BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ផ្លូវក្រវាត់ក្រុងទី៣ សមិទ្ធផលថ្មីតម្លៃ​ជាង​២៧៣លាន​ដុល្លា ​ត្រូវបាន​សម្ពោធដាក់ឲ្យប្រើប្រាស់​

ថ្ងៃព្រហស្បតិ៍, 03 ខែសីហា 2023 15:12  មានជ័យ

IMG_7808 - choek sopon (1)

ផ្លូវក្រវាត់ក្រុងទី៣ មានប្រវែងជិត៥៣គីឡូម៉ែត្រ ​មាន​តម្លៃប្រមាណជាង​២៧៣លាន​ដុល្លារ​អាមេរិក​​ ដែល​ជា​សមិទ្ធផលថ្មីនៅចុងអាណត្តិទី៦​ ត្រូវបាន​សម្ពោធដាក់ឲ្យប្រើប្រាស់​​ជាផ្លូវ​ការ​ហើយ​ កាលពីព្រឹកថ្ងៃទី០៣ ខែសីហា ក្រោមអធិបតភាពភាពសម្តេចតេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្តី នៃកម្ពុជា និង​លោក វ៉ាង វិនធៀន (H.E. Mr. Wang Wentian) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមា​និតចិន ប្រចាំ​ព្រះ​រាជាណាចក្រកម្ពុជា។ ​​

IMG_7811 - choek sopon

តាមរបាយការណ៏របស់លោក ស៊ុន ចាន់​ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ដ្រីក្រសួងសាធារណការ និង​ដឹកជញ្ជូន ​ បាន​ឲ្យដឹងថា ​ផ្លូវ​នេះ មានប្រវែងសរុប​៥២,៩៨គីឡូម៉ែត្រ (ផ្លូវមេប្រវែង​៤៧,៦១​គ.ម និងផ្លូវខ្នែងប្រវែង​៥,៣៧គ.ម) មានចំណុចចាប់ផ្តើមត្រង់ រង្វង់​មូលមហាវិថីឈ្នះ-ឈ្នះ ចម្ងាយ ៥០០​ម៉ែត្រ ពីផ្លូវជាតិលេខ៤ (គីឡូម៉ែត្រលេខ១៤+១០៥) ស្ថិត​ក្នុងភូមិជម្ពូវ័ន្ត២ សង្កាត់ចោម​ចៅ​ទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ឆ្លងកាត់ផ្លូវជាតិលេខ៤ លេខ៣ លេខ២ ផ្លូវ​ជាតិ​លេខ២១ ផ្លូវជាតិលេខ២១A ផ្លូវខេត្តលេខ១១០ រហូតដល់ផ្លូវជាតិលេខ១​(គីឡូម៉ែត្រ​លេខ​២៤+៨៤០) ស្ថិតនៅភូមិដីឥដ្ឋ កោះផុស៣ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ប្រើ​ប្រាស់​រយៈពេលសាងសង់ចំនួន​៥២ខែ និងបានបញ្ចប់ការសាងសង់ជាស្ថា​ពរកាលពីអំឡុង​ខែមិថុនា ឆ្នាំ២០២៣ ដោយប្រើប្រាស់ថវិកាសាងសង់សរុបប្រមាណជាង​២៧៣ លានដុល្លារ​អាមេរិក ជាឥណទានសម្បទានពីរដ្ឋាភិបាលនៃ សាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹង​ថវិកា​បដិភាគរបស់រាជរដ្ឋាភិបាលសម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាត​គ្រាប់​មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ។

IMG_7813 - choek sopon

ក្នុង​គម្រោងនេះដែរ មានរួមបញ្ចូលនូវស្ពានឆ្លងកាត់ទន្លេបាសាក់​២កន្លែង ក្នុងនោះស្ពាន​ខាង​កើត​ប្រវែង​៦៣០ម៉ែត្រ និងស្ពានខាងលិចប្រវែង​៣៦៦ម៉ែត្រ ស្ថិតក្នុងភូមិសាស្រ្តកោះអន្លង់ចិន ត្រូវបានប្រសិទ្ធនាមថា “ស្ពានមិត្តភាពកម្ពុជា-ចិន កោះអន្លង់ចិន”។ បន្ថែមពីលើនេះ ក៏បាន​សាង​សង់ផងដែរ នូវស្ពានរំលង ឬស្ពានអាកាស(Flyover) ២កន្លែង ប្រវែងសរុប​៥៦៤ម៉ែត្រ កាត់​ពីលើផ្លូវជាតិលេខ៤ និងផ្លូវជាតិលេខ២១, ស្ពានរំលងប្តូរទិស(Interchange) ២កន្លែង ប្រវែងសរុប​៤៤០ម៉ែត្រ កាត់ពីលើផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ៣​ និងស្ពានមធ្យម និងខ្លី ចំនួន​១១កន្លែង ប្រវែងសរុប​៥៦៨ម៉ែត្រ​ និងការរៀបចំទីតាំងសម្រាប់បត់ត្រឡប់ក្រោយ (U-Turn) ព្រមទាំងការបំពាក់ផ្លាកសញ្ញា គំនូសសញ្ញា និងភ្លើងសញ្ញាចរាចរណ៍ បង្គោលភ្លើង​បំភ្លឺ​ផ្លូវ បង្គោលគីឡូម៉ែត្រ ក៏ដូចជាបង្គោលសុវត្ថិភាពទៅតាមបទដ្ឋានបច្ចេកទេសផ្លូវថ្នល់ផងដែរ។

IMG_7814 - choek sopon

​លោកទេសរដ្ឋមន្ត្រី បានលើកឡើងទៀតថា​ ផ្លូវក្រវាត់ក្រុងទី៣នេះ គឺជាដង្ហើមសេដ្ឋកិច្ចដ៏មាន​សក្តានុពលថ្មីមួយបន្ថែមទៀតរបស់កម្ពុជា ជាពិសេសក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ និងខេត្ត​កណ្តាល។ ខ្សែផ្លូវមានភាពប្រទាក់ក្រឡា និងតភ្ជាប់ជាមួយបណ្តាញខ្សែផ្លូវសំខាន់ៗ ដែល​នឹង​ជំរុញបន្ថែមនូវសក្តានុពលនៃការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ ជាពិសេសការ​ដឹក​ជញ្ជូនទំនិញ​ចេញ-ចូលកំពង់ផែស្វយ័តភ្នំពេញ និងសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ពី​តំបន់មួយទៅតំបន់មួយ ដោយពុំចាំបាច់ឆ្លងកាត់រាជធានីភ្នំពេញ ដែលអាចកាត់​បន្ថយការ​កក​ស្ទះ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងចំណេញពេលវេលាធ្វើដំណើរបានមួយកម្រិតធំ។

34434345545344343 - choek sopon

ផ្លូវក្រវាត់ក្រុងទី៣ និងផ្លូវខ្នែងនេះ គឺជាសមិទ្ធផលថ្មីមួយទៀតនៅចុងអាណត្តិទី៦ ដែល​រាជ​រដ្ឋាភិបាលបានខិតខំសម្រេចឱ្យលេចចេញជារូបរាងឡើង ដើម្បីកាត់បន្ថយភាពស្មុគស្មាញ និងការកកស្ទះចរាចរណ៍ បម្រើដល់ការដឹកជញ្ជូន ការផ្សារភ្ជាប់ទំនាក់ទំន​ងរបស់បង​ប្អូនប្រជា​ពលរដ្ឋយើង ទៅដល់គ្រប់ទីកន្លែង និងការតភ្ជាប់ប្រទាក់ក្រឡានៅទូទាំងប្រទេស ព្រមទាំង​តភ្ជាប់ផងដែរជាមួយបណ្ដាប្រទេសជិតខាង ស្របតាមតម្រូវការ និងការចម្រើ​នរបស់​ប្រទេស​ជាតិ។ ម្យ៉ាងវិញទៀត សម្រាប់ការតភ្ជាប់ និងសមាហរណកម្មតំបន់ ផ្លូវក្រវាត់ក្រុងនេះ​បាន​តភ្ជាប់​ជាមួយនឹងផ្លូវអាស៊ានហាយវេលេខ១(AH-1) និងផ្លូវអាស៊ានហាយវេលេខ១១(AH-11)

និង​ផ្លូវរបៀងសេដ្ឋកិច្ចភាគកណ្តាល និងភាគខាងត្បូងនៃមហាអនុតំបន់មេគង្គ ដែលរួម​ចំណែក​​សម្រួលការ​ដឹកជញ្ជូនឆ្លងកាត់ព្រំដែន ជំរុញសកម្មភាពពាណិជ្ជកម្មអន្តរជាតិ និងការ​ប្រកួតប្រជែងរបស់កម្ពុជា ជាមួយបណ្តាប្រទេសនានានៅក្នុងតំបន់ប្រកបដោយប្រសិទ្ធភាព។

មានប្រសាសន៏នៅក្នុងពិធីនោះ ​ សម្តេចតេជោ​នាយករដ្ឋមន្ត្រី​ បានធ្វើការវាយ​តម្លៃខ្ពស់​ចំពោះ​ក្រសួងសាធារណការ ​ដែលបានខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ខ្ពស់ក្នុងកា​រអភិវឌ្ឍ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធផ្លូវ-ស្ពាន ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណរ​បស់​រាជរដ្ឋាភិបាល ដោយសម្រេចបាននូវសមិទ្ធផលការងារធំៗ​សំខាន់ៗ ជាច្រើន​តាម​រយៈ​ការ​សម្ពោធរដាក់ឱ្យដំណើរការ និងបើកការដ្ឋាននាពេលកន្លងមក៕

 


ថ្ងៃព្រហស្បតិ៍, 03 ខែសីហា 2023 15:12  មានជ័យ