BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

សមត្ថ​កិច្ច​ជំនាញ​​ដកហូតទំនិញខូច​គុណភាព ​រំលោភសិទ្ធិផ្ដាច់មុខ​ជាង​១០០​គីឡូក្រាម និង​ពិន័យ​​ម្ចាស់​ស្ថានីយ៏​ប្រេង​ចំនួន​២​ទីតាំង​

ថ្ងៃសុក្រ, 04 ខែសីហា 2023 16:28  BeeTube News

365411670_676576311178851_8346550659534900494_n - choek sopon (1)

ដើម្បី​​ការពារសិទ្ធិអ្នក​ប្រើប្រាស់ និងការពារផល​ប្រយោជន៍​ធុរកិច្ចជន​ស្មោះត្រង់​ ​​​សមត្ថ​កិច្ច​​ជំនាញ ក.ប.ប​​ បានឆែក​រកឃើញ​ទំនិញ​ខូចគុណភាព និងបំពាន​សិទ្ធិផ្ដាច់មុខ ​​ជាង១០០​គីឡូក្រាម (១១៩.៨៥​គីឡូក្រាម)​។

365408027_676868144483001_6839220253390179074_n - choek sopon

ការ​​រកឃើ​ញ​ខាងលើនេះ ​គឺ​ធ្វើឡើង​តាមរយៈ​សកម្ម​ភាព​​ ចុះត្រួតពិនិត្យ​នៅតាមឃ្លាំងស្តុក ផ្ទះ​លក់ និងចែកចាយទំនិញ និង​​ទីផ្សារ​សំខាន់ៗ​ជាច្រើន​ រយៈ​​ពេល​២​​ថ្ងៃ គឺនៅថ្ងៃទី​០៣ និងទី០៤ ខែសីហា ឆ្នាំ២០២៣​នេះ ​នៅ​​​​រាជធានី ខេត្តចំនួន៣ គឺខេត្តព្រះសីហនុ ខេត្តកំពង់ស្ពឺ និងរាជ​ធានី​ភ្នំពេញ។ គោល​បំណង​នៃ​ការចុះ​ត្រួត​ពិនិត្យ​នេះ គឺ​​ដើម្បី​ធានា​ការពារសិទ្ធិ​អ្នកប្រើប្រាស់ ការពារផល​ប្រយោជន៍​ធុរកិច្ចជន ដែល​ស្មោះ​ត្រង់ តាម​រយៈការប្រកួតប្រជែងដោយស្មើភាព​។

365388799_676868071149675_349919326938350462_n - choek sopon

ដោយ​ឡែក សម្រាប់​ប្រេងឥន្ធនៈ​​ រយៈ​ពេល​២​ថ្ងៃ​ដដែល​​​នេះ សមត្ថកិច្ច​​​​ជំនាញ ​​សាខា​ខេត្ត​កំពត ខេត្តស្វាយរៀង និង​កំពង់​ធំ ​បាន​​ចុះ​​​ត្រួត​​ពិនិត្យ​​តាម​​​​​​ស្ថានីយ និង​ដេប៉ូប្រេង​ឥន្ធនៈ​​ ជា​ប្រ​ចាំ ដើម្បី​​​ការពារ​​នូវសុច្ចរិត​ភាព​ជូនអ្នកប្រើប្រាស់ និង​ទប់ស្កាត់អំពើ​មិនសុច្ចរិតក្នុងវិស័យ​ប្រេង​ឥន្ធនៈ ​ហើយ​ជាលទ្ធផលមន្រ្តីជំនាញ បានធ្វើការ​ពិន័យ​លើម្ចាស់ដេប៉ូប្រេងឥន្ធនៈចំនួន​២​ទី​តាំង ក្នុង​ចំណោម​​​១១ទីតាំង ដែល​សមត្ថកិច្ច​ជំនាញ​បានចុះត្រួតពិនិត្យ។

365388157_676576297845519_527209308596190341_n - choek sopon

គួយររំលឹកថា ថ្មីៗនេះសមត្ថកិច្ចជំនាញ​ ក.ប.ប. ​បានធ្វើការកម្ទេចចោល​ទំនិញពុំមាន​អនុលោម​ភាព​ចំនួន​២៧០០.៦៦​ គីឡូក្រាមស្ថិតនៅទីលានចាក់សំរាមភូមិស្នោ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។ ទំនិញខូចគុណភាពដែ​លសមត្ថកិច្ចជំ​នាញធ្វើការកម្ទេច​ចោល គឺ​សុទ្ធ​តែជាទំនិញដែលបានរកឃើញ និងដកហូតពីទីផ្សារកន្លងមក និងជាទំនិ​ញងាយប៉ះ​ពាល់​ដល់សុខភាពអ្នកបរិភោគ ក៏ដូចជាអ្នកប្រើប្រាស់ជាដើម។

365445463_676868007816348_2366012449034219336_n - choek sopon

​សមត្ថកិច្ចជំនាញ ក.ប.ប. តែងតែឃ្លាំពិនិត្យទំនិញជាប្រចាំនៅលើទីផ្សារ ឃ្លាំងស្កុក និង​ចែក​ចាយ សិប្បកម្មជាដើម​ ដើម្បីធានាការពារសុខុមាលភាពប្រជាពលរដ្ឋ និងអនុវត្តច្បាប់លើ​ធុរកិច្ច​ជនដែលមិនគោរពច្បាប់ផងដែរ​៕​​​

365448347_676868051149677_5731051753409064998_n - choek sopon


 


ថ្ងៃសុក្រ, 04 ខែសីហា 2023 16:28  BeeTube News