BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

​ផ្លែ​ដូងខ្មែរ ​ទទួល​​បាន​​ភ្លើង​ខៀវ​នាំចេញ​​ទៅ​ប្រទេស​ចិនហើយ ​​ក្រសួងកសិកម្ម​ អំពាវនាវ​ម្ចាស់​ចម្ការ​ ​និង​រោងចក្រកែច្នៃ​ ​រួសរាន់ទៅចុះបញ្ជី​

ថ្ងៃពុធ, 20 ខែកញ្ញា 2023 16:18  មានជ័យ

Coconut-4444 (4) - choek sopon (1)

​អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម នៅថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០២៣នេះ ​បាន​ប្រកា​ស​ឲ្យ​ម្ចាស់ចម្ការដូង សហ​គមន៍​កសិកម្មដូងក្រអូប និង​ម្ចាស់រោងចក្រកែច្នៃ និងវេច​ខ្ចប់​ផ្លែ​ដូង​ស្រស់ទាំងអស់​ ដែល​មាន​បំណងផលិត និងកែច្នៃវេចខ្ចប់ នាំចេញ​ផ្លែដូងស្រស់ទៅកា​ន់​ទីផ្សារ​ប្រទេសចិន រួសរាន់ដាក់ពាក្យ​ស្នើ​សុំចុះ​បញ្ជីចម្ការ និងរោងចក្រកែច្នៃ វេចខ្ចប់​ផ្លែដូង សម្រាប់​នាំចេញទៅកាន់ប្រទេសចិននៅអគ្គនាយកដ្ឋានកសិកម្ម។​

Coconut-4444 (2) - choek sopon

អគ្គនាយកដ្ឋានកសិកម្ម​បញ្ជាក់ថា ពិធីសារស្តីពី​លក្ខខណ្ឌតម្រូវភូត​គាមអនាម័យ​សម្រាប់​ការ​នាំចេញផ្លែដូងស្រស់ពីប្រទេសកម្ពុជា ទៅកាន់ប្រទេសចិន ត្រូវបាន​ចុះហត្ថលេខា​ដោយ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយអគ្គរដ្ឋបាលគយ នៃសាធា​រណ​រដ្ឋប្រជា​មានិត​ចិន​ កាលពី​ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ។

Coconut-4444 (7) - choek sopon

បើតាមអគ្គនាយកដ្ឋានកសិកម្ម​ នៅពេលទទួលបាន​ពាក្យស្នើសុំហើយ អគ្គនាយកដ្ឋាន​កសិ​កម្ម នឹងចាត់មន្ដ្រីជំនាញ​ចុះវាយតម្លៃស្របតាមនីតិវិធីបច្ចេក​ទេសដូចមានចែងនៅក្នុងពិធីសារ មុននឹងបញ្ជូនបញ្ជីឈ្មោះចម្ការ និងរោង​ចក្រកែច្នៃវេចខ្ចប់ផ្លែដូងស្រស់ទៅកាន់ភាគីចិន នៅ​ដើម​ខែធ្នូ ឆ្នាំ២០២៣ខាងមុខ ដើម្បីភាគីចិនពិនិត្យ និងវាយតម្លៃបញ្ចប់ មុននឹង​ឈាន​ដល់​ការ​នាំ​ចេញជាផ្លូវការ។​

Coconut-4444 (1) - choek sopon

គួររំលឹកថា គិតត្រឹមឆ្នាំ២០២២ នៅប្រទេសកម្ពុជាសព្វថ្ងៃ មានផ្ទៃដីដាំដុះដំណាំដូងចំនួន ១​ម៉ឺន​៧​ពាន់ហិកតា ក្នុងនោះ ផ្ទៃដីប្រមូលផលមានចំនួន​១ម៉ឺន៤ពាន់ហិកតា។ ចំណែក​ទិន្នផល​សរុប​នៅក្នុងឆ្នាំ២០២២ នៅទូទាំងប្រទេស មានចំនួនសរុប​២៤ម៉ឺន៨ពាន់តោន។

Coconut-4444 (3) - choek sopon

​លោកស្រី អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម​បានឲ្យដឹដែរថា នៅពេលសម្រេច​បាន​ពិធី​សារ​​នេះហើយ កម្ពុជាត្រូវធ្វើការជាមួយប្រជាកសិករធ្វើ​យ៉ាងណាឱ្យពួកគាត់ដាំដុះផ្លែដូង ស្រប​​​ទៅ​តាមស្តង់ដាអនាម័យ និងភូតគាមអនាម័យ កំណត់ដោយរដ្ឋបាលគយចិនហើយ។​

​អគ្គនាយ​កដ្ឋានកសិកម្ម នឹងចាត់ម​ន្ដ្រីជំនាញចុះវាយតម្លៃស្រប​តាមនីតិវិធី​បច្ចេក​ទេសដូច​មាន​ចែង​នៅក្នុងពិធីសារ មុននឹងបញ្ជូនបញ្ជីឈ្មោះចម្ការ និងរោងចក្រកែច្នៃវេចខ្ចប់ផ្លែដូង​ស្រស់​ទៅ​កាន់ភាគីចិន​៕

 


ថ្ងៃពុធ, 20 ខែកញ្ញា 2023 16:18  មានជ័យ