BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

​អគ្គស្នងការនគរបាលជាតិ ចាប់ផ្តើម​​​អនុវត្តវិធានការរឹតបន្តឹង​ច្បាប់ចរាចរណ៍ ក្នុង​ក្រប​ខណ្ឌ​ទូទាំង​ប្រទេស ដោយទុកពេល៧ថ្ងៃសម្រាប់​អប់រំ

ថ្ងៃព្រហស្បតិ៍, 14 ខែកញ្ញា 2023 17:20  មានជ័យ

Sor Thet-97924 (1) - choek sopon (1)

នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ កាលពី​ព្រឹកថ្ងៃព្រហស្បតិ៍ ​ទី១៤ ខែ​កញ្ញា ឆ្នាំ២០២៣ នេះ បាន​​ដឹកនាំកិច្ចប្រជុំ ស្តីពីការអនុវត្តវិធានការ​រឹតបន្តឹង​ការ​អនុវត្តច្បាប់​ចរាចរណ៍ផ្លូវគោក ក្នុងក្របខណ្ឌទូទាំងប្រទេស ​ដោយមានការ​ចូលរួមពី អគ្គស្នង​ការ​រង​​ ប្រ​ធាន-​អនុប្រធាននាយកដ្ឋាន​កណ្តាលសណ្តាប់ធ្នាប់សាធារណៈ ប្រធាន-អនុប្រធាន​នាយក​ដ្ឋាន​​នគរ​បាលចរាចរណ៍ និង​សណ្តាប់ធ្នាប់សាធារណៈ ស្នងការ-ស្នងការរងនគរបាលរាជធានី ខេត្តទាំង​២៥ និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀត។

Sor Thet-97924 (4) - choek sopon

​​មានប្រសាសន៍​នៅក្នុងពិធីនោះ នាយឧត្តមសេនីយ៍ ស ថេត ​បានលើកឡើងថា យោង​តាម​របា​យការណ៍​ពីមន្ត្រីជំនាញ ក្នុងរយៈពេល​០៦ខែ​ឆ្នាំ២០២៣ បើប្រៀបធៀប​និងរយៈពេល​០៦ខែ ​ឆ្នាំ២០២២ ​មានការថយចុះគួរឱ្យកត់សំគាល់ ប៉ុន្តែកិច្ចការងារ​ពង្រឹងច្បាប់​ចរាចរណ៍​នេះ​នៅតែបន្ត ដើម្បីកុំឱ្យបងប្អូនប្រជាពលរដ្ឋ នៅតាមបណ្តារាជធានី-ខេត្ត មានការស្រ​ពិចស្រ​ពិល យល់ច្រឡំ ហើយ​អនុវត្តខុស។ ព្រោះថា ការរៀបចំច្បាប់ចរាចរណ៍ គឺក្នុងន័យ​ដើម្បី​លុប​បំបាត់​នូវគ្រោះថ្នាក់ចរាចរណ៍ បង្កើន​នូវសណ្តាប់ធ្នាប់គ្រប់ពេលធ្វើ​ដំណើរក្នុង​ក្របខណ្ឌ​ទូទាំង​ប្រទេស។

Sor Thet-97924 (7) - choek sopon

នាយឧត្តមសេនីយ៍ ស ថេត ​បញ្ជាក់ថា “បន្ទាប់ពីចប់កិច្ចប្រជុំនេះទៅ យើងទុក​រយៈពេល​៧ថ្ងៃ ដើម្បីធ្វើការផ្សព្វផ្សាយ​សិន មុនពេលយើងចុះអនុវត្តច្បាប់ ជៀសវាងមាន​ការរិះគន់ពី​ប្រជា​ពលរដ្ឋ។ ដោយ​មើល​ឃើញថា គ្រោះថ្នាក់ចរាចរណ៍នៅតែជាបញ្ហាប្រឈម ទើប​យើង​ប្រញាប់​ប្រញាល់ ដើម្បីពិនិត្យដាក់​ចេញនូវគោលការណ៍ក្នុងការអនុវត្តបន្ត ដើម្បីឲ្យស្រប​ទៅនឹង​យុទ្ធ​សាស្ត្រ​បញ្ចកោណដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលអាណត្តិទី​៧”។

Sor Thet-97924 (3) - choek sopon

បើតាមនាយឧត្តមសេនីយ៍ ស ថេត ​​​ដើម្បីអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ក្នុងក្របខណ្ឌ​ទូទាំង​ប្រទេសឱ្យកាន់តែល្អ និងមានប្រសិទ្ធភាពនោះ មន្រ្តីជំនាញ​ត្រូវធ្វើការ​អប់រំផ្សព្វផ្សាយ​ដល់​ប្រជា​ពលរដ្ឋក្នុងមូលដ្ឋាន ឱ្យ​បាន​ទូលំទូលាយ ដោយគូសបញ្ជាក់អំពី​គោលបំណង​នៃការ​អនុវត្ត​ច្បាប់​។ ទន្ទឹមនោះ ក៏ត្រូវ​​​ផ្សព្វផ្សាយដល់មន្រ្តី​អនុវត្តច្បាប់របស់យើង នៅមិន​ទាន់យល់​ទាំងអស់​នោះទេ ដូច​ជា​មន្រ្តី​ជាប់​កិច្ច​សន្យានៅរាជធានីភ្នំពេញ ដើម្បីឲ្យពួកគាត់​យល់ដឹងពី​ការ​អនុវត្តច្បាប់ យើងត្រូវធ្វើការបណ្តុះបណ្តាល។

Sor Thet-97924 (1) - choek sopon

ជាមួយគ្នានោះ ​នាយឧត្តមសេនីយ៍ ស ថេត ក៏បានណែនាំដល់គ្រប់មន្ត្រី​នគរបាល​ចរាចរណ៍​ទាំង​អស់ ក៏ត្រូវគោរពវិន័យ បទបញ្ជា ​ពិសេសបំពេញការងារប្រកបដោយតម្លាភាព សុក្រិត្យ​ភាព វិជ្ជាជីវៈ និង​ក្រម​សីល​ធម៌។ ដោយឡែកស្នងការនគរបាលរាជធានី-ខេត្ត ដែល​មាន​រោង​ចក្រ​ច្រើន មានកម្មករ ​ច្រើន ត្រូវធ្វើយ៉ាងណាយកចិត្តទុកដាក់ខ្ពស់ ក្នុង​ការ​សម្រួលការ​ធ្វើ​ដំណើរ​របស់ពួកគាត់ ក្នុងករណីមានការធ្វេសប្រហែសមានគ្រោះថ្នាក់ អាចបង្ក​ឱ្យ​មានអ្នក​ស្លាប់ និងរបួសច្រើន។ ជាក់​ស្តែងដូចជា ខេត្ត​​​កំពង់ស្ពឺ ខេត្ត​ស្វាយរៀង ខេត្តកណ្តាល និងខេត្តកំពង់ឆ្នាំងជាដើម។

Sor Thet-97924 (1) - choek sopon-1

ក្នុងនោះដែរ ត្រូវបន្តពង្រឹងការសម្រួលចរាចរណ៍ដល់សិស្សានុសិស្សចេញចូលសាលារៀន ឱ្យ​បាន​ជាប់ជាប្រចាំចាប់ពីថ្នាក់ខេត្ត ស្រុក ខណ្ឌ ឃុំ សង្កាត់កុំឱ្យមានគ្រោះថ្នាក់៕

 


ថ្ងៃព្រហស្បតិ៍, 14 ខែកញ្ញា 2023 17:20  មានជ័យ