

យោងតាមសារព័ត៌មាន World Grain ផ្សាយថ្ងៃទី១៩ ខែកញ្ញាបានអោយដឹងថា កប៉ាល់ដឹកគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែនបានចាកចេញពីកំពង់ផែ Chornomorsk កាលពីថ្ងៃទី 19 ខែកញ្ញា ដែលប្រឆាំងទៅនឹងការរារាំងរបស់រុស្ស៊ីលើការនាំចេញរបស់អ៊ុយក្រែន ដែលគួរតែបានត្រូវដំណើរការឡើងវិញនៅថ្ងៃទី17 ខែកក្កដា ខណៈដែលរុស្ស៊ីបែរជាដកខ្លួនចេញពីកិច្ចព្រមព្រៀងសមុទ្រខ្មៅនេះ។

លោក Oleksandr Kurakov រដ្ឋមន្ត្រីហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសអ៊ុយក្រែនបាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា "នាវា Resilient Africa ដែលមានស្រូវសាលី 3,000 តោនបានចាកចេញពីកំពង់ផែ Chornomorsk ហើយកំពុងឆ្ពោះទៅកាន់ច្រកសមុទ្រ Bosphorus" ។

លោក Kurakov បាននិយាយថា កប៉ាល់បានចូលកំពង់ផែអ៊ុយក្រែននាពេលថ្មីៗនេះ នៅក្នុងច្រករបៀងដែលទើបនឹងបង្កើតថ្មី រួមជាមួយនឹងកប៉ាល់មួយផ្សេងទៀតដែលនឹងចាកចេញទៅកាន់អេហ្ស៊ីបក្នុងពេលឆាប់ៗនេះ។ អ៊ុយក្រែនបានប្រកាសជាឯកតោភាគីនូវច្រករបៀងសមុទ្រដែលក្តោបក្តាប់ឆ្នេរសមុទ្រភាគខាងលិចនៃសមុទ្រខ្មៅ បន្ទាប់ពីរុស្ស៊ីបានបោះបង់ចោលកិច្ចព្រមព្រៀងនោះ។

អ៊ុយក្រែន​កំពុង​បន្ត​ការ​ដឹក​ជញ្ជូន​គ្រាប់​ធញ្ញជាតិ បើ​ទោះ​ជា​មាន​ការ​គំរាម​កំហែង​ពី​រុស្ស៊ី​ក្នុង​ការ​ចាត់​ទុក​នាវា​ស៊ីវិល​ជា​គោលដៅរបស់​យោធា​ដ៏​មាន​សក្ដានុពលក៏ដោយ។

2023-09-22 15.17.13

 

  1. អាមេរិក និងបារ៉ែនចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខ និងសេដ្ឋកិច្ច

យោងតាមសារព័ត៌មាន Reuters ចុះផ្សាយថ្ងៃទី១៤ ខែកញ្ញាបានអោយដឹងថា សហរដ្ឋអាមេរិក និងបារ៉ែនកាលពីថ្ងៃពុធបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខ និងសេដ្ឋកិច្ចជាយុទ្ធសាស្ត្រ ដែលរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយថា នឹងពង្រីកកិច្ចសហប្រតិបត្តិការការពារជាតិ និងការស៊ើបការណ៍រវាងប្រទេសទាំងពីរ។

កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខានៅក្នុងកិច្ចប្រជុំមួយនៅក្រសួងការបរទេសរវាង លោក Blinken និងព្រះអង្គម្ចាស់នៃប្រទេសបារ៉ែន ហើយក៏ជានាយករដ្ឋមន្ត្រីផងដែរគឺព្រះអង្គម្ចាស់ Salman bin Hamad Al-Khalifa ។

លោក Blinken បាននិយាយទៅកាន់អ្នកយកព័ត៌មាននៅមុនពិធីចុះហត្ថលេខាថា "យើងទន្ទឹងរង់ចាំប្រើប្រាស់កិច្ចព្រមព្រៀងនេះដើម្បីធ្វើជាក្របខ័ណ្ឌមួយសំរាប់អោយប្រទេសផ្សេងៗទៀត ដែលមានបំណងចង់ចូលរួមជាមួយពួកយើង អាចចូលរួមនឹងពួកយើងបានក្នុងការពង្រឹងស្ថិរភាពក្នុងតំបន់ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការបង្កើតបច្ចេកវិទ្យាថ្មីៗ"។

ប្រទេសបារ៉ែនបានធ្វើជាម្ចាស់ផ្ទះនៃកងនាវាចរទី 5 របស់កងទ័ពជើងទឹកអាមេរិក និងទីស្នាក់ការកណ្តាលនៃកងកំលាំងជើងទឹកអាមេរិករួចមកហើយ។ បុគ្គលិកយោធាអាមេរិករាប់ពាន់នាក់ត្រូវបានដាក់ពង្រាយនៅក្នុងប្រទេសបារ៉ែន ដែលត្រូវបានចាត់ទុកជាសម្ព័ន្ធមិត្តដ៏សំខាន់ដែលមិនមែនជាក្រុមប្រទេសនៃណាតូ។

2023-09-22 15.17.08


 


ថ្ងៃសុក្រ, 22 ខែកញ្ញា 2023 15:26  BeeTube News