BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ការឡោមព័ទ្ធនីហ្សេ! កាត់​ផ្តាច់​​អគ្គិសនីហើយ​ប្រមូលទ័ព​ត្រៀម​ធ្វើ​សង្រ្គាមនិង​រុស្ស៊ី​វាយ​ប្រហារ​លើ​រ៉ូម៉ានី

ថ្ងៃសុក្រ, 04 ខែសីហា 2023 15:30  BeeTube News

Untitled design - 2023-08-04T152908.468 (1)

ការវិវឌ្ឍន៍ចុងក្រោយបង្អស់ក្នុងរដ្ឋប្រហារនីហ្សេ នីហ្សេរីយ៉ាកាត់ផ្តាច់អគ្គិសនីដល់នីហ្សេហើយការបិទរារាំុងយ៉ាងធ្ងន់ធ្ងរបែបនេះគំរាមកំហែងឈានទៅរកការផ្ទុះនៃសង្រ្គាមដ៏សាហាវនៅអាហ្វ្រិកខាងលិចក្នុងតំណាងអោយរុស្ស៊ី អាមេរិក និងបារាំង! រុស្ស៊ីបានសន្យាថានឹងបញ្ជូនស្រូវសាលីដោយឥតគិតថ្លៃទៅកាន់ប្រទេសនីហ្សេតាមរយៈអាល់ហ្សេរី ហើយម៉ាលី និងបួគីណាហ្វាសូបានប្រកាសពីការត្រៀមខ្លួនសម្រាប់សង្គ្រាមជាមួយនីហ្សេក្នុងករណីដែលកងកម្លាំងនីហ្សេរីយ៉ា បេនីន សេណេហ្គាល់ និងIvory Coast បានចូលរួម ខណៈដែលហ្គីណេបានប្រកាសគាំទ្រឧត្តមសេនីយ៍ Niger លោក Abdel Rahman Tiani។ នៅអឺរ៉ុបបណ្តាប្រទេសណាតូកំពុងក្លាយជាសាក្សីនៃការវាយប្រហារថ្មីមួយ ខណៈដែលរ៉ូម៉ានីបានបញ្ជាក់ពីការដួលរលំនៃក្បួនរបស់រុស្ស៊ីនៅក្នុងទឹកដីរបស់ខ្លួនខណៈពេលដែលវាយប្រហារកំពង់ផែនៃទន្លេ Danube ។

  1. ការឡោមព័ទ្ធនីហ្សេ! កាត់​ផ្តាច់​​អគ្គិសនីហើយ​ប្រមូលទ័ព​ត្រៀម​ធ្វើ​សង្រ្គាម

យោងតាមសារព័ត៌មាន africanewsចុះផ្សាយថ្ងៃទី០២ ខែសីហាបានអោយដឹងថា នីហ្សេរីយ៉ាបានកាត់ផ្តាច់ការផ្គត់ផ្គង់អគ្គិសនីរបស់ខ្លួនដល់ប្រទេសនីហ្សេ នេះបើតាមប្រភពជិតស្និទ្ធនឹងការគ្រប់គ្រងរបស់ក្រុមហ៊ុនអគ្គិសនីនីហ្សេ (Nigelec) នៅស្របពេលនឹងការដាក់ទណ្ឌកម្មដែលសម្រេចដោយប្រទេសជិតខាងអាហ្វ្រិកខាងលិចរបស់នីហ្សេ។

ប្រភព​ដដែល​បាន​បន្ត​ថា​៖«​ប្រទេស​នីហ្សេរីយ៉ា​បាន​ផ្តាច់​ខ្សែ​បណ្តាញ​តង់ស្យុង​ខ្ពស់​ដែល​ដឹក​នាំអគ្គិសនី​ទៅ​កាន់ប្រទេស​នីហ្សេតាំងពី​ថ្ងៃទី១ ខែសីហា​។»

សហគមន៍សេដ្ឋកិច្ចនៃរដ្ឋអាហ្រ្វិកខាងលិច(ECOWAS) ដែលដឹកនាំដោយប្រធានាធិបតីនីហ្សេរីយ៉ាលោក Bola Tinubu បានសម្រេចចិត្តលើការដាក់ទណ្ឌកម្មប្រឆាំងនឹងពួកបះបោរផ្តួលរំលំប្រធានាធិបតីជាប់ឆ្នោតនីហ្សេលោក Mohamed Bazoum។ បន្ថែមពីលើនេះ ECOWAS បានចេញក្រឹត្យបង្កក "ប្រតិបត្តិការសេវាកម្មទាំងអស់ រួមទាំងប្រតិបត្តិការថាមពល"របស់ប្រទេសនេះផងដែរ។

យោងតាមរបាយការណ៍របស់ក្រុមហ៊ុនអគ្គិសនី Nigelec ដែលជាអ្នកផ្គត់ផ្គង់ផ្តាច់មុខរបស់ប្រទេសនេះ ក្នុងឆ្នាំ 2022 70%​​​ នៃអគ្គិសនីរបស់នីហ្សេបានមកពីការទិញពីក្រុមហ៊ុននីហ្សេរីយ៉ា Mainstream ។ អគ្គិសនីនេះត្រូវបានផលិតដោយទំនប់ Kainji (ដែលស្ថិតនៅភាគខាងលិចប្រទេសនីហ្សេរីយ៉ា)។

ដើម្បីរំដោះខ្លួនចេញពីការពឹងផ្អែកថាមពលខ្លាំងរបស់ខ្លួនលើប្រទេសជិតខាងនីហ្សេរីយ៉ា នីហ្សេកំពុងតែប្រឹងប្រែងធ្វើការបញ្ចប់គំរោងទំនប់ទឹកដំបូងរបស់ខ្លួននៅឆ្នាំ 2025 នៅលើទន្លេ Niger។ ប្រហែល 180 គីឡូម៉ែត្រពីទីក្រុង Niamey ហើយ ទំនប់ Kandadji នេះគួរតែបង្កើតបានថាមពល 629 ជីហ្គាវ៉ាត់ម៉ោង (GWh) ជារៀងរាល់ឆ្នាំ។

2023-08-04 15.16.40

2023-08-04 15.16.31

2023-08-04 15.16.34

 

  1. រុស្ស៊ី​វាយ​ប្រហារ​លើ​រ៉ូម៉ានី

យោងតាមសារព័ត៌មាន The New Voice of Ukraine ចុះផ្សាយថ្ងៃទី៤ ខែសីហាបានអោយដឹងថា ក្រសួងការពារជាតិរ៉ូម៉ានីបានប្រកាសកាលពីថ្ងៃទី 3 ខែសីហាថា អាជ្ញាធររ៉ូម៉ានីកំពុងស៊ើបអង្កេតរបាយការណ៍នៃកំទេចកំទីពីដ្រូន kamikaze របស់រុស្ស៊ីដែលបានធ្លាក់នៅជិតឃុំ Ceatalchioi ក្នុងតំបន់ Tulcea ។

ឃុំ Ceatalchioi មានព្រំប្រទល់ជាប់នឹងអ៊ុយក្រែនដោយផ្ទាល់ និងគ្រាន់តែឆ្លងកាត់ទន្លេ Danube ពីទីក្រុង Izmail ប៉ុណ្ណោះ ដែលត្រូវបានវាយប្រហារដោយដ្រូនរបស់រុស្ស៊ីកាលពីថ្ងៃទី 2 ខែសីហា។

សាររបស់ក្រសួងបានបញ្ជាក់ថា ទីក្រុង Bucharest បានទទួលរបាយការណ៍ពីឃុំដែលទទួលរងកំទេចកំទីដ្រូន ថាអាចនឹងត្រូវធ្លាក់រាយប៉ាយនៅក្នុងព្រៃក្បែរនោះ។

ក្រុមអ្នកជំនាញមកពីកងទ័ពអាកាសរ៉ូម៉ានីត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុដើម្បីស៊ើបអង្កេត។ 

កាលពីថ្ងៃទី 2 ខែសីហា ប្រទេសរុស្ស៊ីបានបាញ់បង្ហោះដ្រូន Shahed kamikaze ចំនួន 37 គ្រឿងទៅលើអ៊ុយក្រែន ដោយកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធកំពង់ផែនៅទីក្រុង Izmail។ ប្រធានាធិបតីរ៉ូម៉ានីលោក Klaus Iohannis បានលើកឡើងពីការវាយប្រហារនេះថា "ជាអ្វីដែលមិនអាចទទួលយកបាន" ។

កាលពីថ្ងៃទី 3 ខែសីហា ទូរទស្សន៍ក្នុងស្រុក Digi24 របស់រ៉ូម៉ានីបានរាយការណ៍ថា អ្នកស្រុក Ceatalchioi បានរាយការណ៍ថាបានឃើញដ្រូនហោះពីលើផ្ទះរបស់ពួកគេ។ ដ្រូន UAVមួយគ្រឿង ត្រូវបានរាយការណ៍ថាបានធ្លាក់ក្នុងព្រៃ ប៉ុន្តែបំណែករបស់វាមិនទាន់ត្រូវបានរកឃើញនៅឡើយទេ។

Romanian-police-e1647333950206

_methode_times_prod_web_bin_24e2c198-a3f3-11ec-b05a-8d7b276f1397

2023-08-04 15.22.04

 

  1. ចិន និងអារ៉ាប់រួមធ្វើសមយុទ្ធយោធារួមគ្នាលើកដំបូង

យោងតាមសារព័ត៌មាន Breaking Defense ចុះផ្សាយថ្ងៃទី០២ ខែសីហាបានអោយដឹងថា កងកម្លាំងប្រដាប់អាវុធចិននឹងធ្វើសមយុទ្ធយោធាលើកដំបូងមិនធ្លាប់មានជាមួយប្រទេសអារ៉ាប់រួមនៅក្នុងប្រទេសចិនក្នុងខែនេះ ក្នុងសកម្មភាពដែលបានបង្កើនការវែកញែកដល់អ្នកវិភាគ ខណៈដែលទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំងកំពុងប្រជែងគ្នាដណ្តើមឥទ្ធិពលនៅក្នុងឈូងសមុទ្រ។

សេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិចិនបាននិយាយកាលពីថ្ងៃចន្ទថា សមយុទ្ធ Falcon Shield 2023 ដែលនឹងមានការហ្វឹកហ្វឺនកម្លាំងទ័ពអាកាសរួមគ្នាសម្រាប់ប្រទេសទាំងពីរនឹងប្រព្រឹត្តទៅនៅទីក្រុង Xinjiang ភាគពាយ័ព្យប្រទេសចិន។

អ្នកវិភាគបានប្រាប់ Breaking Defense ថាវាពិបាកក្នុងការនិយាយថាតើសមយុទ្ធរួមមានន័យយ៉ាងណាសម្រាប់ទំនាក់ទំនងចិន-អារ៉ាប់រួម ប៉ុន្តែវាមិនពិបាកអានចេញទេសំរាប់"សារ" នេះទៅកាន់សហរដ្ឋអាមេរិក។ 

“នេះ​ជាសារដែលអារ៉ាប់រួម​ហាក់​ដូច​ជា​ព្យាយាម​បង្ហាញ​ដល់​សហរដ្ឋ​អាមេរិក ថាខ្លួន​មាន​ជម្រើស” នេះបើតាមលោក David Des Roches សាស្ត្រាចារ្យ​រង​នៅ​មជ្ឈមណ្ឌល​អាស៊ី​ខាង​កើត​សម្រាប់​ការ​សិក្សា​ផ្នែក​សន្តិសុខ​បាន​ប្រាប់ Breaking Defense។

ការចងសម្ព័ន្ធភាពវិស័យការពារជាតិរបស់អារ៉ាប់រួមជាមួយប្រទេសចិននេះ បានបង្ហាញឱ្យឃើញយ៉ាងច្បាស់ថា មិនតិចទេនៅក្នុងកម្មវិធីការពារជាតិក្នុងប្រទេសឈូងសមុទ្រ ដែលក្រុមហ៊ុនចិនបានចូលរួមយ៉ាងច្រើនមិនត្រឹមតែជាមួយ Platform ការពាររបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមួយនឹងការស្រាវជ្រាវ និងការអភិវឌ្ឍប្រព័ន្ធការពារ ដែលសហការបង្កើតឡើងដោយប្រទេសទាំងពីរតាមរយៈគំរោង China-Emirates Science and Technology innovation Laboratory (CEST) ដែលជាគម្រោងរួមគ្នារវាងក្រុមហ៊ុន International Golden Group របស់ UAE និងក្រុមហ៊ុន Norinco របស់ចិន។

2a24a35a19f344ecbdd7f589d4a34cba

2023-08-04 15.25.43

2023-08-04 15.25.40


 


ថ្ងៃសុក្រ, 04 ខែសីហា 2023 15:30  BeeTube News