BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

អាមេរិក​ដាក់​ទណ្ឌកម្ម​លើ​អេហ្ស៊ីប អារ៉ាប៊ីសាអូឌីត និង​ទួរគីដោយសារ​រុស្ស៊ី និងចិន ហើយការបរាជ័យក្នុងការ​គាំទ្រ​អ៊ុយក្រែន

ថ្ងៃសុក្រ, 15 ខែកញ្ញា 2023 11:26  BeeTube News

jgchcgfc
 

1. អាមេរិក​ដាក់​ទណ្ឌកម្ម​លើ​អេហ្ស៊ីប

យោងតាមសារព័ត៌មាន CNN ចុះផ្សាយថ្ងៃទី១៤ ខែកញ្ញាបានអោយដឹងថា រដ្ឋបាលលោក Biden បានជូនដំណឹងដល់សភាថា ពួកគេនឹងដកហូតជំនួយចំនួន៨៥លានដុល្លាដល់ប្រទេសអេហ្ស៊ីបដោយសារតែការបរាជ័យរបស់ទីក្រុងCairoក្នុងការបំពេញលក្ខខណ្ឌរបស់សហរដ្ឋអាមេរិកស្តីពីការដោះលែងអ្នកទោសនយោបាយ និងបញ្ហាផ្សេងៗទៀតជំនួសមកវិញដោយការបង្វែរប្រាក់ទាំងនោះទៅអោយប្រទេសតៃវ៉ាន់ និងលីបង់វិញ។  ប្រភពបាននិយាយទៀតថា រដ្ឋបាលនឹងបង្វែរទិសដៅទឹកប្រាក់ចំនួន 55 លានដុល្លានៃថវិកានោះទៅកាន់ប្រទេសតៃវ៉ាន់ និងខណៈ30លានដុល្លាទៀតទៅកាន់ប្រទេសលីបង់។ ទោះបីជាយ៉ាងណាក៏ដោយ រដ្ឋបាលនឹងអនុញ្ញាតឱ្យទីក្រុង Cairo ទទួលបានប្រាក់ចំនួន 235 លានដុល្លា នៃចំនួនសរុប 320លានដុល្លានៅក្នុងការផ្តល់ហិរញ្ញប្បទានយោធាបរទេស ដែលត្រូវបានកំណត់លើបញ្ហាសិទ្ធិមនុស្ស នេះបើតាមមន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសម្នាក់បាននិយាយកាលពីថ្ងៃព្រហស្បតិ៍។ សហរដ្ឋអាមេរិកផ្តល់ហិរញ្ញប្បទានយោធាបរទេសជាង 1 ពាន់លានដុល្លារដល់អេហ្ស៊ីប ដែលភាគច្រើននៅក្នុងនោះមិនមានលក្ខខណ្ឌនោះទេ។

c-137
b-143
a-226
 

2. កិច្ចព្រមព្រៀង​សព្វាវុធ​អារ៉ាប៊ីសាអូឌីតនិង​អាមេរិក​ត្រូវ​លុបចោលដោយ​ទំនាក់ទំនង​ជាមួយ​ក្រុមហ៊ុន​រុស្ស៊ី និង​ចិន​ដែល​រង​ទណ្ឌកម្ម

យោងតាមសារព័ត៌មាន The Wall Street Journal ចុះផ្សាយថ្ងៃទី១៤ ខែកញ្ញាបានអោយដឹងថា ក្រុមហ៊ុនផលិតអាវុធអាមេរិក RTX បានលុបចោលកិច្ចព្រមព្រៀងតម្លៃរាប់ពាន់លានដុល្លាជាមួយក្រុមហ៊ុនអាវុធអារ៉ាប៊ីសាអូឌីតជុំវិញការព្រួយបារម្ភថាក្រុមហ៊ុនពេលក្រោយនឹងបន្តអាជីវកម្មជាមួយអង្គភាពរុស្ស៊ី និងចិនដែលរងទណ្ឌកម្ម។ បញ្ហាជុំវិញការចូលរួមជាមួយអង្គភាពមកពីទីក្រុងមូស្គូនិងប៉េកាំងក៏បាននាំឱ្យក្រុមប្រឹក្សារបស់ក្រុមហ៊ុនអារ៉ាប៊ីសាអូឌីត Scopa Defence ដែលបង្កើតឡើងដោយមន្ត្រីយោធាអាមេរិកចូលនិវត្តន៍មួយចំនួនបានលាឈប់ពីក្រុមហ៊ុន។ គួររំលឹកផងដែរ នៅឆ្នាំ 2022 ក្រុមហ៊ុន RTX ដែលពីមុនត្រូវបានស្គាល់ថា Raytheon Technologies រួមជាមួយនឹងក្រុមហ៊ុន Scopa របស់អារ៉ាប៊ីសាអូឌីតបានចុះហត្ថលេខាលើគម្រោងបង្កើតរោងចក្រនៅក្នុងព្រះរាជាណាចក្រនេះដើម្បីផលិតប្រព័ន្ធការពារអាកាសដើម្បីការពារទីក្រុង Riyadh ពីការវាយប្រហារតាមអាកាស។ លោក Nasr Alghrairi អតីតនាយកប្រតិបត្តិក្រុមហ៊ុន Scopa ដែលត្រូវបានបណ្តេញចេញពីតំណែងកាលពីដើមឆ្នាំនេះបាននិយាយថាកិច្ចព្រមព្រៀងដែលបានស្នើឡើងត្រូវបានរំពឹងថានឹងមានការវិនិយោគចំនួន 25 ពាន់លានដុល្លានៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ហើយនឹងអាចនាំមកនូវមានតំលៃនៃការលក់ប្រមាណជា 17 ពាន់លានដុល្លា។

f-131
e-136
d-143
 

3. អាមេរិកដាក់ទណ្ឌកម្មលើក្រុមហ៊ុនទួរគីចំនួន 5

យោងតាមសារព័ត៌មាន Reuters ចុះផ្សាយថ្ងៃទី១៥ ខែកញ្ញាបានអោយដឹងថា​​​ រដ្ឋបាលលោក Biden កាលពីថ្ងៃព្រហស្បតិ៍បានដាក់ទណ្ឌកម្មលើក្រុមហ៊ុនទួរគីចំនួនប្រាំ និងជនជាតិទួរគីដោយចោទប្រកាន់ថាពួកគេបានជួយរុស្ស៊ីឱ្យគេចពីការដាក់ទណ្ឌកម្ម និងគាំទ្រទីក្រុងម៉ូស្គូក្នុងសង្គ្រាមប្រឆាំងនឹងអ៊ុយក្រែន។ ការកំណត់នេះត្រូវបានដាក់គោលដៅក្រុមហ៊ុនដឹកជញ្ជូន និងពាណិជ្ជកម្មដែលត្រូវបានចោទប្រកាន់ថាបានជួយជួសជុលកប៉ាល់រងទណ្ឌកម្មរបស់រុស្ស៊ីដែលមានទំនាក់ទំនងនឹងនឹងក្រសួងការពារជាតិរបស់រុស្ស៊ី និងជួយផ្ទេរ“ទំនិញដែលអាចប្រើបានទាំងយោធា និងជនស៊ីវិល”។ វាគឺជាផ្នែកមួយនៃកញ្ចប់វិធានការវាយលុករុស្ស៊ីដោយទណ្ឌកម្មដ៏ធំមួយ ដែលកំនត់គោលដៅលើជាង 150 រួមមានទាំងក្រុមហ៊ុនផលិតរថយន្តធំជាងគេរបស់ប្រទេសផងដែរ។ សកម្មភាពនេះត្រូវបានធ្វើឡើងក្នុងគ្រាសម្ព័ន្ធភាពដ៏ល្អមួយសម្រាប់ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងទួរគីដោយទីក្រុងវ៉ាស៊ីនតោនសង្ឃឹមថាទីក្រុងអង់ការ៉ានឹងផ្តល់សច្ចាប័នលើសមាជិកភាពណាតូសម្រាប់ស៊ុយអែតនៅពេលដែលសភាទួរគីកោះប្រជុំឡើងវិញនៅដើមខែតុលានេះ។

i-126
h-128
g-130
 


ថ្ងៃសុក្រ, 15 ខែកញ្ញា 2023 11:26  BeeTube News