BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

​រដ្ឋមន្រ្តី​ទេសចរណ៍ថ្មី ​ដាក់​​ចេញនូវ​​គោល​ដៅ​យុទ្ធសាស្រ្តចំនួន​៣​​ ដើម្បី​ឲ្យ​​កម្ពុជាក្លាយ​ជាគោលដៅ​ទេសចរណ៍​ឈានមុខ​​​

ថ្ងៃសុក្រ, 25 ខែសីហា 2023 16:21  មានជ័យ

T-11119346128198034_n-1024x768 (5) - choek sopon (1)

ដើម្បីឲ្យស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ ​ និងយុទ្ធសាស្រ្ត​បញ្ច​កោណ ដំណាក់កាលទី១​ ​ពាក់ព័ន្ធនឹងវិស័យទេសចរណ៍ លោក​ សុខ សូកេន រដ្ឋមន្ត្រីក្រសួង​ទេសចរណ៍ ដែល​ទើបចូល​កាន់ដំណែង​ថ្មី ​បាន​​​ដាក់​ចេញ​នូវ​​គំនិត​​ផ្តួច​​ផ្តើម​យុទ្ធសាស្រ្ត ​ដោយ​ឈរ​លើ​​គោលការណ៍គ្រឹះគឺ “ទេស​ចរណ៍ផ្សារ​ភ្ជាប់​ទឹកដី និង​ធម្ម​ជាតិ” សំដៅធ្វើឱ្យកម្ពុជា​ក្លាយ​ជា​គោល​ដៅទេសចរណ៍សកលឈានមុខ​ ប្រកប​ដោយភាព​សម្បូរបែប ហើយ​​ដើម្បីស​ម្រេច​បាន​នូវ​ចក្ឋុវិស័យនេះ ​លោករដ្ឋមន្រ្តី នឹង​ដាក់​ចេញនូវ​គោល​ដៅ​យុទ្ធសាស្រ្តចំនួន​៣។​

2023-08-25 16.18.42

ការដាក់ចេញនូវគោលការណ៏ថ្មីនេះ ត្រូវបាន​​ធ្វើឡើងនៅក្នុង​​​ពិធីសំណេះសំណាល​រវាង​លោក​បណ្ឌិត ថោង ខុន ទេស​រដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស (អតីតរដ្ឋមន្ត្រី​ក្រសួងទេស​ចរ​ណ៍)​ និងលោក​ សុខ សូកេន រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​ទេស​ចរណ៍ថ្មី ជាមួយ​​ថ្នាក់​​ដឹក​នាំ-មន្ត្រីរាជ​ការ​នៃ​ក្រសួង​ទេសចរណ៍​ កាលពីព្រឹក​ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ​២០២៣។

T-11119346128198034_n-1024x768 (3) - choek sopon

បន្ទាប់ពីស្តាប់​បទបង្ហាញសង្ខេបអំពីប្រវត្តិ និងវឌ្ឍនភាព​ការងារ​ទេសចរណ៍​ខ្លះៗ ​​ដែល​ក្រសួង​ទេសចរណ៍​សម្រេច​បាន​នាពេលកន្លងមក របស់លោក ទិត ចន្ថា រដ្ឋលេខា​ធិការប្រចាំការ​ក្រសួង​ទេសចរណ៍​​ ​លោក សុខ សូកេន ​បាន​​សម្តែងនូវឧបការ​គុណដ៏ខ្ពង់ខ្ពស់​បំផុតជូន​ចំពោះ​សម្តេចតេជោ ហ៊ុន សែន ដែលបានដឹកនាំនាវាកម្ពុជាក្នុងរ​យៈពេលជាង​៣៨ឆ្នាំ​​​កន្លងមក ធ្វើឱ្យ​វិស័យទេសចរណ៍ក្លាយជាកម្លាំងចលករដ៏សំខាន់នៅក្នុងដំណើរការអភិវឌ្ឍសង្គមសេដ្ឋកិច្ចរបស់កម្ពុជា និងធ្វើឱ្យកម្ពុជាក្លាយជាគោលដៅទេសចរណ៍ វិនិយោគ និងពាណិជ្ជកម្មដ៏គួរឱ្យទាក់​ទាញក្នុងតំបន់អាស៊ី។

2023-08-25 16.18.48

លោក សុខ សូកេន ​​លើកឡើងទៀតថា ស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិ​កាលទី៧ នៃរដ្ឋសភា សម្រាប់ការកសាង និងការការពារមាតុភូមិឆ្នាំ២០២៣-២០២៨, យុទ្ធ​សាស្រ្ត​​បញ្ចកោណ ដំណាក់កាលទី១, គោលនយោបាយ និងផែនការ​យុទ្ធសាស្រ្ត​សំខាន់ៗ​ពាក់ព័ន្ធនឹងវិស័យទេសចរណ៍ លោករដ្ឋមន្រ្តីបានដាក់ចេញនូវគំនិតផ្តួចផ្តើមយុទ្ធសាស្រ្ត ក្រោម​ចក្ខុវិស័យអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ប្រកបដោយគុណភាព ភាពរស់រវើក ភាព​ប្រកួត​ប្រជែង ចីរភាព និងបរិយាបន្ន ឆ្ពោះទៅកាន់អនាគតថ្មី ដោយឈរលើគោលការណ៍គ្រឹះ “ទេសចរណ៍ផ្សារភ្ជាប់ទឹកដី និងធម្មជាតិ” សំដៅធ្វើឱ្យកម្ពុជាក្លាយជាគោលដៅទេសចរណ៍​សកល​ឈានមុខប្រកបដោយភាពសម្បូរបែប ពោរពេញដោយកាលានុវត្តភាព និងភាពកក់​ក្ដៅ ក្នុងការរួមចំណែកលើកកម្ពស់កិត្យានុភាព និងភាពធន់របស់កម្ពុជា។

2023-08-25 16.18.52

បើតាមលោក សុខ សូកេន ​​​ដើម្បីសម្រេចបាននូវចក្ឋុវិស័យនេះ លោក​ដាក់​ចេញ​គោល​ដៅ​យុទ្ធសាស្រ្តចំនួន​៣គឺ៖ ទី១- ភាពប្រកួតប្រជែងទេសចរណ៍ ទី២- ចីរភាពទេសចរណ៍ និងទី៣-បរិយាបន្នទេសចរណ៍ និងមានសសរស្ដម្ភយុទ្ទសាស្រ្តចំនួន៥ ហៅកាត់ថា “បង្កើន៥ -BUILD” ព្រមទាំងមានសមាសធាតុគាំទ្រដោយការងារអាទិភាពចំនួន៣ ហៅកាត់ថា “អភិវឌ្ឍ៣​-3Ds” ដើម្បីធ្វើយ៉ាងណាសំដៅជំរុញការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ព្រមទាំងបង្កើនប្រសិទ្ធភាព សុខដុមនីយកម្មក្នុងការងារសម្របសម្រួលរវាងក្រសួងស្ថាប័នពាក់ព័ន្ធ និងតួអង្គទាំងអស់ ដែល​មានតួនាទីចូលរួមអភិវឌ្ឍន៍វិស័យទេសចរណ៍កម្ពុជា។

2023-08-25 16.18.58

ជាមួយគ្នានោះ លោករដ្ឋមន្រ្តីបានអំពាវនាវឱ្យមានការចូលរួមពីគ្រប់ភាគីទាំងអស់ ដោយ​ឈរលើអភិក្រមភាពជាដៃគូចតុភាគី “រដ្ឋ-ឯកជន-ប្រជាពលរដ្ឋ-ដៃគូអភិវឌ្ឍន៍” ធ្វើយ៉ាងណា​បង្កើន​សកម្មភាពវិស័យទេសចរណ៍កម្ពុជាឱ្យកាន់តែមានភាពប្រកួតប្រជែង ចីរភាព និង​បរិយាបន្ន​។

គួរជម្រាបថា ក្រសួងទេសចរណ៍មានចក្ខុវិស័យនៅឆ្នាំ២០២៥ នឹងទទួលបាន​ទេសចរ​អន្តរ​ជាតិ​៦.៤លាននាក់ ជាមួយទេសចរជាតិ១៦.៧លាននាក់ ហើយនៅឆ្នាំ២០២៦ នឹងទទួលបាន​ទេស​ច​រអន្តរជាតិ៧លាននាក់ ជាមួយទេសចរជាតិ១៧លាននាក់៕​

 


ថ្ងៃសុក្រ, 25 ខែសីហា 2023 16:21  មានជ័យ