BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

អារ៉ាប៊ីសាអូឌីតជូនដំណឹងអាមេរិកពីការឈប់ផ្សះផ្សារទំនាក់ទំនងជាមួយអ៊ីស្រាអែល ហើយអ្នកគាំទ្រជ្វាក៏បានចាប់ផ្តើមស្រែកឡើង

ថ្ងៃអង្គារ, 19 ខែកញ្ញា 2023 15:02  BeeTube News

Untitled design - 2023-09-19T150033.133 (1)

វគ្គនេះផ្តោតលើរបាយការណ៍ចម្រូងចម្រាសផ្សាយដោយកាសែតអារ៉ាប៊ីសាអូឌីតElaphអំពីទីក្រុងRiyadhជូនដំណឹងដល់អ្នកសម្រុះសម្រួលអាមេរិកថាខ្លួនកំពុងបញ្ឈប់កិច្ចព្រមព្រៀងឡើងវិញជាមួយអ៊ីស្រាអែល ក្នុងការប្រឆាំងនឹងគោលនយោបាយរបស់រដ្ឋាភិបាលស្តាំនិយមជ្រុលរបស់នាយករដ្ឋមន្ត្រី Benjamin Netanyahu ជាពិសេសរដ្ឋមន្ត្រីហិរញ្ញវត្ថុលោក Bezlael Smotrich និងរដ្ឋមន្ត្រីសន្តិសុខមាតុភូមិលោក Itamar Ben Gvir ដែលធ្វើឲ្យខូចដល់កិច្ចខិតខំប្រឹងប្រែងទាំងអស់។ ប្រភពពីអាមេរិក និងអ៊ីស្រាអែលបានបដិសេធយ៉ាងរហ័សចំពោះខ្លឹមសារនៃរបាយការណ៍នេះដោយសង្កត់ធ្ងន់ថា បណ្តាញសម្រាប់ការចរចានៅតែបើកចំហដោយមិនបានរងផលប៉ះពាល់ណាមួយឡើយ។ វគ្គនេះមើលឃើញថា របាយការណ៍ Elaph គឺជាការប៉ុនប៉ងរបស់អារ៉ាប៊ីសាអូឌីត ដើម្បីដាក់សម្ពាធលើរដ្ឋបាល Biden ដើម្បីដាក់សម្ពាធដល់រដ្ឋាភិបាល Netanyahu ឱ្យកែប្រែជំហររបស់ខ្លួនលើលក្ខខណ្ឌរបស់ប្រទេសអារ៉ាប៊ីសាអូឌីតក្នុងការរួមបញ្ចូលរដ្ឋប៉ាឡេស្ទីននៅក្នុងកិច្ចព្រមព្រៀងផ្សះផ្សារឡើងវិញរវាងទីក្រុង Riyadh និង Tel Aviv ។ កាលពីមួយខែមុន នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បាននិយាយនៅក្នុងបទសម្ភាសន៍តាមទូរទស្សន៍ជាមួយប៉ុស្តិ៍ Bloomberg ថាលក្ខខណ្ឌនៃបញ្ហាប៉ាឡេស្ទីនពិតជាត្រូវបានលើកមកពិភាក្សានៅក្នុងការចរចារជាជាងអ្វីដែលត្រូវបានបង្ហាញឡើងដោយប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ។

  1. អារ៉ាប៊ីសាអូឌីតជូនដំណឹងអាមេរិកពីការឈប់ផ្សះផ្សារទំនាក់ទំនងជាមួយអ៊ីស្រាអែល 

យោងតាមសារព័ត៌មាន Mint ចុះផ្សាយថ្ងៃទី១៨ ខែកញ្ញាបានអោយដឹងថា អារ៉ាប៊ីសាអូឌីត តាមសេចក្តីរាយការណ៍បានបញ្ជូនដំណឹងទៅកាន់រដ្ឋបាល Biden អំពីការសម្រេចចិត្តរបស់ខ្លួនក្នុងការផ្អាកការពិភាក្សាទាក់ទងនឹងដំណើរការផ្សះផ្សារទំនាក់ទំនងជាមួយអ៊ីស្រាអែល។ មន្ត្រី​អ៊ីស្រាអែល​ម្នាក់​ក្នុង​ការិយាល័យ​នាយករដ្ឋមន្ត្រី​បាន​លាតត្រដាង​ព័ត៌មាន​នេះ ដោយ​ដក​ស្រង់​របាយការណ៍​មិន​បានបញ្ជាក់មួយ​ពី​សារព័ត៌មាន​អារ៉ាប់ Elaph។

ដូចដែលបានរាយការណ៍ ទីក្រុង Riyadh បានទំនាក់ទំនងតាមរយៈសហរដ្ឋអាមេរិកថា ចរិត "ជ្រុលនិយម" នៃរដ្ឋាភិបាលស្តាំនិយមរបស់អ៊ីស្រាអែល ដែលដឹកនាំដោយនាយករដ្ឋមន្ត្រីលោក Benjamin Netanyahu កំពុងរារាំងការពង្រឹងទំនាក់ទំនាក់ទំនងជាសក្តានុពលជាមួយប៉ាឡេស្ទីនដែលជាលទ្ធផលក៏ជះឥទ្ធិពលលើទំនាក់ទំនងជាមួយអារ៉ាប៊ីសាអូឌីតដែរ។

របាយការណ៍ក៏បានលើកឡើងផងដែរថា អារ៉ាប៊ីសាអូឌីតមានការធ្លាក់ទឹកចិត្តក្នុងការបន្តកិច្ចព្រមព្រៀងសន្តិភាពដ៏មានសក្តានុពលមួយ ដោយសារតែឆន្ទៈរបស់លោក Netanyahu ក្នុងការបំពេញតាមការទាមទាររបស់បុគ្គលដូចជារដ្ឋមន្ត្រីសន្តិសុខជាតិលោក Itamar Ben-Gvir និងរដ្ឋមន្ត្រីហិរញ្ញវត្ថុលោក Bezalel Smotrich ដែលអារ៉ាប៊ីសាអូឌីតយល់ថាមកពី មនោគមនយោបាយស្តាំនិយម។

2023-09-19 14.55.02

 

  1. អ៊ីស្រាអែល​បដិសេធ​អារ៉ាប៊ីសាអូឌីត​ផ្អាក​ការ​ចរចា​ជុំវិញ​បញ្ហា​ប៉ាឡេស្ទីន

យោងតាមសារព័ត៌មាន The Times Of Israel ចុះផ្សាយថ្ងៃទី១៧ ខែកញ្ញាបានអោយដឹងថា មន្ត្រី​អ៊ីស្រាអែល និង​អាមេរិក​ម្នាក់​បាន​និយាយ​ថារបាយការណ៍​ដែលលើកឡើងថា អារ៉ាប៊ីសាអូឌីតបានប្រាប់រដ្ឋបាលលោកBiden ថាខ្លួនកំពុងបង្កកកិច្ចខិតខំប្រឹងប្រែងរបស់អាមេរិកក្នុងផ្សះផ្សារទំនាក់ទំនងឡើងវិញរបស់ខ្លួនជាមួយអ៊ីស្រាអែល ដោយសារតែនៅក្នុងរដ្ឋាភិបាលរឹងរូសរបស់នាយករដ្ឋមន្ត្រីលោក Benjamin Netanyahu មិនមានឆន្ទៈក្នុងការធ្វើសម្បទានណាមួយដល់ប៉ាឡេស្ទីននោះ គឺមិនពិតនោះទេ។

យោងតាមរបាយការណ៍នៅក្នុងកាសែត Elaph ដែលសន្មត់ដកស្រង់នូវមន្ត្រីនៅក្នុងការិយាល័យរបស់លោក Netanyahu បានអោយដឹងថា សហរដ្ឋអាមេរិកបានជូនដំណឹងដល់អ៊ីស្រាអែលអំពីជំហររបស់អារ៉ាប៊ីសាអូឌីត។ ដោយនិយាយថា អ៊ីស្រាអែល "មានការភ័ន្តច្រឡំ" ចំពោះទង្វើនេះ ដោយជឿថាអារ៉ាប៊ីសាអូឌីតនឹងរៀបចំដើរឆ្ពោះទៅមុខហើយជាមួយនឹងការផ្សះផ្សារទំនាក់ទំនងឡើងវិញ ដោយមិនត្រូវភ្ជាប់ជាមួយនឹងវិវឌ្ឍនភាពលើបញ្ហាប៉ាឡេស្ទីន។

របាយការណ៍របស់អ្នកយកព័ត៌មានអ៊ីស្រាអែលដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍បានលើកឡើងពីការទទូចរបស់រដ្ឋមន្រ្តីស្តាំនិយមលោក Bezalel Smotrich និងលោក Itamar Ben Gvir ថាអ៊ីស្រាអែលមិនធ្វើសម្បទានណាមួយដល់ប៉ាឡេស្ទីនទេដោយបន្ថែមថាប្រសិនបើមិនមានការរីកចំរើនជាមួយទីក្រុងរ៉ាម៉ាឡាទេនោះ មិនអាចមានការរីកចម្រើនជាមួយទីក្រុងរីយ៉ាដឡើយ។

កាលពីខែមុន លោក Netanyahu បានបង្ហាញថា លោកបើកចំហចំពោះការផ្សះផ្សារជាមួយប៉ាឡេស្ទីន ប្រសិនបើកិច្ចព្រមព្រៀងជាមួយអារ៉ាប៊ីសាអូឌីតអាស្រ័យលើវា ហើយបានណែនាំថា លោកនឹងមិនអនុញ្ញាតឱ្យសមាជិកចម្រុះនៅក្នុងរដ្ឋាភិបាលណាម្នាក់រារាំងកិច្ចព្រមព្រៀងនេះទេ។

2023-09-19 14.54.56

 

  1. អ៊ុយក្រែន​តាម​ប្រមាញ់​​ប្រាក់ខណៈ​ការ​ប្រយុទ្ធ​ធ្វើអោយខាតបង់ធ្ងន់

យោងតាមសារព័ត៌មាន The Wall Street Journal ចុះផ្សាយថ្ងៃទី១៨ ខែកញ្ញាបានអោយដឹងថា ប្រឈមមុខនឹងការប្រយុទ្ធគ្នាយ៉ាងហោចណាស់មួយឆ្នាំទៀត - និងឱនភាពថវិកាជាង 40ពាន់លានដុល្លាក្នុងឆ្នាំ2024-រដ្ឋាភិបាលអ៊ុយក្រែនកំពុងពិចារណាលក់មូលបត្របំណុលយោធាទៅឱ្យសាជីវកម្ម និងបុគ្គលឯកជននៅបរទេសដើម្បីទទួលបានមូលនិធិសម្រាប់បង្កើនការចំណាយលើវិស័យការពារជាតិ។

នាយកដ្ឋានស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចនៃក្រុមហ៊ុនវិនិយោគ Investment Capital Ukraine (ICU) នៅសប្តាហ៍នេះកំពុងចាប់ផ្តើមកម្មវិធីមួយនៅក្នុងការពិគ្រោះយោបល់ជាមួយរដ្ឋាភិបាលដើម្បីលក់មូលបត្របំណុលរដ្ឋាភិបាលអ៊ុយក្រែនពីចម្ងាយដល់បុគ្គលនៅបរទេសជាពិសេសនៅអឺរ៉ុបខាងលិច។ទោះយ៉ាងណាក៏ដោយការវិនិយោគដែលមានសក្តានុពលទំនងជាមិនអាចបំពេញការខ្វះខាតបានភ្លាមៗនោះទេ។

ពួកគេក៏នៅមានជម្រើសមួយទៀតផងដែរគឺការទទួលបានសិទ្ធិចូលទៅក្នុងសហភាពអឺរ៉ុប ដែលអាចផ្តល់ឱ្យអ៊ុយក្រែននូវសិទ្ធិទទួលបានរាប់រយពាន់លានអឺរ៉ូក្នុងការឧបត្ថម្ភជំនួយ និងហិរញ្ញប្បទានហេដ្ឋារចនាសម្ព័ន្ធ។

2023-09-19 14.55.08


 


 

 


ថ្ងៃអង្គារ, 19 ខែកញ្ញា 2023 15:02  BeeTube News