BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ចិន​​​សសើរការ​​ដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ​ដំណាក់កាលទី១​របស់​​កម្ពុជា ​​ប្រកប​ដោយ​យុទ្ធសាស្ត្រ​ច្បាស់លាស់​

ថ្ងៃចន្ទ, 04 ខែកញ្ញា 2023 16:02  មានជ័យ

2023-09-04 15.57.58 (1)

ការកោតសសើររបស់ចិននេះ​បាន​ធ្វើឡើងនៅក្នុង​ជំនួបរវាងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយ​លោក លីវ ជានឆាវ (LIU Jianchao) រដ្ឋមន្ត្រី​ក្រសួង​ទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនីស្តចិន ដើម្បីជួប​​សម្តែង​ការគួរ​សម​ កាលពីវេលាម៉ោង៤​រសៀល ​ថ្ងៃអាទិត្យ ទី៣ ខែកញ្ញា ឆ្នាំ២០២៣ នៅ​វិមានសន្តិភាព​​។

photo_2023-09-03_15667777 - choek sopon

នៅក្នុងកិច្ចជំនួបនេះ សម្ដេចមហាបវរធិបតី បានសម្តែងនូវការស្វាគមន៍យ៉ាងជ្រាលជ្រៅ ចំពោះ​​​ដំណើរទស្សនកិច្ច​របស់​ឯកឧត្តម លីវ ជានឆាវ ដែលឆ្លុះបញ្ចាំងអំពីកិច្ចសហប្រតិបត្តិការ និង​ទំនាក់ទំនងដ៏ជិតស្និទ្ធរវាង​បក្ស និង​រដ្ឋ​នៃប្រទេសទាំងពីរ​។ ចំណែក​លោក លីវ ជានឆាវ ​បានលើកឡើង​អំពីការយកចិត្តទុកដាក់​ខ្ពស់ចំពោះកម្ពុជា ពីសំណាក់ថ្នាក់ដឹកនាំចិន ជា​ពិសេ​ស​​ឯកឧត្តមប្រធានាធិបតី ស៊ី ជីនភីង និងបាន​អបអរចំពោះជោគជ័យភ្លូកទឹកភ្លូកដី របស់​គណ​បក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតសកល​កាលពីថ្ងៃទី​២៣ ខែកក្កដា ​កន្លងមក​។

photo_2023-09-03_1809990 - choek sopon

សម្ដេច​ធិបតី ​​បញ្ជាក់ថា លទ្ធផលនៃការបោះឆ្នោតនេះ បង្ហាញអំពីការវាស់ស្ទង់ពីរគឺ ១. ការ​គាំទ្ររបស់ប្រជាជនកម្ពុជា ចំពោះ​សម្ដេចតេជោ ហ៊ុន សែន និង​គោលនយោបាយ​របស់​គណ​បក្សប្រជាជនកម្ពុជា និង២. ការគាំទ្ររបស់ប្រជាជនកម្ពុជា ចំពោះអ្នកបន្តវេនរបស់កម្ពុជា​។ សម្តេច​បន្ថែម​ថា ការអភិវឌ្ឍលើគ្រប់វិស័យរបស់កម្ពុជា គឺមិនអាចកាត់ផ្តាច់ចេញបានឡើយ ពីការជួយឧបត្ថម្ភពីសំណាក់រដ្ឋាភិបាល និងប្រជាជនចិន ជាពិសេស ការផ្តល់​ជំនួយទាន់​ពេល​ក្នុងការគ្រប់គ្រងជំងឺកូវីដ-១៩ ប្រកបដោយជោគជ័យរបស់កម្ពុជា​។

2023-09-04 15.58.09

នៅក្នុងជំនួបនោះដែរ លោក លីវ ជានឆាវ បានបង្ហាញនូវការប្តេជ្ញាចិត្តដ៏មុតមាំរបស់ចិន ជា​មួយ​​កម្ពុជា ក្នុងការ​ជំរុញការអនុវត្តគំនិតផ្តួចផ្តើម និង​កិច្ចសហប្រតិបត្តិការគ្រប់រូបភាព ឱ្យ​ទទួល​​បានផ្លែផ្កា និងជោគជ័យ​។ លោកថា ​រដ្ឋាភិ​បាលចិនបន្តគាំទ្រដ​ល់រាជរដ្ឋាភិ​បាល​នីតិ​កាល​ទី៧​ ក្រោមការដឹកនាំរបស់​សម្ដេចមហាបវរធិបតី​។ លោកបាន​វាយ​តម្លៃខ្ពស់ផងដែរ ចំពោះ​​រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ​ដំណាក់កាលទី១ ដ៏គ្រប់​ជ្រុងជ្រោយ ប្រកប​ដោយ​យុទ្ធសាស្ត្រ និងចក្ខុវិស័យច្បាស់លាស់ ក្នុងរយៈ​ពេល​មិន​ដល់​១ខែ នៃការចូល​កាន់តំណែងរបស់​សម្ដេចមហាបវរធិបតី។

photo_2023-09-03_16-49-17 - choek sopon

សម្តេចមហាបវរធិបតី​បានថ្លែងដែរថា ក្រោមការដឹកនាំរបស់​សម្តេចតេជោ ហ៊ុន សែន ​គណ​បក្ស​​​ប្រជាជនកម្ពុជា នឹង​បន្តគាំទ្រគោលនយោបាយចិនតែមួយ ហើយ​សម្ដេច​​មហា​បវរ​ធិបតី ប្តេជ្ញា នឹង​លើក​កម្ពស់សហប្រតិបត្តិការរវាងយុវជននៃប្រទេសទាំងពីរ ឱ្យកាន់តែស្អិត​​រមួត​​បន្ថែម​​​ទៀត មាន​ដូច​ជាការបណ្តុះបណ្តាលយុវជន, គម្រោងផ្ទះយុវជន ដើម្បី​មិត្តភាព​កម្ពុជា-ចិន​ និង​​កិច្ចសហប្រតិបត្តិការដ៏ទៃទៀត ដែលគ្រោងនឹងចុះ​អនុស្សារណៈយោគ​យល់​គ្នា (MOU) នាពេលខាងមុខនេះ​។

លោក លីវ ជានឆាវ បាន​អំណរ​គុណកម្ពុជា ដែលបន្ត​អនុវត្តការ​ទូត​មេត្រីភាពចំពោះចិន​​ ដែល​នេះ គឺជាឆន្ទៈ​ដ៏មុតមាំនៃការ​កសាងឱ្យបាននូវសហ​គមន៍​ជោគ​វាសនារួមចិន-កម្ពុជា ក្នុង​យុគ​សម័យថ្មី ឆ្នាំ២០២៤-២០២៨ ដែលប្រទេស​ទាំងពីរ​ជាមិត្ត​ភ័ក្តិ​​ដ៏​ស្មោះត្រង់ និង​ជា​បងប្អូនបង្កើត ដែល​រួមសុខរួមទុក្ខនឹងគ្នាជាដរាបរៀងមក​។ លោក​មាន​ក្តី​សង្ឃឹមយ៉ាងមុតមាំចំពោះការ​អភិវឌ្ឍ​របស់កម្ពុជា ក្រោម​ការ​ដឹក​នាំ​របស់​​សម្តេច​មហា​បវរ​​ធិបតី ដែល​ជា​អ្នក​នយោបាយ​វ័យ​ក្មេង​ ពោរពេញទៅដោយសមត្ថភាព, ចក្ខុវិស័យវែងឆ្ងាយ និង​មានមនសិការ​នយោបាយ​ដ៏គួរឱ្យគោរព​៕

 


ថ្ងៃចន្ទ, 04 ខែកញ្ញា 2023 16:02  មានជ័យ