BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

​រដ្ឋមន្រ្តីការបរទេស​ផ្តាំផ្ញើឱ្យនិស្សិត​ ដែលនឹងចេញទៅសិក្សា​នៅ​ប្រទេស​ជប៉ុន​ ខិតខំ​ក្រេប​យក​ចំណេះដឹងថ្មីៗ​មក​អភិវឌ្ឍជាតិ​​​

ថ្ងៃពុធ, 02 ខែសីហា 2023 16:10  មានជ័យ

MFAIC PIC-14 (2) - choek sopon (1)

ការលើកឡើងរបស់​លោក​ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ​រដ្ឋមន្រ្តីការបរទេស និងសហ​ប្រតិ​បត្តិការអន្តរជាតិ ខណៈ​អនុញ្ញាតឱ្យនិស្សិតជ័យលាភីចំនួន​២៤រូប មកពីក្រសួង ស្ថាប័ន ចំនួន​១៥ ដែលប្រលងជាប់អាហារូបករណ៍អភិវឌ្ឍន៍ ធនធានមនុស្សរបស់រដ្ឋាភិបាលជប៉ុន (Japan Development Scholarship - JDS) សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ រយៈពេល២ឆ្នាំ ចូលជួប​សម្តែងការគួរសម និងទទួលអនុសាសន៍ណែនាំ​ កាលពី​ព្រឹក​ថ្ងៃ​ទី០២ ខែសីហា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង។

MFAIC PIC-22 (3) - choek sopon (1)

ថ្លែងក្នុងឳកាសនោះ ​លោកឧបនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា រាជរដ្ឋាភិបាល​កម្ពុជាតែង​យក​ចិត្តទុក​ដាក់ក្នុង​ការស្វែងរកអាហារូបករណ៍ជូនដល់និសិ្សត និងមន្ត្រីរាជការកម្ពុជា ទៅ​សិក្សា​នៅក្រៅប្រទេស ដើម្បីរួមចំណែកដល់ការអភិវឌ្ឍធនធនមនុស្សនៅកម្ពុជា។ លោក​បាន​សម្តែងនូវការអបអរសាទរយ៉ាងក្លៀវក្លាចំពោះនិសិ្សតជ័យលាភីទាំង ២៤រូប ដែលគ្រោងចេញ​ដំណើរ​ទៅ​ជប៉ុន នៅអំឡុងចុងខែសីហានេះ និងបានផ្តាំផ្ញើឱ្យបន្ត​ខិតខំប្រឹងប្រែង​រៀនសូត្រ​ក្រេប​ជញ្ជក់យកចំណេះដឹងថ្មីៗ និងបទពិសោធន៍ល្អៗ ដើម្បីរួមចំណែកសំខាន់ដល់​ការជួយ​អភិវឌ្ឍជាតិមាតុភូមិកម្ពុជា នៅពេលត្រឡប់មកប្រទេសវិញ។

MFAIC PIC-26 (2) - choek sopon (1)

ជាមួយគ្នានោះ លោក​រដ្ឋមន្រ្តី ក៏បានផ្តល់ អនុសាសន៍សំខាន់ៗផងដែរ ដល់និស្សិតជ័យ​លាភី​ខាងលើ ពីស្ថានភាពទូទៅរបស់ប្រទេស និងប្រជាជនជប៉ុន របៀបរបបនៃការរស់នៅទីនោះ និង​ចែករំលេកដោយសង្ខេបអំពីទំនាក់ទំនងកម្ពុជា-ជប៉ុន និងបាន​សំណូមពរឱ្យនិស្សិត និង​ពល​រដ្ឋខ្មែរទាំងអស់ ដែលកំពុងរស់នៅប្រទេសជប៉ុនត្រូវធ្វើការទំនាក់ទំនងជាប្រចាំ ជាមួយ​ស្ថានទូតខ្មែរនៅទីនោះ ដើម្បីសុំជំនួយលើការងារកុងស៊ុលផ្សេងៗពីស្ថានទូត។

MFAIC PIC-29 - choek sopon (1)

ក្នុងឳកាសនោះដែរ តំណាងនិស្សិតជ័យលាភី បានឡើងថ្លែងចំណាប់អារម្មណ៍ និងអំណរ​គុណ​យ៉ាងជ្រាលជ្រៅបំផុតជូនចំពោះលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការ​បរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលបានអនុញ្ញាត​ឱ្យក្រុមនិស្សិត​បានចូលជួប​សម្តែង​ការគួរសម និងទទួលបាននូវអនុសាសន៍ដ៏មានតម្លៃ និងបានប្តេជ្ញាចិត្តខិតខំសិក្សារៀនសូត្រ ដើម្បី​ទទួលបានចំណេះដឹង និងបទពិសោធន៍ល្អៗ និងរួមចំណែកសកម្មក្នុងការតភ្ជា​ប់ទំនាក់​ទំនងរវាងប្រជាជន និងប្រជាជន ក៏ដូចជារវាងប្រទេសទាំងពីរកម្ពុជា-ជប៉ុន ឱ្យកាន់តែជិតស្និទ្ធ និងស៊ីជម្រៅថែមទៀត៕​​

 


ថ្ងៃពុធ, 02 ខែសីហា 2023 16:10  មានជ័យ