1. Biden ស្នើកញ្ចប់ថវិកា 24 ពាន់លានដុល្លាដល់អ៊ុយក្រែន
យោងតាមសារព័ត៌មាន Reuters ចុះផ្សាយថ្ងៃទី១១ ខែសីហាបានអោយដឹងថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានស្នើឱ្យសភាអនុម័តកញ្ចប់ថវិកាបន្ថែមប្រហែល 40 ពាន់លានដុល្លាកាលពីថ្ងៃព្រហស្បតិ៍ ដោយក្នុងនោះមាន24ពាន់លានដុល្លាសម្រាប់អ៊ុយក្រែននិងតម្រូវការអន្តរជាតិផ្សេងទៀត ចំណែក 4ពាន់លានដុល្លាសំរាប់ទាក់ទងនឹងសន្តិសុខព្រំដែន និង12 ពាន់លានដុល្លាទៀតសម្រាប់ការសង្គ្រោះគ្រោះមហន្តរាយ។ មន្ត្រីរដ្ឋបាលជាន់ខ្ពស់ម្នាក់បាននិយាយថាតម្រូវការគឺពិតជាល្អ ហើយសេតវិមានសង្ឃឹមថាកិច្ចព្រមព្រៀងមួយអាចនឹងត្រូវបានសម្រេចជាមួយសភាតាមការស្នើសុំនេះ ដែលគ្របដណ្តប់នៅត្រឹមត្រីមាសទីមួយនៃឆ្នាំ 2024 តែប៉ុណ្ណោះ។ ប៉ុន្តែសំណើនេះអាចប្រឈមមុខនឹងការប្រឆាំងនៅក្នុងសភា ដែលអ្នកសាធារណរដ្ឋស្តាំនិយមមួយចំនួន ជាពិសេសអ្នកដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយអតីតប្រធានាធិបតី លោក Donald Trump ចង់កាត់បន្ថយជំនួយរាប់ពាន់លានដុល្លាដែលទីក្រុងវ៉ាស៊ីនតោនបានបញ្ជូនទៅកាន់ទីក្រុង Kyiv ចាប់តាំងពីកងទ័ពរុស្ស៊ីឈ្លានពានក្នុងខែកុម្ភៈ ឆ្នាំ 2022មក។
2. កងទ័ពអ៊ុយក្រែនជំរុញកងពលតូចចុងក្រោយចូលក្នុងសង្រ្គាមរុស្ស៊ី
យោងតាមសារព័ត៌មាន Forbes ចុះផ្សាយថ្ងៃទី១៥ ខែសីហាបានអោយដឹងថា ទីបំផុតកងកម្លាំងវាយប្រហារតាមអាកាសរបស់អ៊ុយក្រែនបានដាក់ពង្រាយអង្គភាពដ៏មានឥទ្ធិពលបំផុតរបស់ពួកគេ។ កងពលតូចទ័ពអាកាសទី 82 ដែលមានមនុស្ស 2,000 នាក់ ដែលនាំមកជាមួយនឹងរថក្រោះប្រយុទ្ធ Marder និង Stryker និងរថក្រោះ Challenger 2 បានចាប់ផ្តើមសកម្មភាពនៅជុំវិញភូមិ Robotyne ក្នុងតំបន់ Zaporizhzhia នៃភាគខាងត្បូងប្រទេសអ៊ុយក្រែន ជាក់ស្តែងក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។ កងពលតូចលេខ៨២ និងអង្គភាពវាយលុកតាមអាកាសខ្សែស្រឡាយរបស់ខ្លួន កងពលតូចទី៤៦ គឺជាអង្គភាពសំខាន់ៗចុងក្រោយមួយចំនួនដែលអ៊ុយក្រែនកំពុងកាន់កាប់ក្តោបក្តាប់បម្រុងទុក។ នៅទីបំផុតការបញ្ជូនទម្រង់ពួកគេទាំងនោះទៅក្នុងសមរភូមិ នឹងធ្វើអោយអ៊ុយក្រែនអាចបង្កើនកម្លាំងបាញ់ប្រហាររបស់ពួកគេតាមអ័ក្សសំខាន់មួយនៃការវាយបក ដែលលាតសន្ធឹងចម្ងាយ 50 ម៉ាយពីភូមិ Robotyne ដែលកាន់កាប់ដោយរុស្ស៊ីទៅកាន់ទីក្រុង Melitopol នៅភាគខាងជើងនៃឆ្នេរសមុទ្រខ្មៅ។
3. វិមានក្រឹមឡាំងលែងផ្តល់ជំនួយក្រុម Wagner
យោងតាមសារព័ត៌មាន Reuters ចុះផ្សាយថ្ងៃទី១៣ ខែសីហាបានអោយដឹងថា ក្រសួងការពារជាតិរបស់ចក្រភពអង់គ្លេសបាននិយាយកាលពីថ្ងៃអាទិត្យថា មានលទ្ធភាពជាក់ស្តែងដែលរុស្ស៊ីលែងផ្តល់មូលនិធិដល់សកម្មភាពរបស់ក្រុមទាហានស៊ីឈ្នួល Wagner ទៀតហើយ។ ក្រសួងការពារជាតិបាននិយាយនៅក្នុងព្រឹត្តិបត្រប្រចាំថ្ងៃមួយថា រដ្ឋរុស្ស៊ីបានបង្ហាញប្រតិកម្មប្រឆាំងនឹងផលប្រយោជន៍អាជីវកម្មមួយចំនួនរបស់ប្រធានក្រុមហ៊ុន Wagner លោក Yevgeny Prigozhin បន្ទាប់ពីលោកបានដឹកនាំការបះបោរដែលបរាជ័យប្រឆាំងនឹងមេទ័ពកំពូលរបស់រុស្ស៊ីកាលពីខែមិថុនា។ ពួកគេបាននិយាយថា "ប្រសិនបើរដ្ឋរុស្ស៊ីលែងបង់ប្រាក់ផ្គត់ផ្គង់ឱ្យក្រុម Wagner នោះមុខជាម្ចាស់ថវិកាដែលគួរឱ្យទុកចិត្តបំផុតទីពីររបស់ក្រុម Wagner គឺជារដ្ឋអំណាចនៃបេឡារុស្សហើយ" ដោយបន្ថែមថានេះនឹងធ្វើអោយខាតបង់ច្រើនលើធនធានរបស់ប្រទេសបេឡារុស្សជាមិនខាន។