រយៈពេលពីរឆ្នាំចាប់ពីពេលដែលពួកតាលីបង់បានកាន់កាប់ទីក្រុងកាប៊ុល ការហូរចេញនៃពួកតាលីបវ័យក្មេងបានធ្វើឱ្យមានការភ័យខ្លាចជាថ្មីអំពីភាពជ្រុលនិយមដ៏ឃោរឃៅដែលរាលដាលពាសពេញព្រំដែននៃប្រទេសអាហ្វហ្គានីស្ថាន។ធនាគារកណ្តាលរបស់ប្រទេសរុស្ស៊ីបានដំឡើងអត្រាការប្រាក់ 3.5 ភាគរយដើម្បីទប់ស្កាត់ការកើនឡើងនៃតម្លៃនិងការធ្លាក់ចុះនៃប្រាក់ Ruble។
-
ទាហានតាលីបង់បន្តវាយលុយក្រៅប្រទេស
យោងតាមសារព័ត៌មាន The New York Times ចុះផ្សាយថ្ងៃទី១៤ ខែសីហាបានអោយដឹងថារយៈពេលពីរឆ្នាំចាប់ពីពេលដែលពួកតាលីបង់បានកាន់កាប់ទីក្រុងកាប៊ុល ការហូរចេញនៃពួកតាលីបវ័យក្មេងបានធ្វើឱ្យមានការភ័យខ្លាចជាថ្មីអំពីភាពជ្រុលនិយមដ៏ឃោរឃៅដែលរាលដាលពាសពេញព្រំដែននៃប្រទេសអាហ្វហ្គានីស្ថាន។
ខណៈពេលដែលអ្នកប្រយុទ្ធមួយជំនាន់បានធំធាត់ឡើងនៅក្នុងសង្រ្គាម ឥឡូវនេះពួកគេកំពុងតែរកឃើញថាខ្លួនឯងជាប់គាំងនៅក្នុងប្រទេសមានសន្តិភាព។ ទាហានតាលីបង់វ័យក្មេងរាប់រយនាក់បានឆ្លងកាត់ដោយខុសច្បាប់ចូលទៅក្នុងប្រទេសប៉ាគីស្ថានដើម្បីប្រយុទ្ធជាមួយក្រុមបះបោរ នេះបើតាមក្រុមតាលីបង់ មេដឹកនាំក្នុងតំបន់ និងអ្នកវិភាគសន្តិសុខ។
ពួកគេបានប្តេជ្ញាបន្តធ្វើសង្គ្រាមជីហាតប្រឆាំងនឹងសត្រូវនៃសាសនាអ៊ីស្លាមគ្រប់ទីកន្លែងក្នុងពិភពលោកដែលពួកគេទៅដល់។ ការចាកចេញនេះបានធ្វើឱ្យមានការភ័យខ្លាចជាថ្មីអំពីភាពជ្រុលនិយមហឹង្សាដែលហូរចេញពីប្រទេសអាហ្វហ្គានីស្ថានក្រោមការដឹកនាំរបស់ពួកតាលីបង់ និងធ្វើឱ្យប្រទេសជិតខាងមានអស្ថិរភាព ឬថ្ងៃណាមួយអាចឈានទៅដល់គោលដៅនៃលោកខាងលិច។
-
អេហ្ស៊ីបប្រឆាំងសំណើរអាមេរិចផ្គត់ផ្គង់អាវុធអ៊ុយក្រែន
យោងតាមសារព័ត៌មាន The Wall Street Journal ចុះផ្សាយថ្ងៃទី១១ ខែសីហាបានអោយដឹងថា បន្ទាប់ពីអេហ្ស៊ីបបានយល់ព្រមថា ខ្លួននឹងមិនបញ្ជូនអាវុធទៅឱ្យរុស្ស៊ីទេ ឥឡូវនេះ ពួកគេកំពុងប្រឆាំងនឹងសំណើរបស់មេដឹកនាំជាន់ខ្ពស់អាមេរិក ក្នុងការបញ្ជូនអាវុធទៅកាន់ប្រទេសអ៊ុយក្រែន នេះបើតាមមន្ត្រីអេហ្ស៊ីបនិងអាមេរិកបាននិយាយឡើង ដែលវាចោទជាឧបសគ្គក្នុងការជំរុញរបស់រដ្ឋបាលលោក Biden ដើម្បីផ្គត់ផ្គង់អាវុធសម្រាប់ការវាយបករបស់អ៊ុយក្រែន។
បន្ទាប់ពីការបញ្ចុះបញ្ចូលរដ្ឋាភិបាលអេហ្ស៊ីបមិនឱ្យបញ្ជូនសព្វាវុធទៅទីក្រុងមូស្គូកាលពីដើមឆ្នាំនេះ ទីក្រុងវ៉ាស៊ីនតោនបានស្នើឱ្យប្រទេសអាហ្រ្វិកមួយនេះបញ្ជូនកាំភ្លើងធំ កាំជ្រួចប្រឆាំងរថក្រោះ ប្រព័ន្ធការពារដែនអាកាស និងអាវុធធុនតូចទៅអ៊ុយក្រែនជំនួសវិញ។
ទោះបីជាទីក្រុង Cairo មិនបានបដិសេធទាំងស្រុងនូវសំណើដែលធ្វើឡើងដោយរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin កាលពីខែមីនាក៏ដោយ ប៉ុន្តែក្រុមមន្ត្រីអេហ្ស៊ីបបាននិយាយជាលក្ខណៈឯកជនថា ប្រទេសនេះមិនមានគម្រោងនឹងធ្វើតាមសំណើរនេះទេ។
ខណៈពេលដែលអេហ្ស៊ីបព្យាយាមរក្សាភាពអព្យាក្រឹតក្នុងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន អេហ្ស៊ីបបានរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយទីក្រុងម៉ូស្គូ។ ប្រទេសនេះក៏នាំចូលស្រូវសាលីភាគច្រើនពីរុស្ស៊ីផងដែរ។
ប៉ុន្តែអេហ្ស៊ីបក៏ជាដៃគូយោធាដ៏ជិតស្និទ្ធរបស់សហរដ្ឋអាមេរិកផងដែរ ដែលផ្តល់ជំនួយផ្នែកយោធាចំនួន ១.៣ ពាន់លានដុល្លាជារៀងរាល់ឆ្នាំ។
-
រុស្ស៊ីទប់ស្កាត់ការដួលរលំប្រាក់ Rouble
យោងតាមសារព័ត៌មាន The Wall Street Journal ចុះផ្សាយថ្ងៃទី១៥ ខែសីហាបានអោយដឹងថា ធនាគារកណ្តាលរបស់ប្រទេសរុស្ស៊ីបានដំឡើងអត្រាការប្រាក់ 3.5 ភាគរយដើម្បីទប់ស្កាត់ការកើនឡើងនៃតម្លៃនិងការធ្លាក់ចុះនៃប្រាក់ Ruble។ ការផ្លាស់ប្តូរនេះបានកើតឡើងបន្ទាប់ពីរូបិយប័ណ្ណជាតិបានធ្លាក់ចុះនៅក្រោមកម្រិតដ៏សំខាន់មួយជាមួយនឹងប្រាក់ដុល្លាអាមេរិក។
ធនាគារកណ្តាលកាលពីថ្ងៃអង្គារបានដំឡើងអត្រាការប្រាក់ពី8.5% ដល់12%នៅថ្ងៃបន្ទាប់ពីរូបិយប័ណ្ណបានធ្លាក់ចុះហួសពីកំរិត100 ទៅនឹងប្រាក់ដុល្លារអាមេរិកជាលើកដំបូងចាប់តាំងពីច្រើនសប្តាហ៍បន្ទាប់ពីប្រទេសរុស្ស៊ីបានឈ្លានពានអ៊ុយក្រែន។
រូបិយប័ណ្ឌ Ruble បានធ្លាក់ចុះ 26% ធៀបនឹងប្រាក់ដុល្លានៅឆ្នាំនេះ ដោយសារការដួលរលំនៃប្រាក់ចំណូលនាំចេញ និងការកើនឡើងនៃការចំណាយយោធា ដែលធ្វើឱ្យវាក្លាយជារូបិយប័ណ្ណពិភពលោកដែលដំណើរការពិបាកជាងគេបំផុតទីបីក្នុងឆ្នាំ 2023។