BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

រដ្ឋសភា ទទួលស្គាល់បេក្ខជនជាប់ឆ្នោត២៩រូប និង​សមាជិក​ក្រុមប្រឹក្សា​ធម្មនុញ្ញ​១រូប

ថ្ងៃព្រហស្បតិ៍, 31 ខែសីហា 2023 16:12  លាង ឡា

373476255_898680778280377_1801086119686305593_n - leang La (1)

នាព្រឹកថ្ងៃ​ទី៣១ ខែសីហា ឆ្នាំ២០២៣នេះ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា​បានបន្តបើក​សម័យ​ប្រជុំពេញអង្គ លើកទី១ នីតិកាលទី៧​ ដើម្បីប្រកាសសុពលភាពតំណាងរាស្រ្តថ្មី ២៩រូប និងបោះឆ្នោតជ្រើស​តាំង​សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ក្រោមអធិបតីភាព លោកជំទាវ​ ឃួន សុដារី ប្រធានរដ្ឋសភា ​។

373323399_898680654947056_7525798797817936687_n - leang La

របៀបវារៈ នៃការបន្តសម័យប្រជុំលើកទី១ នីតិកាលទី៧ នេះ មានចំនួន២ គឺ៖ ១- ការសម្រេច​អំពីសុពលភាព នៃអាណត្តិរបស់បេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា ចំនួន ២៩រូប ជំនួសតំណាងរាស្ត្រដែលបានសុំលាលែង ​និងទី​២- ការបោះឆ្នោតជ្រើសតាំង​ឯកឧត្តម យក់ ង៉ុយ ជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ជំនួសឯកឧត្តម សំ ព្រហ្មនា សមាជិក​ក្រុមប្រឹក្សាធម្មនុញ្ញ ដែលបានទទួលមរណភាព ជ្រើសតាំងដោយរដ្ឋសភា នីតិកាលទី៧ ។

373337233_898680688280386_1391559673396615659_n - leang La

សេចក្ដីប្រកាសព័ត៌មានបានឱ្យដឹងថា រដ្ឋសភាសម្រេចសុពលភាពអាណត្តិតំណាងរាស្រ្តថ្មី ចំនួន២៩រូប ជំនួសតំណាងរាស្រ្តដែលបានលាលែង និងបានបោះឆ្នោត សម្រេចប្រកាស​សុពលភាពអាណត្តិតំណាងរាស្រ្តថ្មី ចំនួន២៩រូប ជំនួសតំណាងរាស្រ្ត ដែលបានលាលែង និងបានបោះឆ្នោតជ្រើសតំាងសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ០១រូបជាស្ថាពរ។

371109083_898679888280466_1022227881045099499_n - leang La

​សេចក្ដីប្រកាសព័ត៌មានបានគួសបញ្ជាក់ថា​ អង្គរដ្ឋសភា បានសម្រេចអំពីសុពលភាព នៃ​អាណត្តិរបស់បេក្ខជនជាប់ឆ្នោតតំណាងរាស្រ្តនីតិកាលទី៧ ចំនួន២៩រូប របស់​គណបក្ស​ប្រជាជនកម្ពុជា ជំនួសតំណាងរាស្រ្តដែលបានសុំលាលែង និងបានបោះឆ្នោតជ្រើស​តាំង​ឯកឧត្តម យក់ ង៉ុយ ជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ជំនួសឯកឧត្តម សំ ព្រហ្មនា ដែលបាន​ទទួល​មរណភាព ៕

 


ថ្ងៃព្រហស្បតិ៍, 31 ខែសីហា 2023 16:12  លាង ឡា