BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

នាយករដ្ឋមន្រ្តីកម្ពុជា ប្ដេជ្ញាអនុវត្តគោលនយោបាយធ្វើឱ្យពលរដ្ឋមានជីវភាពល្អ

ថ្ងៃអង្គារ, 29 ខែសីហា 2023 15:15  លាង ឡា

370544016_270537285778780_2682541835581889915_n - leang La

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានប្ដេជ្ញាថែរក្សាសមិទ្ធផល​ដែលមាន​ស្រាប់ និងអនុវត្តនូវគោលនយោបាយថ្មី ក្នុងនីតិកាលទី៧ ដើម្បីធ្វើឱ្យប្រជាពលរដ្ឋ មានជីវ​ភាព​​កាន់តែល្អ ប្រសើជាងមុន។

នៅក្នុងឱកាសជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី នៅតំបន់វត្តព្រៃស្ពឺ ស្ថិតនៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣នេះ ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា បន្តថែរក្សា​ឲ្យបានដាច់ខាត នូវសមិទ្ធផលដែលបក្សប្រជាជនកម្ពុជាមានកន្លងមក។

371857674_270537805778728_2068825186608138027_n - leang La

ឯកឧត្តម នាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍លើកឡើងថា សមិទ្ធផលដែលត្រូវបន្ត​ថែ​រក្សា រួមមាន៖ សុខសន្តិភាព ,ការអភិវឌ្ឍ និងការឯកភាពជាតិ ខណៈគោលនយោបាយ​គណបក្ស​ជាជនកម្ពុជា មានភាពនឹងនរ គឺផ្តល់ផលប្រយោជន៍ឲ្យពលរដ្ឋកាន់តែច្រើន​ពីមួយ​ឆ្នាំទៅមួយឆ្នាំ។

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានគួសបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា បានគិតគ្រប់ជ្រុងជ្រោយ គ្រប់ផែនការសកម្មភាពរយៈពេលខ្លី រយៈពេលវែង ដើម្បីធានា នូវ​និរន្តរ​​​​ភាពបានពេញលេញ។

372646468_270537705778738_2599775920785037232_n - leang La

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ បានដាក់ចេញយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ឆ្ពោះទៅសម្រេច​ចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។យុទ្ធសាស្ត្រនេះ ត្រូវបានរំពឹងថា នឹងបង្កើន ភាពធន់ ស្ដារកំ​ណើន​​សេដ្ឋកិច្ច និងជំរុញសន្ទុះសេដ្ឋកិច្ច ឱ្យឈានហក់ឡើងសម្រាប់រយៈពេល ២៥ឆ្នាំ ទៅ​មុខ៕

 

 

 


ថ្ងៃអង្គារ, 29 ខែសីហា 2023 15:15  លាង ឡា