BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

នាយករដ្ឋមន្រ្តីកម្ពុជា ជំរុញ​កិច្ចសហប្រតិបត្តិការផ្នែក​ទេសចរណ៍​ នៅក្នុង “កិច្ច​ប្រជុំ​កំពូល​​អាស៊ាន-ចិន​”​

ថ្ងៃពុធ, 06 ខែកញ្ញា 2023 16:04  មានជ័យ

As-Chi (11) - choek sopon (1)

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះ​រាជាណាកម្ពុជា កាលពី​ព្រឹក​ថ្ងៃ​ទី០៦ ខែកញ្ញា នេះ ​បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិ​បាលកម្ពុជាចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន-ចិន លើកទី២៦ នៅទីក្រុងហ្សាការតា នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ហើយ​នៅក្នុង​កិច្ច​ប្រជុំ​នោះ សម្តេចបាន​ជំរុញ​កិច្ចសហប្រតិបត្តិការផ្នែក​ទេសចរណ៍​ ក្រោយពីមើល​ឃើញថា វិស័យនេះ​មាន​កម្រិតទាប​នៅឡើយ បើធៀប​មុនពេល​វិបត្តិកូវីដ-១៩។​

As-Chi (9) - choek sopon

​ថ្លែង​ក្នុងកិច្ចប្រជុំនោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ​លើកឡើង​កម្ពុជា​ទទួលស្គាល់​ផល​ប្រយោ​ជន៍​រួម នៃ​ទំនាក់ទំនង​ល្អ ក្នុង​អំឡុង​ពេលជិត ៣ទស្សវត្សរ៍ រវាងចិន និងអាស៊ាន។ ចំពោះ​ប្រទេ​ស​កម្ពុជា​ គំនិតផ្តួចផ្តើមខ្សែ​ក្រវាត់ និងផ្លូវ (BRI) បាន​ផ្ដល់ប្រយោជន៍ជាច្រើនដល់កម្ពុជា ជាពិ​សេ​សក្នុងវិស័យដឹកជញ្ជូន និងឡូជីស្ទីក ដូចមានផ្លូវល្បឿន​លឿន​ភ្នំពេញ-ព្រះសីហនុ ដែល​ជា​សមិទ្ធផលនៃគំនិតផ្តួចផ្តើមនេះ ជាឧទាហរណ៍ស្រាប់។

As-Chi (1) - choek sopon

សម្ដេច​ធិបតី បាន​កត់​សម្គាល់​អំពីសារៈ​សំខាន់ នៃវិស័យទេសចរណ៍ ដែលជាក្បាល​ម៉ាស៊ីន​ដ៏សំខាន់នៃកំណើនសេដ្ឋកិច្ច នៅមានកម្រិតទាបនៅឡើយ បើធៀបនឹងកម្រិត​មុន​ពេល​មាន​វិបត្តិកូវីដ-១៩។ ​ក្នុងន័យនេះ សម្ដេចធិបតី បានសង្កត់ធ្ងន់ពី​ភាពចាំបាច់​ ​ដែល​អាស៊ាន​ត្រូវ​ជំរុញ​ការ​អនុវត្តប្រកបដោយប្រសិទ្ធភាព នៃសេចក្ដីថ្លែងការណ៍អាស៊ាន-ចិន ស្ដីពីកិច្ច​សហ​ប្រតិ​បត្តិការទេសចរណ៍។

As-Chi (5) - choek sopon

សម្ដេចធិបតី ក៏បានបញ្ជាក់ជូនកិច្ចប្រជុំកំពូលអាស៊ាន-ចិន អំពីដំណើរទស្សន​កិច្ចរបស់​សម្ដេច​ធិបតី ទៅកាន់ទីក្រុងណាននីង ដើម្បីចូលរួមពិព័រណ៍ចិន-អាស៊ាន លើកទី២០ (CAEXPO ) និង​ដំណើរទស្សនកិច្ចនៅទីក្រុងប៉េកាំង ដើម្បីចូលរួមកិច្ចប្រជុំកំពូលស្តីពីគំនិតផ្តួចផ្តើម ខ្សែ​ក្រវាត់ និងផ្លូវ (BRI)។

As-Chi (6) - choek sopon

ចំពោះលទ្ធផលជារួម នៃកិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២៦ បណ្តាថ្នាក់​ដឹកនាំអាស៊ាន​ប្រាថ្នា​ចង់ឃើញទំនាក់ទំនងរវាងកំពូលមហាអំណាចចិន និងសហរដ្ឋអាមេរិក ប្រព្រឹត្តទៅ​ប្រកប​ដោយ​សុខដុមរមនា ដើម្បីបន្តផ្តល់ប្រយោជន៍សេដ្ឋកិច្ច និងពាណិជ្ជកម្ម ដល់តំបន់​ទាំង​មូល។

As-Chi (2) - choek sopon

សូមបញ្ជាក់ថា នៅក្នុងជាកិច្ចប្រជុំកិច្ច​ប្រជុំ​កំពូល​​អាស៊ាន-ចិន​ ​ឯកឧត្តម ចូកូ វីដូដូ ប្រធានាធិប​តីនៃសាធារណរដ្ឋឥណ្ឌូនេស៊ី ដែលជាប្រធាននៃកិច្ចប្រជុំ ជាអ្នក​ថ្លែងសុន្ទរកថាបើក ​និង​បាន​អញ្ជើញ​ឯកឧត្តម លី ឈាង នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន ថ្លែងនូវថ្លែង​សុន្ទរ​កថា និងចំណាប់អារម្មណ៍។​ ហើយមុននឹងចាប់ផ្តើម​កិច្ច​ពិភាក្សាចង្អៀត​ ឯកឧត្តម ចូកូ វីដូដូ បាន​​ស្នើឱ្យបណ្តាញសារព័ត៌មានចាកចេញពីបន្ទប់ប្រជុំ។

As-Chi (8) - choek sopon

ជាកិច្ចបន្ទាប់ ឯកឧត្ដម ចូកូ វីដូដូ បានអញ្ជើញតាមលំដាប់អក្សរថ្នាក់ដឹកនាំ នៃបណ្តា​ប្រទេស​អាស៊ាន ដែលបានចូលរួមកិច្ចប្រជុំថ្លែងសុន្ទរកថា និងបានអញ្ជើញ ឯកឧត្តមនាយ​ករដ្ឋ​មន្ត្រី​នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ មានចំណាប់អារម្មណ៍​ផងដែរ៕

 


ថ្ងៃពុធ, 06 ខែកញ្ញា 2023 16:04  មានជ័យ