តើអ្នកទាំងអស់គ្នាមានដឹងដែរទេ តំបន់ Transylvania នៃប្រទេសរ៉ូម៉ានីគឺជាទីកន្លែងដើមកំណើតដំបូងរបស់បិសាចជញ្ជក់ឈាម។ មូលហេតុគឺដោយសារតែប្រជាជននៃតំបន់ Transylvania នេះមានសមត្ថភាពក្នុងការដឹងដោយញាណរឺហៅថា Sensory Perception ដែលអាចមកពីកត្តាភូមិសាស្រ្តនៃតំបន់នេះផ្ទាល់ ដោយស្ថិតនៅលើដែនម៉ាញ៉េទិចដ៏ខ្លាំងក្លារបស់ភពផែនដី។
ប៉ុន្តែជាការពិតទៅ រឿងនិទានទាក់ទងនឹងបិសាចជញ្ជក់ឈាមនេះ បានកើតឡើងតាំងពីពេលមុននេះទៅទៀត។ ដោយផ្អែកទៅលើប្រវត្តិបុរសម្នាក់ដែលមានឈ្មោះថា Vlad Dracula ដែលធ្វើអោយសព្វថ្ងៃមនុស្សនាំគ្នាហៅថា បិសាចជញ្ជក់ឈាម Dracula នេះឯង។ លោកគឺជាអ្នកគ្រប់គ្រងនៃតំបន់ Walachia ដ៏សាហាវឃោឃៅម្នាក់ ហើយមានស្រុកកំណើតនៅក្នុងតំបន់Transylvania នេះផងដែរ។
លោក Vlad Dracula មានជំនាញពិសេសក្នុងការសំលាប់សត្រូវរបស់លោក។ មានថ្ងៃមួយលោក Vlad Dracula ឪពុករបស់លោក និងបងប្រុសរបស់លោកបានទៅចរចាសន្តិភាពជាមួយនឹងស្តេចស៊ុលតង់ ហើយក៏ត្រូវបានស្តេចស៊ុលតង់ចាប់ខ្លួនពួកគេទាំងបីនៅក្នុងលក្ខខណ្ឌព្រមដោះលែងឪពុករបស់លោកម្នាក់គត់ប្រសិនបើគាត់ទៅចោលកូនៗ។
នៅទីបំផុត ឪពុករបស់លោកក៏ត្រូវបានសម្លាប់ ចំណែកបងប្រុសរបស់លោកក៏ត្រូវបានកប់ទាំងរស់ ដែលធ្វើអោយលោក Vlad Dracula មានគំនុំគំគួនយ៉ាងខ្លាំង និងចាប់ផ្តើមសម្លាប់មនុស្សដើម្បីសងសឹក។ លោកបានសម្លាប់មនុស្សប្រមាណជា ៨០ ០០០នាក់ឯណោះ ដោយនៅក្នុងនោះមានមនុស្ស២០ ០០០នាក់បានស្លាប់ដោយការចាក់ឆ្កាង។
យ៉ាងណាមិញបិសាចជញ្ជក់ឈាមអាចមានសមត្ថភាពជាច្រើនដូចជាបឺតឈាម ក្លែងទៅជាប្រចៀវ និងមានជីវិតអមតៈជាដើម។ នេះត្រឹមជាប្រវត្តិខ្លះៗទាក់ទងពីតំណាលនៃបិសាចជញ្ជក់ឈាមនៃប្រទេសរ៉ូម៉ានីប៉ុណ្ណោះ យ៉ាងណាៗអ្នកទាំងអស់គ្នាអាចពិចារណាបានដោយខ្លួនឯង។