BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

រោងចក្រផលិតស៊ីម៉ង់តិ៍ ត្រៀមបង្ហាញវត្តមាននៅខេត្តកំពង់ស្ពឺ

ថ្ងៃសុក្រ, 25 ខែសីហា 2023 15:59  លាង ឡា

25 - leang La (1) (1)

គម្រោងបង្កើតរោងចក្រផលិតស៊ីម៉ង់តិ៍ ដែលមានទុនវិនិយោគជិត២៦០លានដុល្លារអាម៉េរិក គ្រោងបង្ហាញវត្តមាននៅក្នុងខេត្តកំពង់ស្ពឺ បន្ទាប់ពីគណៈកម្មាធិការវិនិយោគ​កម្ពុជានៃ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោង។

យោងតាមរបាយការណ៍របស់គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងនៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣នេះថា ក្រុមហ៊ុន“CONCH KT CEMENT (PHNOM PENH) COMPANY LIMITED” ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បាន​សម្រេច​ចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងរួចរាល់។

369307347_691276833030586_2708950582697613152_n - leang La

គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងបន្តថា  គម្រោង​បង្កើត​​រោងចក្រផលិតស៊ីម៉ង់តិ៍នេះ មានទីតាំងវិនិយោគស្ថិតនៅភូមិមនោរម្យ ឃុំហោមសំណង់ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ២៥៨លានដុល្លារអាម៉េរិក និងអាចបង្កើត​ការងារ​បានចំនួន ៤៦៨កន្លែង។

photo_2023 - leang La (2)

សព្វថ្ងៃនេះនៅទូទាំងប្រទេសកម្ពុជា អាចផលិតស៊ីម៉ង់ត៍ បានប្រមាណ ៩លានតោន ប៉ុន្តែ​បរិមាណ​នេះមិនអាចផ្គត់ផ្គង់គ្រប់តាមតម្រូវការនៃការប្រើប្រាស់បានឡើយ ដោយសារ​តែ​ការកសាងអគារ កសាងផ្លូវថ្នល់ ចាប់ផ្ដើមប្រើប្រាស់ស៊ីម៉ង់តិ៍។

បច្ចុប្បន្នកម្ពុជា មានរោងចក្រផលិតស៊ីម៉ង់ត៍ នៅទូទាំងប្រទេសកំពុងដំណើរការចំនួន ៥ ដែល​មានសមត្ថភាពផលិតប្រមាណ៩លានតោនក្នុង១ឆ្នាំ ខណៈរោងចក្រទាំងនេះ​ភាគច្រើន​ស្ថិត​នៅ​ក្នុងខេត្តកំពត៕

 


ថ្ងៃសុក្រ, 25 ខែសីហា 2023 15:59  លាង ឡា