BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

បន្ទាប់ពីការទម្លាក់គ្រាប់បែកលើទីក្រុងម៉ូស្គូដំណោះស្រាយចុងក្រោយដើម្បីបញ្ឈប់សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនគឺជីវិតរបស់

ថ្ងៃព្រហស្បតិ៍, 03 ខែសីហា 2023 13:23  BeeTube News

03-08-23 2
 

1. ផែនការអ៊ុយក្រែនបន្ទាប់ពី Zelenskyy ត្រូវបានធ្វើឃាត

យោងតាមសារព័ត៌មាន Politico ចុះផ្សាយថ្ងៃទី០១ ខែសីហាបានអោយដឹងថា នៅពេលដែលលោក Volodymyr Zelenskyy ត្រូវបានគេសួរថាតើលោកព្រួយបារម្ភពីការប៉ុនប៉ងរបស់រុស្ស៊ីក្នុងការសម្លាប់លោកឬអត់ លោកបានឆ្លើយថាលោកមិនអាចមានលទ្ធភាពខ្វល់ខ្វាយពីរឿងនេះទេ។ កត់សម្គាល់ឃើញថា ប៉ុន្មានសប្តាហ៍បន្ទាប់ពីការលុកលុយរបស់លោក Vladimir Putin កាលពីខែកុម្ភៈ ឆ្នាំ2022 ទីប្រឹក្សាកំពូលរបស់លោក Zelenskyy លោក Mikhail Podolyak បានបង្ហាញថា មានការប៉ុនប៉ងធ្វើឃាតយ៉ាងធ្ងន់ធ្ងរជាច្រើនដងមកលើចៅហ្វាយរបស់លោកដោយក្រុមបំផ្លិចបំផ្លាញ និងក្រុមចារកម្មរុស្ស៊ី។ យោងតាមសារព័ត៌មាន Business Insider ចុះផ្សាយថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២ បានអោយដឹងថា លោក Blinken ធ្លាប់​​​បានអោយដឹងនៅលើប៉ុស្តិ៍ទូរទស្សន៍ CBS News ថា "អ៊ុយក្រែន មានផែនការត្រៀមទុកមុនរួចហើយ តែខ្ញុំនឹងមិននិយាយ ឬចូលទៅលម្អិតណាមួយទេអំពីរឿងនេះ ដើម្បីឱ្យប្រាកដថានេះទើបហៅថាជាការបន្តនៃរដ្ឋាភិបាលថ្មីមួយឬតាមវិធីផ្សេងៗ។ " លោក Blinken មិនបានបញ្ជាក់លម្អិតអំពីផែនការរបស់អ៊ុយក្រែននៅក្នុងព្រឹត្តិការណ៍ប្រសិនបើលោក Zelensky ពិតជាត្រូវធ្វើឃាតមែននោះទេ ប៉ុន្តែលោកបាននិយាយថា ពិភពលោកនឹងត្រូវតែត្រៀមខ្លួនសម្រាប់ជម្លោះនេះក្នុងពេលមួយរយៈ ទោះបីជាមានការដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងនឹងរុស្ស៊ីពីបណ្តាប្រទេសលោកខាងលិចក៏ដោយ។

d-114
c-109
b-114
a-199
 

2. ឧត្តមសេនីយចូលនិវត្តន៍រៀបរាប់ពីភាពគ្រោះថ្នាក់នៃខ្សែការពាររុស្ស៊ី

យោងតាមសារព័ត៌មាន Business Insider ចុះផ្សាយថ្ងៃទី៣១ ខែកក្កដាបានអោយដឹងថា ឧត្តមសេនីយអូស្ត្រាលីចូលនិវត្តន៍ម្នាក់បានពណ៌នាអំពីខ្សែការពារដែលរុស្ស៊ីបានសាងសង់នៅអ៊ុយក្រែនថា"មានភាពស្មុគស្មាញ និងគ្រោះថ្នាក់ច្រើនជាងអ្វីដែលធ្លាប់ជួបប្រទះដោយយោធាកន្លងមកក្នុងរយៈពេលជិត 80 ឆ្នាំ"។ ហើយអតីតមន្ត្រីលោក Mick Ryan បានប្រាប់កាសែត The Economist ថាការទម្លុះការការពារទាំងនោះនឹងតម្រូវឱ្យមានជំនាញប្រតិបត្តិការអាវុធរួមបញ្ចូលគ្នាដ៏ល្អបំផុត។  រូបភាពពីផ្កាយរណបពីពេលដែលអ៊ុយក្រែនកំពុងរៀបចំដើម្បីចាប់ផ្តើមការវាយបករបស់ខ្លួនបានបង្ហាញថាប្រទេសរុស្ស៊ីបានពង្រឹងទីតាំងជួរមុខចម្ងាយ600ម៉ាយរបស់ខ្លួនជាមួយនឹងវាលមីន របាំងការពារ ឧបសគ្គ"ធ្មេញនាគ"រឺហៅថា "Dragon’s Fangs" និងប្រឡាយប្រឆាំងរថក្រោះ។ ប៉ុន្តែយោងតាមសារព័ត៌មាន CNN ចុះផ្សាយថ្ងៃទី០១ ខែសីហាបានអោយដឹងថា កាលពីពេលថ្មីៗនេះ អ៊ុយក្រែនទើបតែដណ្តើមបានសមិទ្ធផលតូចចុងក្រោយបំផុតនៃការវាយបករបស់ខ្លួននៅក្ក្នុងតំបន់ Staromaiorske។ 

g-101
f-102
e-107

3. រុស្ស៊ីចាប់បង្ខំបុរស 60,000 នាក់ចូលយោធា

យោងតាមសារព័ត៌មាន The Kyiv Independent ចុះផ្សាយថ្ងៃទី៣១ ខែកក្កដាបានអោយដឹងថា អ្នកនាំពាក្យចារកម្មយោធាលោក Andrii Cherniak បាននិយាយកាលពីថ្ងៃទី 30 ខែកក្កដាថា ចាប់តាំងពីដើមឆ្នាំ 2022 មក ប្រទេសរុស្ស៊ីបានកេណ្ឌបុរសពី 55,000នាក់ ទៅ 60,000 នាក់នៅក្នុងទឹកដីដែលកាន់កាប់របស់អ៊ុយក្រែន។ លោក Cherniak បានប្រាប់សារព័ត៌មាន Donbas Realii ដែលជាគម្រោងរបស់វិទ្យុអឺរ៉ុបសេរីថា"អ្នកកាន់កាប់បានចាប់មនុស្សនៅតាមផ្លូវ ហើយពួកគេបានមករកទីតាំងអាជីវកម្មមួយចំនួនដែលកំពុងដំណើរការ រួចហើយបង្ខំមនុស្សឱ្យទៅជាមួយ"។ លោកបានបន្តថា"កងកម្លាំងរុស្ស៊ីបានសន្យាថា ការកេណ្ឌនេះនឹងស្ថិតនៅលើខ្សែទីពីរ ឬទីបីប៉ុណ្ណោះ ប៉ុន្តែការពិតមនុស្សបានបញ្ចប់នៅទីតាំងជួរមុខ"។។ ជាពិសេស រុស្ស៊ី​កំពុង​កៀរគរ​សិស្សានុសិស្ស​ដែល​រស់នៅ​ក្នុង​ទីក្រុង​​កាន់កាប់​របស់​អ៊ុយក្រែន​នេះឲ្យ​ចូល​ក្នុង​ជួរ​យោធា​របស់​ខ្លួន នេះបើយោងតាម​មន្ត្រីចារកម្មបានអោយដឹង។

j-67
i-97
h-99
 


ថ្ងៃព្រហស្បតិ៍, 03 ខែសីហា 2023 13:23  BeeTube News