BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

បណ្ឌិត ហ៊ុន ម៉ាណែត ​ប្តេជ្ញា​ការពារ​រាជបល្ល័ង្ក ​និង​​ធានាឲ្យ​បានដាច់​ខាត​នូវ​សន្តិភាព​​ ដើម្បី​ការ​រីក​ចម្រើននៃប្រទេស

ថ្ងៃចន្ទ, 07 ខែសីហា 2023 15:17  មានជ័យ

366078166_258543863644789_1446225672833814711_n
 

បណ្ឌិត ហ៊ុន ម៉ាណែត ​ប្តេជ្ញា​ការពារ​រាជបល្ល័ង្ក ​និង​​ធានាឲ្យ​បានដាច់​ខាត​នូវ​សន្តិភាព​​ ដើម្បី​ការ​រីក​ចម្រើននៃប្រទេសជាតិ​

ក្រោយទទួលបានការចាត់តាំងជានាយករដ្ឋមន្រ្តី ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត​ បាន​​ប្តេជ្ញា​​បម្រើជាតិ មាតុភូមិ និងប្រជាជនកម្ពុជា ពិសេស​បន្តធានាការពារឯករាជ្យជាតិ អធិបតេយ្យ​ជាតិ និងបូរណភាពទឹកដី, ​ធានាការពារឲ្យបាន​ជាដាច់ខាត់នូវរាជបល្ល័ង្ក និងរបប​រាជានិយម​អាស្រ័យរដ្ឋធម្មនុញ្ញ​, ​ធានាការពារឱ្យបានដាច់ខាតនូវសុខសន្តិភាព និងស្ថិរភាពសង្គមជាតិ, ​ដើម្បីបន្តជំរុញការអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើនជឿនលឿន និង​​​លើកកម្ពស់​ជីវភាព​រស់នៅរបស់ប្រជាជនកម្ពុជា ព្រមទាំង​លើកស្ទួយកិត្យានុភាព​ជាតិនៅលើ​ឆាក​អន្តរ​ជាតិ។

នេះបើយោងតាម​លិខិត ដែលឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត​ ​ថ្វាយព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រ​កម្ពុជា ចុះ​ថ្ងៃទី០៧ ខែសីហា នេះ ​។ ការប្តេជ្ញាចិត្ត​របស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត​​ បាន​ធ្វើឡើងក្រោយពី​ព្រះ​ករុណា ​​ព្រះមហាក្សត្រ​ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ចាត់តាំង​ជានាយករដ្ឋមន្ត្រី​ ដើម្បីរៀប​ចំ​គណៈរដ្ឋមន្រ្តីសម្រាប់រាជរដ្ឋាភិបាល អាណត្តិទី៧។​

លិខិតរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត​ បាន​​សម្តែងក្តីរីករាយ និងថ្លែង​អំណរ​ព្រះ​គុណ​ថ្វាយ​​ព្រះ​មហាក្សត្រ ដែលព្រះ​អង្គទ្រង់សព្វព្រះរាជហឫទ័យប្រោសព្រះរាជទា​ន​ ព្រះរាជក្រឹត្យ​ចាត់​តាំង​​​ជា​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រកម្ពុជា សម្រាប់​នីតិកាលទី៧​។ ហើយនេះ​​គឺ​ជា​មហា​កិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតនៅក្នុងជីវិត​ ដែលទ​ទួលបាន​ឱកាស​ដ៏វិសេសវិសាល​ក្នុងការ​បម្រើ​ជាតិ មាតុភូមិ និងប្រជាជនកម្ពុជា​។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត​ បញ្ជាក់ថា “តបនឹងព្រះរាជក្រឹត្យដ៏ខ្ពង់​ខ្ពស់បំផុត​របស់ព្រះ​ករុណា​ជាអម្ចាស់ជីវិតលើត្បូង ទូលព្រះបង្គំជាខ្ញុំ នឹងរៀបចំសមាសភាពរាជរដ្ឋាភិបាល ដើម្បី​សុំការ​​ផ្តល់សេចក្តីអនុម័តទុកចិត្តពីរដ្ឋសភាដ៏ឧត្តុង្គឧត្តម ដែលគ្រោងនឹង​បើកសម័យ​ប្រជុំ​នា​ពេល​ដ៏ខ្លីខាងមុខ ដោយអនុវត្តទៅតាមនីតិវិធីជាធរមានស្របតាមការកំណត់ក្នុងរដ្ឋធម្មនុញ្ញ នៃព្រះ​រាជាណាចក្រកម្ពុជា និងច្បាប់ធម្មនុញ្ញប​ន្ថែមសំដៅធានានូវដំណើរការ​ជាប្រក្រតី​នៃ​ស្ថាប័នជាតិ។ ជាមួយនឹងព្រះរាជហឫទ័យជឿទុកចិត្តពីសំណាក់ ព្រះករុណា​ជាអម្ចាស់​ជីវិត​លើ​ត្បូង ជាទីគោរព សក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គទ្រង់បានព្រះរាជទានដល់ទូលព្រះ​បង្គំ​ជាខ្ញុំនា​ឱកាស​ដ៏ថ្លៃថ្លានេះ និងជាមួយជំនឿទុកចិត្តពីសំណាក់ជ​នរួមជាតិជាទី​គោរព​ស្រឡាញ់​​ដ៏ជ្រាលជ្រៅបំផុត ទូលព្រះបង្គំជាខ្ញុំ រួមជាមួយឥស្សរជនទាំងអស់ក្នុងរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា សូមប្តេជ្ញាខិតខំបំពេញបេសកកម្មជាតិដ៏ឧត្តុង្គឧត្តមថ្លៃថ្លានេះ ប្រកប​ដោយវីរភាព, សេចក្តីស្មោះត្រង់ និងការទទួលខុសត្រូវខ្ពស់ ក្នុងការបម្រើជាតិ មាតុភូមិ និង​ប្រ​ជាជនកម្ពុជា ពិសេស ការបន្តធានាការពារឯករាជ្យជាតិ អធិបតេយ្យជាតិ និងបូរណភាពទឹកដី, ការធានាការពារជាដាច់ខាត់នូវរាជបល្ល័ង្ក និងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញនៅកម្ពុជា, ការបន្តធានាការពារឱ្យបានដាច់ខាតនូវសុខសន្តិភាព និងស្ថិរភាពសង្គមជាតិ, ការ​បន្ត​ជំរុញ​ការ​អភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើនជឿនលឿន និងការបន្តលើកកម្ពស់ជីវភាព​រស់​នៅរបស់ប្រជាជនកម្ពុជា ក៏ដូចជាការបន្តលើកស្ទួយកិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ”។

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត​ បាន​ថ្វាយព្រះពរ ព្រះមហាក្សត្រ​ប្រកប​ដោយ​ព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា ព្រះជន្មាយុ​យឺនយូរ ជាងរយព្រះវស្សា ដើម្បីព្រះអង្គទ្រង់គង់​ជា​ម្លប់​ដ៏ត្រជាក់ត្រជំ សុខដុមរមនា ដល់មាតុភូមិកម្ពុជា និងប្រជារាស្រ្ត ជាកូន ជាចៅ ចៅ​ទួត​ ជាយូរអង្វែងតរៀងទៅ។​​​

គួររំលឹកថា នៅព្រឹក​ថ្ងៃទី០៧ ខែ​សីហា ឆ្នាំ​២០២៣ នេះព្រះករុណា ព្រះបាទ សម្តេចព្រះ​បរម​នាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណា​ចក្រកម្ពុជា បាន​ចេញ​ព្រះរាជ​ក្រឹត្យ​ចាត់​​​​តាំងឯកឧត្ដ​មបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ​សម្រាប់អាណត្តិទី​៧ នៃរដ្ឋសភា​៕​

photo_2023-08-07_13-37-35 - choek sopon
photo_2023-08-07_11-38-13 - choek sopon
329019363_1223199501915206_8820801635918827136_n
280735934_5109988999086186_6606281123964839105_n
 


ថ្ងៃចន្ទ, 07 ខែសីហា 2023 15:17  មានជ័យ