BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

បរាជ័យនៃការប៉ុនប៉ងធ្វើឃាតប្រធានាធិបតីអ៊ុយក្រែន និងកងទ័ពអ៊ុយក្រែនឆ្លើយតបដោយការប៉ុនប៉ងរារាំងរុស្ស៊ីតាមសមុទ្រ

ថ្ងៃពុធ, 09 ខែសីហា 2023 15:43  BeeTube News

Untitled design - 2023-08-09T154047.748 (1)

សេវាសន្តិសុខអ៊ុយក្រែនបាននិយាយថាពួកគេបានជោគជ័យក្នុងការរារាំងផែនការធ្វើឃាតប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ដែលត្រូវបានគ្រោងទុកដោយពលរដ្ឋអ៊ុយក្រែនដើមកំណើតរុស្ស៊ីនៅទីក្រុង Mykolaiv ដែល Zelensky កំពុងធ្វើទស្សនកិច្ច។ នៅក្នុងបរិបទមួយផ្សេងទៀតការវាយប្រហាររបស់អ៊ុយក្រែនលើកប៉ាល់រុស្ស៊ីនៅសមុទ្រខ្មៅបានចាប់ផ្តើមដំណាក់កាលថ្មីនៃសង្រ្គាមអ៊ុយក្រែនដែលក្នុងនោះតំបន់ប្រយុទ្ធត្រូវបានចែកចាយរវាងដីគោកនិងសមុទ្រ។ ដែលជាកន្លែងដែលប្រធានាធិបតីអ៊ុយក្រែនលោក Zelenskyបាននិយាយថាប្រទេសរបស់លោកមានសិទ្ធិស្របច្បាប់ក្នុងការវាយប្រហារនាវារុស្ស៊ីណាមួយនៅក្នុងសមុទ្រខ្មៅក្នុងការឆ្លើយតបទៅនឹងការដកខ្លួនចេញរបស់ទីក្រុងម៉ូស្គូពីកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិ និងការកំណត់គោលដៅវាយប្រហារលើកប៉ាល់ដឹកទំនិញ និងកំពង់ផែគ្រាប់ធញ្ញជាតិអ៊ុយក្រែន។

  1. បរាជ័យនៃការប៉ុនប៉ងធ្វើឃាតប្រធានាធិបតីអ៊ុយក្រែន 

យោងតាមសារព័ត៌មាន CNN ចុះផ្សាយថ្ងៃទី០៧ ខែសីហាបានអោយដឹងថា សេវាសន្តិសុខអ៊ុយក្រែន(SBU)បាននិយាយកាលពីថ្ងៃចន្ទថា អ្នកផ្តល់ព័ត៌មានសម្រាប់រុស្ស៊ីដែលត្រូវបានចោទប្រកាន់ត្រូវបានឃុំខ្លួនពាក់ព័ន្ធនឹងផែនការធ្វើឃាតប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ។

ស្ត្រី​ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​នេះ​មិន​ត្រូវ​បាន​​បញ្ចេញ​ឈ្មោះ​ជា​សាធារណៈ​ទេ ប៉ុន្តែបានអោយដឹងថាមាន​ប្រភពមក​ពី​តំបន់ Mykolaiv ភាគ​ខាង​ត្បូង​អ៊ុយក្រែន​។

SBU បាននិយាយថានាងបានកំពុង"ប្រមូលព័ត៌មាន" អំពីដំណើរទស្សនកិច្ចដែលបានគ្រោងទុករបស់លោកZelensky ទៅកាន់តំបន់ Mykolaiv នៅចុងខែកក្កដា ដើម្បីរៀបចំផែនការវាយប្រហារតាមអាកាសរបស់រុស្ស៊ីដើម្បីសម្លាប់លោកប្រធានាធិបតី។

ទោះជាយ៉ាងណាក៏ដោយភ្នាក់ងារ SBU បានទទួលព័ត៌មានអំពី "សកម្មភាពបង្កបញ្ហារបស់ជនសង្ស័យ" និងបានអនុម័តវិធានការសន្តិសុខបន្ថែមដើម្បីបង្រ្កាបនូវផែនការ។

SBU បាននិយាយថាពួកគេបានចាប់បាននៅពេលដែលនាង "កំពុងព្យាយាមបញ្ជូនព័ត៌មានទៅឱ្យអ្នកឈ្លានពាន" ។

ក្នុងការត្រួតពិនិត្យលើការទំនាក់ទំនងរបស់ស្ត្រីរូបនេះ SBU បានបង្ហាញថានាងក៏មានភារកិច្ចកំណត់ទីតាំងនៃប្រព័ន្ធសង្គ្រាមអេឡិចត្រូនិចនិងឃ្លាំងផ្ទុកគ្រាប់រំសេវរបស់កងកម្លាំងប្រដាប់អាវុធដែរ។

230808070106-exp-ukraine-zelensky-assassination-sebastian-live-080803aseg1-cnni-world-00002001

230703115554-07-zelensky-burnett

1691424799568

 

  1. កងទ័ពអ៊ុយក្រែនឆ្លើយតបដោយការប៉ុនប៉ងរារាំងរុស្ស៊ីតាមសមុទ្រ 

យោងតាមសារព័ត៌មាន Le Monde ចុះផ្សាយថ្ងៃទី០៥ ខែសីហាបានអោយដឹងថា ជម្លោះក្នុងប្រទេសអ៊ុយក្រែនស្រាប់តែរំកិលទៅឆ្នេរសមុទ្រភាគខាងកើតនៃសមុទ្រខ្មៅ ជាមួយនឹងការវាយប្រហារទៅលើទីក្រុង Novorossiysk ដោយដ្រូនសមុទ្ររបស់កងទ័ពជើងទឹកអ៊ុយក្រែននៅព្រឹកថ្ងៃសុក្រទី 4 ខែសីហា។

ការវាយប្រហារលើកំពង់ផែរុស្ស៊ីនេះ ដែលរួមមានមូលដ្ឋានយោធា ទីបរិក្ខារពាណិជ្ជកម្ម និងស្ថានីយប្រេងមួយ បានបំផ្លាញនាវាយោធា និងរំខានចរាចរណ៍ដឹកជញ្ជូនអស់រយៈពេលជាច្រើនម៉ោង។ ក្នុងរយៈពេល18 ខែនៃសង្រ្គាម នេះជាលើកទីមួយហើយដែលកំពង់ផែពាណិជ្ជកម្មរុស្ស៊ីដែលត្រូវបានពិពណ៌នាថាមានសារៈសំខាន់សម្រាប់ការនាំចេញស្រូវសាលីត្រូវបានកំណត់គោលដៅវាយប្រហារលើ។

កាលពីថ្ងៃសៅរ៍ ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីបានរាយការណ៍ថា កប៉ាល់ដឹកប្រេងរបស់រុស្ស៊ីក៏បានរងការវាយប្រហារដោយដ្រូនរបស់អ៊ុយក្រែននៅច្រកសមុទ្រ Kerch ផងដែរដោយបានរំខានចរាចរណ៍មួយរយៈពេលខ្លីនៅលើស្ពានយុទ្ធសាស្ត្រតភ្ជាប់តំបន់គ្រីមៀទៅកាន់ប្រទេសរុស្ស៊ី។

ទីក្រុងមូស្គូអះអាងថាបានប្រឆាំងទៅនឹងការវាយប្រហារកាលពីថ្ងៃសុក្រដោយជោគជ័យ ដោយបន្ថែមថា នាវាទាំងពីរគ្រឿងរបស់ខ្លួនគឺ Olenogorski Gorniak និង Suvorovets បានសំរេចក្នុងការបំផ្លាញដ្រូនអត្តឃាតចំនួនពីរគ្រឿង។

004a2fe_d5840b1c965047bb8e40f529f0c4835f-0-869c63418cca4177bc55aaf85d708804

-1x-1-2

im-830445

 

  1. អាមេរិកអនុម័តបញ្ជូនរថក្រោះ Abrams ទៅកាន់អ៊ុយក្រែន

យោងតាមសារព័ត៌មាន Tass ចុះផ្សាយថ្ងៃទី០៨ ខែសីហាបានអោយដឹងថា សហរដ្ឋអាមេរិកបានយល់ព្រមលើការដឹកជញ្ជូនរថក្រោះ Abrams បាច់ទីមួយទៅកាន់ប្រទេសអ៊ុយក្រែន ដែលនឹងប្រគល់ជូននៅរដូវស្លឹកឈើជ្រុះនេះ នេះបើតាមសារព័ត៌មាន CNN បានរាយការណ៍ដោយដកស្រង់សម្តីប្រធាន Army Acquisition លោក Douglas Bush ។

លោក Bush បានប្រាប់អ្នកយកព័ត៌មានថា "ឥឡូវ​នេះ​ពួកវា​ត្រូវ​បញ្ជូនទៅ​អឺរ៉ុប ហើយ​បន្ទាប់​មកនឹងទៅកាន់​អ៊ុយក្រែន​រួម​ជាមួយនឹង​របស់​ផ្សេងទៀត​ដែលត្រូវភ្ជាប់​ទៅនឹង​ជាមួយ​ពួកវា។ ដូចជាគ្រាប់​រំសេវ គ្រឿងបន្លាស់ ឧបករណ៍​ប្រេងឥន្ធនៈ គ្រឿងបរិក្ខារ​ជួសជុល​។ លោក Bush មិន​បាន​បញ្ជាក់​ថា តើ​មាន​រថក្រោះ​ប៉ុន្មាន​គ្រឿង​ក្នុង​កញ្ចប់​ទី​មួយនេះ​នោះ​ទេ។

មុននេះ កាសែត Politico បានរាយការណ៍ថា ទីក្រុងវ៉ាស៊ីនតោន គ្រោងនឹងបញ្ជូនរថក្រោះ Abrams របស់អាមេរិកមួយចំនួនទៅឱ្យអ៊ុយក្រែនក្នុងខែកញ្ញា។ យោង​ទៅ​តាម​សេចក្តីរាយការណ៍​នោះ​ បាច់ដំបូង​នឹង​រួម​បញ្ចូល​រថក្រោះ​ពី​៦​ទៅ​៨​គ្រឿង។សរុបមក ទីក្រុងវ៉ាស៊ីនតោនគ្រោងនឹងផ្ទេររថក្រោះចំនួន ៣១ គ្រឿងទៅកាន់ទីក្រុងគៀវ។

7e964d14c3075cb2

Polish_20230516_075613981

630_360_1682371441-131


 


ថ្ងៃពុធ, 09 ខែសីហា 2023 15:43  BeeTube News