BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

នាយករដ្ឋមន្ត្រីកម្ពុជា ប្រកាសអនុវត្តគោលនយោបាយអាទិភាព

ថ្ងៃព្រហស្បតិ៍, 24 ខែសីហា 2023 15:47  BeeTube News

_24 - leang La (1)

កម្មវិធីគោលនយោបាយអាទិភាព ចំនួន៦ ត្រូវបានឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ា​ណែត នាយករដ្ឋមន្ត្រី​កម្ពុជា ប្រកាសឱ្យអនុវត្តនៅក្នុងនីតិកាលទី៧ ដើម្បីដោះស្រាយ​បញ្ហា​ប្រឈមដែលបានកំណត់នាពេលកន្លងមក។

នៅក្នុងឱកាស​ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី លើកដំបូង នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣នេះ​ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ា​ណែត នាយករដ្ឋមន្ត្រី​កម្ពុជា បានមាន​ប្រសាសន៍ថា យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ នឹងជំរុញការអនុវត្តកម្មវិធី គោលនយោបាយអាទិភាពទាំង៦ ដែលត្រូវចាប់ផ្តើមអនុវត្ត ក្នុងឆ្នាំ២០២៣នេះតែម្តង។

25 - leang La-1

ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែត នាយករដ្ឋមន្ត្រី​កម្ពុជា បានលើកឡើងថា គោលនយោ​បាយ​អាទិ​ភាពទាំង៦​ រួមមាន៖

១.ការពង្រីកសេវាថែទាំសុខភាព ឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល។

២.ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ជូនដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅទូទាំងប្រទេស។

៣.ការធ្វើស្ថាបនូបនីយកម្មកម្មវិធីជាតិជំនួយសង្គម សម្រាប់គ្រួសារក្រីក្រ, ក្រុមជនងាយ​រងគ្រោះនៅក្នុងគ្រួសារក្រីក្រ, និងគ្រួសារងាយរងហានិភ័យ នៅក្នុងគ្រាមានវិបត្តិសេដ្ឋកិច្ច និងគ្រាមានគ្រោះអាសន្ន។

៤.ការដាក់ចេញយុទ្ធសាស្ត្រស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឲ្យមានលទ្ធភាពចូលរួម​ក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងអាចទទួលបានផលប្រយោជន៍ ពីប្រព័ន្ធគាំពារសង្គមផ្លូវការ។

៥.ការដាក់ចេញនូវយន្តការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទាន សំដៅលើកស្ទួលផលិត​កម្ម, រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផលសំខនា់ៗ ក្នុងកម្រិតសមរម្យ​។

និងទី៦.ការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្ម ទៅគ្រប់ឃុំ-សង្កាត់ ដែលមាន​សកម្មភាព​កសិកម្ម នៅទូទាំងប្រទេស និងការរៀបចំឲ្យមានសមាគមកសិករ នៅតាមទីជនបទ។

26 - leang La

ជាមួយគ្នានេះ ឯកឧត្តម ហ៊ុន ម៉ាណែត បានគួសបញ្ជាក់ថា រាជរដ្ឋាភិបាល បានកំណត់​បញ្ហា​ប្រឈមជាអាទិភាពមួយចំនួន ដែលទាមទារការដាក់ចេញនូវវិធានការគន្លឹះ សម្រាប់ដោះ​ស្រាយ​ក្នុងនីតិកាលទី៧ នៃរដ្ឋសភា​ ផងដែរ៕

 


ថ្ងៃព្រហស្បតិ៍, 24 ខែសីហា 2023 15:47  BeeTube News