BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

​ប្រធានរដ្ឋសភាកម្ពុជា ស្នើឲ្យ​កូរ៉េ​​ជំរុញ​ទំនាក់​ទនង​ ឲ្យ​ដល់កម្រិត “ដៃគូសហប្រតិប​ត្តិការយុទ្ធ​សាស្រ្ត​​គ្រប់ជ្រុងជ្រោយ”​

ថ្ងៃព្រហស្បតិ៍, 07 ខែកញ្ញា 2023 15:36  មានជ័យ

photo_2023-09-07_10-59-33 - choek sopon (1)

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បាន​ស្នើឯកឧត្តម គីម ជីន ព្យូ (Kim Jin Pyo) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ជួយ​ជំរុញលើក​កម្ពស់ទំនាក់ទំនងកម្ពុជានិងសាធារណរដ្ឋកូរ៉េ ឱ្យកាន់តែរឹងមាំ និងគ្រប់ជ្រុងជ្រោយ ទំាង​ស្ថាប័ន​នីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ គឺ​ធ្វើយ៉ាងណាឱ្យទំនាក់ទំនងនៃប្រទេសទំាងពីរ បាន​ឈាន​ដល់ “ដៃគូសហប្រតិបត្តិការយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ” រួមទាំង​វិនិយោគ និង​ពាណិជ្ជកម្ម។

photo_2023-09-07_10-59-26 (2) - choek sopon

ជាមួយគ្នានោះ សម្តេចប្រធាន​រដ្ឋសភាកម្ពុជា ក៏បានស្នើដល់ភាគីរដ្ឋសភាកូរ៉េ បន្តគំាទ្រកិច្ច​ព្រម​ព្រៀង និងអនុស្សរណៈយោគយល់គ្នានានា ដែលរដ្ឋាភិបាលប្រទេសទំាងពីរ (កម្ពុជា-កូរ៉េ) បានធ្វើកន្លងមក ដូចជាការនាំចូលផលិតផលពីកម្ពុជា អភិវឌ្ឍន៍វិស័យកសិ-ឧស្សាហកម្មកែច្នៃ និងបន្តជួយជំរុញ និងគាំទ្ររដ្ឋាភិបាលកូរ៉េ បន្តការគាំទ្រដល់ពលករ និងពលរដ្ឋកម្ពុជា ដែល​កំពុង​​បម្រើការ និងស្នាក់នៅក្នុងប្រទេស​កូរ៉េផងដែរ។ លើស​ពីនេះ សម្តេចរដ្ឋសភា​​បាន​លើក​ជា​សំណើដល់ប្រធានរដ្ឋសភាកូរ៉េ បង្កើនកិច្ចសហប្រតិប​ត្តិការជាមួយ​រដ្ឋសភាកម្ពុជា​ឱ្យកាន់​តែស៊ី​ជម្រៅ និងជិតស្និទ្ធថែមទៀតនៅគ្រប់កម្រិត តាំងពីកម្រិតថ្នាក់ដឹកនាំ គណៈកម្មការ​ជំនាញ ក្រុមមិត្តភាពសភា រហូតដល់កម្រិតមន្ត្រីជំនាញ រួមទាំងការបណ្តុះបណ្តា​លធន​ធាន​មនុស្ស ដល់មន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភា ផ្នែកព័ត៌មានវិទ្យា ​និងការស្រាវជ្រាវ​ជាដើម។

photo_2023-09-07_10-59-26 - choek sopon

សំណើនេះ​បានលើកឡើងនៅក្នុងជំនួបទ្វេភាគី រវាង​សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធាន​រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និង​ឯកឧត្តម គីម ជីន ព្យូ ប្រធានរដ្ឋសភា​នៃ​សា​ធារណរដ្ឋកូរ៉េ នាព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣នេះ ​។

នៅក្នុងជំនួបទ្វេភាគីនេះ ឯកឧត្តម គីម ជីន ព្យូ បាន​លើកឡើងថា ទំនាក់ទំនង​ប្រទេស​កម្ពុជា និងកូរ៉េ មានការរីកចម្រើនជាលំដាប់ ទំាងវិស័យការទូតនិងពាណិជ្ជកម្ម។ ការវិនិយោគ​នៅ​កម្ពុជា​របស់កូរ៉េ បាន​កើនឡើងគួរឱ្យកត់សម្គាល់នៅក្នុងវិស័យកសិកម្ម និង​ឧស្សាហកម្ម​រថយន្ត។ ប្រធានរដ្ឋសភាកូរ៉េ បានសន្យាថា នឹងខិតខំជំរុញការផ្តល់ជំនួយនានា​ដល់កម្ពុជា​។ នៅក្នុង​នោះ មានការបង្កើនកូតាពលករ បច្ចេកទេសកសិកម្ម និងការបណ្តុះ​បណ្តាល​សមត្ថ​ភាព​មន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភាជាដើម។

photo_2023-09-07_10-59-27 - choek sopon

គួររំលឹកថា សាធារណរដ្ឋកូរ៉េបានដើរតួយ៉ាងសំខាន់ក្នុងការចូលរួមចំណែកស្វែងរកសន្តិភាព និង​ការអភិវឌ្ឍនៅកម្ពុជា តាមរយៈការផ្តល់ជំនួយឥតសំណង និង​កម្ចីសម្បទាននានា ជាពិសេ​ស​ក្នុងវិស័យកសាងហេដ្ឋារចនាសម្ព័ន្ធ ការពង្រឹងស្ថាប័ន និងការអភិវឌ្ឍធនធានមនុស្ស។ នៅ​ឆ្នាំ២០២២ កូរ៉េបានផ្តល់ជំនួយអភិវឌ្ឍន៍ចំនួន១៥០លានដុល្លារ ដែលជាជំនួយ​ធំបំផុត​របស់​កូរ៉េដល់កម្ពុជា។

photo_2023-09-07_10-59-30 - choek sopon

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ​​បានគូសបញ្ជាក់ថា ជាការពិតណាស់ គោលដៅ​អភិវឌ្ឍន៍របស់កម្ពុជានឹងមិនអាចសម្រេចបានទេ ប្រសិនបើមិនមានកិច្ចសហប្រតិបត្តិ​ការ​ល្អជា​មួយបណ្តាប្រទេសជាមិត្ត និង​ដៃគូអន្តរជាតិ ដូចជាសាធារណរដ្ឋកូរ៉េ​ជាដើម។ ក្នុងនាមរដ្ឋ​សភា សម្តេចរដ្ឋសភាធិបតី សូមគាំទ្រយ៉ាងពេញ​ទំហឹងចំពោះអនុស្សរ​ណៈនៃកិច្ចព្រម​ព្រៀង​នានា ដែលរដ្ឋាភិបាលនៃប្រទេសទំាងពីរ​បានធ្វើជាមួយគ្នាកន្លងមក៕

 

 


ថ្ងៃព្រហស្បតិ៍, 07 ខែកញ្ញា 2023 15:36  មានជ័យ