BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

​សម្លេងជួង រគាំង ​​​ស្គរ.. នឹង​បន្លឺឡើងកងរំពង​នៅ​ព្រឹកថ្ងៃទី​២០ ​កញ្ញា ខាងមុខ​ ដើម្បី​​អបអរ​សាទរ​​​​ការដាក់ប្រាសាទ​​កោះកេរ ជា​សម្បត្តិបេតិកភណ្ឌពិភពលោក​

ថ្ងៃចន្ទ, 18 ខែកញ្ញា 2023 15:57  មានជ័យ

photo_2023-09-18_14-0 (2) - choek sopon (1)

​ដើម្បី​​អប​អរសាទ​រ​​ទិវា​​ជា​ប្រវត្តិ​សាស្ត្រ ដែល​​​គណៈ​កម្មាធិការ​បេតិក​ភណ្ឌពិភព​លោក​នៃអង្គការ​យូណេស្កូ ​​​(UNESCO) បាន​​​​សម្រេច​​​​ដាក់ “រមណីយដ្ឋាន​ប្រាសាទកោះកេរ" ទៅ​ក្នុង​បញ្ជី​បេតិក​ភណ្ឌ​ពិភព​លោក​ នៅវេលាម៉ោង៧ព្រឹក ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០២៣​ខាងមុខ​ ​ ​នឹង​​មាន​​ពិធី​វាយ​គង ​គោះ​ជួង រគាំង ទះប៉ោត ​គោះត្រដោក ​និង​ទូង​ស្គរ ដើម្បី​​អប​អរ​សាទរទិវាជា​ប្រវត្តិ​សាស្រ្ត​នេះ ក្នុង​ក្របខណ្ឌ​​ទូទាំង​ប្រទេស​កម្ពុជាតែម្តង​​។

378947723_836810018140827_1427016514071209753_n - choek sopon

ក្រៅពីក្រសួង ស្ថាប័ន អាជ្ញាធរជាតិ និង​រដ្ឋ​បាល​​​ខេត្ត​​ផ្សេងៗ ​​នៅ​រាជ​ធានី​ភ្នំពេញ ក៏បាន​​​ធ្វើ​សេចក្ដី​ណែនាំ​ផងដែរ តាម​លិខិត​មួយ​ច្បាប់​​ចុះ​​ថ្ងៃ​ទី​១៨ ខែកញ្ញា នេះ។ ​បើតាម​រដ្ឋបាល​រាជ​ធានី​ភ្នំពេញ បាពិធី​វាយ​គង ទូងស្គរ ទះប៉ោត និង​គោះ​ត្រដោក នឹងធ្វើឡើង​នៅវេលាម៉ោង៧​ព្រឹក​​​ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ដើម្បីអបអរការដា​ក់​​​បញ្ចូល “រម​ណីយ​ដ្ឋាន​ប្រាសាទ​កោះ​កេរ” ទៅក្នុង​បញ្ជីបេតិកភណ្ឌពិភពលោក។

photo_2023-09-18_14-0 (8) - choek sopon

សេចក្តីណែនាំនេះ ធ្វើឡើងស្រប​​តាម​អនុសាសន៍ សម្ដេច​​មហាបវ​រ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈ​សារជាសម្លេង​កាលពី​ល្ងាច​ថ្ងៃ​ទី១៧ ខែកញ្ញា ដោយណែនាំឲ្យអបអរ​សាទរព្រឹត្តិការ​ណ៍​ជាប្រវត្តិ​សាស្ត្រ​ដ៏សំខាន់ឲ្យបាន​គ្រឹកគ្រេង។​

photo_2023-09-18_14-0 (7) - choek sopon

គួររំលឹក​ថា កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ ​គណៈកម្មា​ធិការ​បេតិកភណ្ឌពិភ​ពលោក​នៃអង្គការ​យូណេស្កូ បានសម្រេច​ជាឯកច្ឆ័ន្ទចុះ “រមណីយ​ដ្ឋាន​ប្រា​សាទ​កោះកេរ” ទៅក្នុងបញ្ជី​​​បេតិក​ភណ្ឌពិ​ភពលោក នៅក្នុងសម័យប្រជុំលើកទី៤៥ នា​ឯទីក្រុង​រីយ៉ាដ (Riyadh) ប្រទេស អារ៉ាប៊ី​សាអ៊ូឌីត តាម​សំណើរបស់រាជរដ្ឋា​ភិបាលកម្ពុជា។​ ព្រឹត្តិការណ៍ថ្មីនេះ គឺជាមោទក​ភាពថ្មី​​មួយ​​​ទៀត សម្រាប់ប្រជាពលរដ្ឋ និងព្រះរាជាណាចក្រកម្ពុជា​ ដែលកេរមរតកវប្បធម៌ជាច្រើន ​របស់​កម្ពុជា ត្រូវបានចុះ​បញ្ជីជា​​​បេតិក​ភណ្ឌពិ​ភពលោក។

photo_2023-09-18_14-0 (5) - choek sopon


ប្រាសាទកោះកេរ ស្ថិតនៅក្នុងភូមិកោះកេរ្តិ៍ ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ។ ប្រាសាទ​នេះ​មានចម្ងាយប្រមាណ​១២០គីឡូម៉ែត្រពីទីរួមខេត្តសៀមរាប និង​មានចម្ងាយប្រមាណ​៦០ គីឡូម៉ែត្រពីទីរួមខេត្តព្រះវិហារ និងមាន​ចម្ងាយ​៤៦០គីឡូម៉ែត្រ​ពីរាជធានីភ្នំពេញ​។​

photo_2023-09-18_14-0 (3) - choek sopon

តាមឯកសារមួយចំនួន ផ្សព្វផ្សាយដោយរដ្ឋបាលខេត្តព្រះវិហារបានឲ្យដឹងថា ប្រាសាទនេះ ពីដើមឈ្មោះឆកគគីរ ឬផៃ្ទដីគោកគគីរ សព្វថៃ្ងហៅថា អតីត រាជធានីកោះកេរិ៍្ដ មានទំហំផ្ទៃ​ដី១៦X១៦គីឡូម៉ែត្រ ។ ប្រាសាទនេះមាន៧ជាន់ មានកំពស់ ៣៥ម៉ែត្រ នៅតំបន់កោះកេរ្តិ៍ ក្នុង​ផ្ទៃដីចំនួន៩គីឡូម៉ែត្រ ៤ជ្រុងសព្វថ្ងៃនូវប្រាសាទប្រមាណ១០០ប្រាសាទ ដែលកសាង​ឡើង​តាំង​ពីសម័យបុរាណ ទុកសំរាប់ជាការគោរពបូជាតាមលទ្ធិព្រហ្មញ្ញសាសនា៕

 


ថ្ងៃចន្ទ, 18 ខែកញ្ញា 2023 15:57  មានជ័យ