BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

មាន​​លក្ខណៈវិនិច្ឆ័យ និង​តម្លៃលេចធ្លោជាសកលអ្វីខ្លះ​ ដែល​​​រមណីយដ្ឋានប្រាសាទកោះកេរ ​ត្រូវ​បាន​ចុះ​​ក្នុង​បញ្ជីបេតិកភណ្ឌពិភពលោក​ ?

ថ្ងៃពុធ, 20 ខែកញ្ញា 2023 15:49  មានជ័យ

photo_2023-09-20_13-04-06 - choek sopon (1)

នៅវេលាម៉ោង​៧​​ព្រឹក ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣នេះ ​គ្រប់ស្ថាប័នថ្នាក់ជាតិ និងថ្នាក់​ក្រោម​ជាតិ​ ព្រមទាំង​​រដ្ឋបាល​រាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ ​​ឃុំ-សង្កាត់ ក៏ដូចជានៅតាម​ទីវត្តអារាម ក្រុមហ៊ុន រោងចក្រ សហគ្រាសនានា ​បាន​នាំគ្នាវាយគង វាយជួង វាយ​ឃ្មោះ ទូងស្គរ ទះប៉ោត និងគោះត្រ​ដោក​​ជាដើម យ៉ាងកងរំពង ដើម្បីអបអរសាទរព្រឹត្តិការណ៍​​ប្រវត្តិសាស្ត្រ ដែល ”រមណីយដ្ឋានប្រាសាទកោះកេរ” ត្រូវបានចុះក្នុងបញ្ជីបេតិក​ភណ្ឌ​ពិភព​លោក​របស់អង្គការ​យូណេស្កូ។​

photo_2023-09-20_13-04-05 - choek sopon

ដើម្បីឲ្យប្រជាពលរដ្ឋ មហាជនជាតិ និងអន្តរជាតិ បាន​យល់ពីមូលហេតុដែល​អង្គការ​យូណេស្កូ​បាន​សម្រេចចុះបញ្ជី ”រមណីយដ្ឋានប្រាសាទកោះកេរ” ​​​ជា​សម្បត្តិ​បេតិក​ភណ្ឌ​ពិភព​លោក​ ក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ បាន​​​ចេញ​​សេចក្តី​ជូន​ដំណឹង​​មួយ ទាក់ទង​លក្ខណៈ​វិនិច្ឆ័យ នៃ​តម្លៃលេចធ្លោជាសកល របស់ ​​”រមណីយដ្ឋានប្រាសាទកោះកេរ”​។

380481581_656854646629218_8103898648384431879_n - choek sopon

​ក្រសួង​​វប្បធម៌​​​បាន​អះអាងថា នៅ​​ក្នុង​កិច្ច​​ប្រជុំ​លើក​​​ទី៤៥ នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ នៅ​ទីក្រុង​វីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត (Saudia Arabia) គណៈកម្មាធិការបេតិកភណ្ឌពិភព​លោក​​បាន​សម្រេចជាឯកច្ឆន្ទចុះ “រមណីយដ្ឋាន​ប្រាសាទកោះកេរ” ក្នុងបញ្ជីបេតិកភណ្ឌ​ពិភព​លោក នៃ​អង្គការ​​យូណេស្កូ ដោយផ្អែកលើលក្ខណៈ​វិនិច្ឆ័យចំនួនពីរ ដែលមានចែង​ក្នុងគោល​ការណ៍​ណែនាំប្រតិបត្តិ នៃ​អនុសញ្ញាឆ្នាំ១៩៧២ រួម​មាន៖

លក្ខណៈ​វិនិច្ឆ័យទី​២ (Criteria ii) ៖ រមណីយដ្ឋានបុរាណវិទ្យាកោះកេរ បង្ហាញក្នុងលក្ខណៈ ដ៏វិសេសវិសាលមួយ នូវចំណុចគួបប្រសព្វ រវាងតម្លៃ​មនុស្ស ​ដែលបង្កើត​បានជា​រចនាបថ​កោះកេរ ដែលក្នុងនោះក្បាច់ចម្លាក់បដិមាបង្ហាញពីភាពក្លាហាន រូបភាពបង្កប់នូវការស្រមៃ និង​វិញ្ញាណរស់​រវើក អំពីចលនារបស់ក្បាច់ចម្លាក់​ ដែល​កើត​ចេញ​ពី​ការ​បញ្ចូល​គ្នា នៃនិមិត្តរូប​សាសនា និងសិល្បៈ របស់ឥណ្ឌា ជាមួយគោលគំនិតរចនាក្នុងស្រុក និងសិល្បៈហត្ថកម្ម។ ទោះ​បី​​​ត្រូវ​បាន​បង្កើត​ឡើង ក្នុង​​​រយៈ​​ពេល​​​ដ៏ខ្លី​​ត្រឹម​តែ​២៣​​ឆ្នាំ ក្នុងសតវត្សទី១០​​ក៏ដោយ ក៏​រចនាបថ​​កោះកេរ បានជះឥទ្ធិពល យូរអង្វែងទៅលើការបញ្ចេញទឹកដៃសិល្បៈ នៅក្នុង​សម័យ​កាលក្រោយៗ​មកទៀតនៃអាណាចក្រ​ខ្មែរ និងនៅតាមបណ្តាប្រទេសអា​ស៊ីអាគ្នេយ៍ផ្សេង​ទៀត។

380485945_656855136629169_8578014956203361331_n - choek sopon

​លក្ខណៈវិនិច្ឆ័យទី​៤ (Criteria iv)៖ រមណីយដ្ឋានបុរាណវិទ្យាកោះកេរ គឺជាគំរូដើមស្ដីពី​ដែន​ទេសភាព​ទីក្រុងថ្មី ដែលមានសំណង់អគារធំៗ ដោយសារការប្រើប្រាស់ផ្ទាំងថ្មដុំធំៗដ៏ច្រើន សន្ធឹកសន្ធាប់នៅក្នុងការសាងសង់ និងការធ្លាក់ក្បាច់និងបដិមា។ គំរូដើម​នេះបាន​សម្ពោធ​ឡើង នូវ​សម័យកាល​នៃការសាងសង់ប្រាសាទថ្ម អស់ជាច្រើនសតវត្សនៅ​ទូទាំង​អាណា​ចក្រ​ខ្មែរ ហើយ បានក្លាយជាប្រភពនៃការបំផុសគំនិតសម្រាប់ការសា​ងសង់ប្រាសាទ​ដ៏អស្ចារ្យ​នានា​នៅអង្គរ និង​នៅក្នុងអាស៊ីអាគ្នេយ៍ ក្នុងសតវត្សក្រោយៗមកទៀត។

ក្រសួង​​វប្បធម៌​អះអាងថា ការ​ទទួលស្គាល់ជាផ្លូវការ “រមណីយដ្ឋានប្រាសាទកោះកេរ” ជា​បេតិក​​ភណ្ឌពិភពលោកនា​ពេលនេះ គឺជាមោទនភាពជាតិដ៏ធំធេងថ្មីមួយទៀត​ បន្ទាប់ពី​តំបន់​រមណីយដ្ឋាន​អង្គរ​ប្រាសាទ ព្រះវិហារ និងតំបន់ប្រាសាទសំបូរព្រៃគុក ត្រូវបានចុះ​ក្នុងបញ្ជី​បេតិក​ភណ្ឌពិភពលោកជាបន្ត​​បន្ទាប់ នៅឆ្នាំ១៩៩២ ឆ្នាំ២០០៨ និង​ឆ្នាំ២០១៧។

kn24242_(10) - choek sopon-1

បើតាមក្រសួង​​វប្បធម៌​ សមិទ្ធផលទាំងនេះ គឺពិតជាកើតចេញពីការចូលរួម និងទឹកចិត្ត​ស្រ​ឡាញ់​មោះមុតរបស់ប្រជាជនកម្ពុជាគ្រប់ៗរូប ជាពិសេសកិច្ចខិតខំប្រឹងប្រែងជាប់មិនដាច់ របស់​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងការដឹកនាំដ៏ប៉ិនប្រសប់របស់​សម្តេច មហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ច​ជា​កាល​តែង​តែ​ផ្តល់​អាទិភាព​ខ្ពស់ដល់​កិច្ចការអភិរក្ស និងអភិវឌ្ឍបេតិកភណ្ឌ ដែលជាដួង​ព្រលឹង និង អត្តសញ្ញាណជាតិ។

ជាមួយគ្នានោះ ក្រសួង​​វប្បធម៌ បានអំពាវនាវ​ឲ្យ​សាធារណៈជន និង​​ជនរួមជាតិទាំងអស់​​ចូល​រួម​អបអរសាទរ លើក​​តម្លៃ​​មរតកវប្បធម៌ និង​​ការពាររមណីយដ្ឋាន​ប្រាសាទកោះកេរ ឱ្យបាន​គង់​វង្ស​សម្រាប់កូនចៅជំនាន់ក្រោយៗទៀត។ ពីព្រោះ​កិច្ចថែរក្សា និងការពារបេតិកភណ្ឌជាតិ គឺជាកាតព្វកិច្ចរបស់កូនខ្មែរគ្រប់ៗរូប៕

 


ថ្ងៃពុធ, 20 ខែកញ្ញា 2023 15:49  មានជ័យ