BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

រដ្ឋសភា​អនុម័ត​ទាំងស្រុង​សមាសភាព​គណៈរដ្ឋមន្ត្រី​ថ្មី ដែល​មាន​​​បណ្ឌិត ហ៊ុន ម៉ាណែត ជា​នាយក​រដ្ឋ​មន្ត្រី​

ថ្ងៃអង្គារ, 22 ខែសីហា 2023 11:49  មានជ័យ

HNphoto_2023-08-21_11-34-36 (10) - choek sopon (1)

នៅក្នុងសម័យប្រជុំរដ្ឋសភា​ លើកទី១ នីតិកាលទី៧ ដែលបាន​បន្តធ្វើឡើងនាព្រឹកថ្ងៃទី២២ ខែ​សីហា ឆ្នាំ២០២៣នេះ ​​បានបោះឆ្នោតអនុម័តទាំងស្រុង​លើសមាសភាពគណៈរដ្ឋមន្ត្រីថ្មី ដែល​មាន​ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នេះបើតាមការ​ប្រ​កាសរបស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន​។

HNphoto_2023-08-21_11-34-36 (1) - choek sopon

ដោយឡែក ​ប្រធានគណៈកម្មការជំនាញទាំង១០នៃរដ្ឋសភា ក៏ត្រូវបាន​អនុម័តផងដែរ។ ​​

HNphoto_2023-08-21_11-34-36 (3) - choek sopon

សមាស​ភាពគណៈរដ្ឋមន្ត្រី ដែល​ត្រូវបាន​អនុម័តនាព្រឹកនេះ ​មានឧបនាយករដ្ឋ​មន្ត្រី​ចំនួន​១០​រូប, ​​ទេសរដ្ឋមន្ត្រីចំនួន១៨រូប​ និងរដ្ឋមន្ត្រី៣០រូប​ ដែល​ភាគច្រើនជា​យុវជនបន្តវេន ​រៀបចំ​ឡើង​ដោយគណបក្សប្រជាជនកម្ពុជា។ គណៈរដ្ឋមន្ត្រី​ថ្មី ដែលមានឯកឧត្តមកិត្តិទេ​សាភិបាល​បណ្ឌិត ហ៊ុន ម៉ាណែត ​ជានាយករដ្ឋមន្រ្តីនេះនឹចូលទៅស្បថនៅក្នុងព្រះបរមរាជវាំង នា​រសៀល​នេះ​ផងដែរ។

HNphoto_2023-08-21_11-34-36 (4) - choek sopon

​ឧបនាយករដ្ឋមន្ត្រី​ទាំង១០រូប​រួមមាន៖ លោក​ឧបនាយករដ្ឋមន្ត្រី នេត្រ សាវឿន, ឧបនា​យក​រដ្ឋ​មន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឧបនាយក​រដ្ឋ​មន្ត្រី សុខ ចិន្តា​សោ​ភា​ រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, ឧបនា​យក​រដ្ឋមន្ត្រី វង្សី វិសុទ្ធ រដ្ឋ​មន្ត្រីទទួល​បន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី, ឧបនាយក​រដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌, ឧប​នាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ឧប​នាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ, ឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋ​មន្រ្តី​ក្រសួងមហាផ្ទៃ, ឧបនាយករដ្ឋមន្ត្រី ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និង​កីឡា និង​ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល។

HNphoto_2023-08-21_11-34-36 (8) - choek sopon

​​ទេសរដ្ឋមន្ត្រីចំនួន១៨រូប​រួមមាន៖​ ទេសរដ្ឋមន្រ្តី កែវ រ៉េមី, ទេសរដ្ឋមន្រ្តី ឈាង យ៉ាណារ៉ា​, ទេស​រដ្ឋមន្រ្តី លី ធុច, ទេសរដ្ឋមន្រ្តី ស្វាយ ស៊ីថា, ទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់, ទេស​រដ្ឋ​មន្រ្តី ព្រុំ សុខា, ទេសរដ្ឋមន្រ្តី អៀង មូលី, ទេសរដ្ឋមន្រ្តី អ៊ុក រ៉ាប៊ុន, ទេសរដ្ឋមន្រ្តី គន់ គីម, ទេស​រដ្ឋមន្រ្តី ហូ សិទ្ធី, ទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង, ទេសរដ្ឋមន្រ្តី ថោង ខុន , ទេសរដ្ឋមន្រ្តី សក់ សេដ្ឋា, ទេសរដ្ឋមន្រ្តី អ៊ុក ប្រាថ្នា, ទេសរដ្ឋមន្រ្តី ឆៃ ស៊ីណារិទ្ធ, ទេសរដ្ឋមន្រ្តី ឆែម គាតរិទ្ធី , ​ទេសរដ្ឋមន្រ្តី សុក ស៊ីផាន់ណា, ទេសរដ្ឋមន្រ្តី គី តិច, ទេសរដ្ឋមន្រ្តី អ៊ី ឈាន។

HNphoto_2023-08-21_11-34-36 (7) - choek sopon

សមាសភាពរដ្ឋមន្ត្រីរួមមាន​៖ ​លោក ម៉ៅ ហាវណ្ណាល់, រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិ​កា​រដ្ឋាន​អាកាសចរស៊ីវិល- លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ,​ លោក ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា,​ លោក ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ,​ លោក ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល,​ លោក ហួត ហាក់ រដ្ឋមន្ត្រី​ក្រសួង​ទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច,​ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រី​ក្រសួង​ធនធានទឹក និងឧតុនិយម,​ លោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា,​ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល,​ លោក ចម និម្មល រដ្ឋ​មន្ត្រីក្រសួងពាណិជ្ជកម្ម ,​ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ,​ លោក ឆាយ ឬទ្ធីសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍជនបទ,​ លោក ហែម វណ្ឌី រដ្ឋមន្ត្រីក្រសួង​ឧស្សា​ហកម្ម វិទ្យសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍,​ លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ,​ លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន​,​ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន,​ លោក ជា វណ្ណដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍,​ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន,​ លោក សុខ សូកេន រដ្ឋ​មន្ត្រី​ក្រសួងទេសចរណ៍,​ លោក អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី,​ លោក ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារ​សាធារ​ណៈ,​ លោក ឡាំ ជា រដ្ឋមន្រ្តី​ទទួល​បន្ទុក​លេខាធិការដ្ឋាន​កិច្ច​ការព្រំដែន៕ ​

HNphoto_2023-08-21_11-34-36 (6) - choek sopon


 

 


ថ្ងៃអង្គារ, 22 ខែសីហា 2023 11:49  មានជ័យ