BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រកាសស្វាគមន៍កំពូលអ្នកប្រដាល់ មីយ៉ាន់ម៉ា

ថ្ងៃអង្គារ, 15 ខែសីហា 2023 15:14  លាង ឡា

365238677_857754129051574_1085863701093429798_n - leang La (1)

ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីចាត់តាំង​ដោយព្រះ​មហាក្សត្រ​​​កម្ពុជា បានប្រកាសស្វាគមន៍ចំពោះគម្រោងប្រគួតរបស់កីឡាករ Dave Leduc កំពូលអ្នកប្រដាល់ ប្រទេសមីយ៉ាន់ម៉ា ដែលត្រៀមរៀបចំឡើងក្នុងរាជធានីភ្នំពេញ នាពេល​ខាងមុខ។

ការប្រកាសស្វាគមន៍នេះ គឺបន្ទាប់ពីកីឡាករ Dave Leduc បានស្នើឱ្យឯកឧត្តមកិត្តិ​ទេសាភិ​បាល​​បណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីចាត់តាំងអញ្ជើញចូលរួម​ជាកិត្តិយសក្នុងការប្រគួត​ចុងក្រោយរបស់ខ្លួន ប្រភេទ (គុនខ្មែរ) លើទឹកដីកម្ពុជា នាអំឡុងចុងឆ្នាំនេះ។

81624693_2552019018200442_7536479582166188032_n - leang La

ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីចាត់តាំង បានសរសេរក្នុង​ផេក​ផ្លូវការ នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣នេះដោយបានអរគុណកីឡាករ Dave Leduc ​ចំពោះទឹកចិត្តស្រឡាញ់ប្រទេសកម្ពុជា និងក្បាច់គុនបុរាណខ្មែរ (គុនខ្មែរ) ព្រមទាំងបានជូនពរ​កីឡាករ Dave Leduc ឱ្យទទួលបានជោគជ័យ។

ជាមួយគ្នានេះ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា រង់ចាំ​ជួប​គ្នា​នាចុងឆ្នាំនេះ ពេលដែលកីឡាករ Dave Leduc មកកាន់ប្រទេសកម្ពុជា។

365186069_856239945869659_1634097369285284521_n - leang La

សូមបញ្ជាក់ថា កីឡាករ Dave Leduc កំពូលអ្នកប្រដាល់ ប្រទេសមីយ៉ាន់ម៉ា បានអបអរសាទរ​ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត សម្រាប់តំណែងជានាយករដ្ឋមន្ត្រីថ្មី នៃប្រទេសកម្ពុជា។

កីឡាករ Dave Leduc បានលើកឡើងពីគម្រោងប្រគួតចុងក្រោយរបស់ខ្លួនក្រោមទម្រង់ គុនខ្មែរ នៅចុងឆ្នាំនេះ ក្នុងប្រទេសកម្ពុជា ដែលនឹងក្លាយជាព្រឹត្តិការណ៍ប្រយុទ្ធដ៏ធំ​បំផុតក្នុង​ប្រវត្តិសាស្ត្រកម្ពុជា និងអាស៊ីអាគ្នេយ៍ ខណៈប្រទេសទាំងពីរនឹងលើកទឹកចិត្តដើម្បី​អបអរ​សាទរមិត្តភាពដ៏អស្ចារ្យរវាងមីយ៉ាន់ម៉ា និងកម្ពុជា តាំងពីបុរាណកាលមក។

ជាមួយគ្នានេះ កីឡាករ Dave Leduc បានបង្ហាញបំណងចង់ឱ្យឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ា​ណែត មានវត្តមានអញ្ជើញចូលរួមជាភ្ញៀវមហាកិត្តិយស​នៅក្នុងការប្រគួតនា​ពេលខាង​មុខផងដែរ៕

 

 

 

 


ថ្ងៃអង្គារ, 15 ខែសីហា 2023 15:14  លាង ឡា