BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

តម្លៃប្រេងឥន្ធនៈ នៅកម្ពុជា ចាប់ផ្ដើមឡើងថ្លៃ

ថ្ងៃអង្គារ, 01 ខែសីហា 2023 16:10  លាង ឡា

1,8,D - leang La (1)

តម្លៃលក់រាយប្រេងឥន្ធនៈ នៅកម្ពុជា ត្រូវបានដំឡើងថ្លៃ បើធៀបជាមួយការលក់កាលពីសប្ដាហ៍កន្លងទៅ។ នេះបើតាមការឱ្យដឹងរបស់ក្រសួងពាណិជ្ជកម្ម។

យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣នេះថា តម្លៃប្រេងឥន្ធនៈ ដែលត្រូវលក់រាយនៅកម្ពុជា ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ នឹងត្រូវលក់ ៤.៥៥០រៀល/ក្នុង១លីត្រ សម្រាប់សាំងធម្មតា EA92  និង ៤,៤៥០ រៀល/ក្នុង១លីត្រ សម្រាប់ប្រេងម៉ាស៊ូត។

363372927_672876944870131_1129080760838065529_n - leang La

របាយការណ៍ក្នុងពេលកន្លងទៅ ធ្លាប់បានឲ្យដឹងថា សព្វថ្ងៃនេះ ការប្រើប្រាស់ប្រេងឥន្ធនៈនៅកម្ពុជា មានចំនួនប្រហាក់ប្រហែល ១៩ម៉ឺនលីត្រ នៅក្នុងមួយខែៗ និងមានការកើនឡើងជាបន្តបន្ទាប់ ប៉ុន្តែកម្ពុជាមិនប្រឈមការខ្វះខាតនោះទេ ដោយសារតែកិច្ចសហការដ៏ល្អ រវាងក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុនឯកជន ដែលនាំចូលប្រេង សុទ្ធតែបានរួមសហការគ្នាទៅវិញទៅមក ធ្វើយ៉ាងណាធានាឲ្យបរិមាណប្រេងគ្រប់គ្រាន់សម្រាប់លក់ និងតម្លៃសមរម្យអាចទទួលយកបានទាំងសងខាង រវាងអ្នកលក់ និងទិញយកទៅប្រើប្រាស់៕

363304875_672876901536802_8923910700586274348_n - leang La


 

 

 


ថ្ងៃអង្គារ, 01 ខែសីហា 2023 16:10  លាង ឡា