BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

អាមេរិក​ដាក់​ការ​រារាំង​ហិរញ្ញវត្ថុ​លើ​អេហ្ស៊ីប​ដើម្បី​ទទួល​បាន​គ្រាប់​រំសេវ​របស់​អេហ្ស៊ីប និង​សំរេចជោគជ័យ​ក្នុង​ការ​ទទួ

ថ្ងៃអង្គារ, 19 ខែកញ្ញា 2023 11:01  BeeTube News

Untitled-1-13
 

1. មេរិក​ជួយ​ប៉ាគីស្ថាន​ទទួល​បាន​ជំនួយ ​IMF ដោះដូរនឹង​អាវុធ​សម្រាប់​អ៊ុយក្រែន

យោងតាមសារព័ត៌មាន The Intercept ចុះផ្សាយថ្ងៃទី១៧ ខែកញ្ញាបានអោយដឹងថា ការលក់អាវុធសម្ងាត់របស់ប៉ាគីស្ថានទៅកាន់សហរដ្ឋអាមេរិកបានជួយសំរបសម្រួលដល់ជំនួយពីមូលនិធិរូបិយវត្ថុអន្តរជាតិ IMF កាលពីដើមឆ្នាំនេះ នេះបើយោងតាមប្រភពពីរដែលមានចំណេះដឹងអំពីការរៀបចំនេះ ជាមួយនឹងការបញ្ជាក់ពីឯកសារផ្ទៃក្នុងរបស់រដ្ឋាភិបាលប៉ាគីស្ថាន និងអាមេរិក។ ការ​លក់​អាវុធ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​គោល​បំណង​ផ្គត់ផ្គង់ដល់​យោធា​អ៊ុយក្រែន ដែល​ជាការកំណត់សម្គាល់​ថ្មីមួយពីការ​ចូល​រួម​របស់​ប៉ាគីស្ថាន​នៅក្នុង​ជម្លោះ ​ដែល​កើតចេញពី​សម្ពាធ​របស់​សហរដ្ឋ​អាមេរិកដាក់មកលើខ្លួន។ ការបង្ហាញនេះគឺឆ្លុះបញ្ចាំងចូលទៅក្នុងប្រភេទនៃយុទ្ធសាស្រ្ដដែលនៅពីក្រោយឆាករវាងឥស្សរជនផ្នែកហិរញ្ញវត្ថុ និងនយោបាយ ដែលកម្រត្រូវបានបង្ហាញជាសាធារណៈណាស់។ កំណែទម្រង់គោលនយោបាយរចនាសម្ព័ន្ធដ៏អាក្រក់ដែលទាមទារដោយ IMF ខណៈដែលលក្ខខណ្ឌសម្រាប់ជំនួយក្នុងការសង្គ្រោះនាពេលថ្មីៗនេះ បានចាប់ផ្ដើមមានការតវ៉ាកើតឡើងនៅក្នុងប្រទេស។ ការធ្វើកូដកម្មធំៗបានកើតឡើងនៅទូទាំងប្រទេសប៉ាគីស្ថានក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ក្នុងការឆ្លើយតបទៅនឹងវិធានការណ៍ទាំងនេះ។ នៅខែមេសា ឆ្នាំ 2022 យោធាប៉ាគីស្ថាន ដោយមានការជំរុញពីសហរដ្ឋអាមេរិក បានជួយរៀបចំការបោះឆ្នោតដើម្បីដកនាយករដ្ឋមន្ត្រីលោក Imran Khan ។ នៅមុននោះបន្តិច អ្នកការទូតនៃក្រសួងការបរទេសមួយចំនួនបានសម្តែងការខឹងសម្បារទៅលើជំហរ "អព្យាក្រឹតយ៉ាងខ្លាំងក្លា" របស់ប៉ាគីស្ថានចំពោះសង្គ្រាមអ៊ុយក្រែនក្រោមការដឹកនាំរបស់លោក Khan ។

c-139
b-145
a-228
 

2. ការស្រេកឃ្លានអាវុធ Howitzers របស់អ៊ុយក្រែនបានផ្លាស់ប្តូរឧស្សាហកម្មអាវុធ

យោងតាមសារព័ត៌មាន The Wall Street Journal ចុះផ្សាយថ្ងៃទី១៨ ខែកញ្ញាបានអោយដឹងថា នៅឯរោងចក្រផលិតសព្វាវុធរបស់កូរ៉េខាងត្បូងមួយកន្លែង ខ្សែសង្វាក់ផលិតកម្មមនុស្សយន្ត និងកម្មករដែលមានជំនាញខ្ពស់កំពុងដំណើរការអាវុធយ៉ាងសកម្មកាលពីថ្ងៃសុក្រ អាចដើរតួនាទីដ៏សំខាន់សម្រាប់នៅក្នុងប្រទេសអ៊ុយក្រែន។ កម្មករបាននិយាយថា ចាប់តាំងពីការលុកលុយរបស់រុស្ស៊ីកាលពីឆ្នាំមុន រោងចក្រ Hanwha Aerospace នៅភាគខាងត្បូងនៃទីក្រុង Changwon បានពង្រីកសមត្ថភាពផលិតកម្មរ​​​បស់ពួកគេចំនួនបីដង ខណៈដែលកូរ៉េខាងត្បូងបង្កើនការនាំចេញអាវុធ បែរជាសហរដ្ឋអាមេរិកកំពុងជួបបញ្ហាកង្វះខាតផលិតកម្មទៅវិញ។ គោលនយោបាយក្នុងស្រុកជាយូរអង្វែងបានរារាំងទីក្រុងសេអ៊ូលពីការលក់អាវុធទៅកាន់ជម្លោះសកម្មនានា ប៉ុន្តែទោះបីជាយ៉ាងនេះក៏ដោយ ពួកគេនៅតែបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដែលមានតម្លៃ 17.3 ពាន់លានដុល្លាកាលពីឆ្នាំមុន រួមទាំងកិច្ចព្រមព្រៀង $12.7 ពាន់លានដុល្លាជាមួយសមាជិកណាតូ និងសម្ព័ន្ធមិត្តដ៏សំខាន់របស់ទីក្រុង Kyiv ប្រទេសប៉ូឡូញ សម្រាប់អាវុធ K9 Howitzers រថក្រោះ K2 និងអាវុធជាច្រើនទៀត។ ហើយរួមជាមួយនឹងដំណើរទស្សនកិច្ចនៅឯមជ្ឈមណ្ឌលអវកាស និងរោងចក្រផលិតសព្វាវុធរបស់លោក Kim Jong Un នៅក្នុងប្រទេសរុស្ស៊ីកាលពីពេលថ្មីៗនេះ អ្នកជំនាញនិយាយថា កូរ៉េខាងត្បូងអាចនឹងត្រូវបង្ខំឱ្យពិនិត្យឡើងវិញនូវតុល្យភាពរបស់ខ្លួនចំពោះសកម្មភាពផ្គត់ផ្គង់ដល់សង្គ្រាមអ៊ុយក្រែន ដែលកន្លងមកទីក្រុងសេអ៊ូលក៏បានថ្កោលទោសផងដែរ ដូចជាការរារាំងអំពាវនាវក្នុងការផ្គត់ផ្គង់អាវុធដោយផ្ទាល់ទៅកាន់ទីក្រុងគៀវ។

f-133
e-138
d-145
 

3. យន្តហោះចម្បាំង F-35 របស់កងម៉ារីនបានបាត់ខ្លួននៅក្នុងគ្រោះឧបទ្ទវហេតុ

យោងតាមសារព័ត៌មាន The Wall Street Journal ចុះផ្សាយថ្ងៃទី១៧ ខែកញ្ញាបានអោយដឹងថា មន្ត្រីយោធាអាមេរិកកំពុងស្វែងរកយន្តហោះចម្បាំង F-35 ដែលបានបាត់ខ្លួនទៅនៅជិតតំបន់រដ្ឋ South Carolina បន្ទាប់ពីមានគ្រោះឧប្បត្តិហេតុមួយបានបង្ខំឱ្យអ្នកបើកយន្តហោះបោះបង់ចោលយន្តហោះមួយគ្រឿងនេះ។ កាលពីថ្ងៃអាទិត្យ យន្តហោះចម្បាំង F-35B Lightning II របស់កងម៉ារីនមួយបានទទួលរង នូវគ្រោះថ្នាក់ដោយចៃដន្យមួយនៅក្នុងអំឡុងពេលហោះហើរ ដែលបណ្តាលឱ្យអ្នកបើកយន្តហោះសំរេចចិត្តបោះបង់ចោលយន្តហោះ និងទម្លាក់ខ្លួនឯងចុះទៅកាន់កន្លែងសុវត្ថិភាពនណាមួយដែលនៅក្បែរមូលដ្ឋានទ័ពអាកាស Joint Base Charleston ដែលមានចម្ងាយប្រហែលប្រាំម៉ាយពីទីក្រុង Charleston ។ ទោះបីជាអ្នកបើកយន្តហោះអាចចុះចត និងមានសុវត្ថិភាពយ៉ាងណាក៏ដោយ ប៉ុន្តែយន្តហោះមួយគ្រឿងនោះក៏បានបាត់ខ្លួនទៅ។ គេ​មិន​ដឹង​ថា​មាន​អ្វី​កើត​ឡើង​ក្នុង​អំឡុង​ពេល​ហោះហើរ​នោះទេដែល​បណ្តាល​ឱ្យ​អ្នក​បើក​យន្តហោះ​សំរេចចិត្តចាកចេញ។ ឥឡូវនេះ កងម៉ារីន កងកម្លាំងអាកាស និងរដ្ឋបាលអាកាសចរណ៍សហព័ន្ធ (FAA) បានចាប់ផ្តើមកិច្ចសហប្រតិបត្តិការក្នុងការស្វែងរកយន្តហោះមួយគ្រឿងនេះហើយ។

i-128
h-130
g-132
 


ថ្ងៃអង្គារ, 19 ខែកញ្ញា 2023 11:01  BeeTube News