BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរា គ្រោងស្ដារស្រះទឹកនៅភាគខាងកើតរបស់ប្រាសាទបាយ័នឡើងវិញ​

ថ្ងៃព្រហស្បតិ៍, 27 ខែកក្កដា 2023 16:55  មានជ័យ

362954692_690400876243934_1480291573810778031_n - choek sopon (1)

ក្រុមការងាររបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា កំពុង​តែ​ខិតខំប្រឹងប្រែងរុះរើផ្ទាំងថ្មនៃប្រាសាទបុរាណចំនួនច្រើនម៉ឺនដុំចេញពីគំនរ ដែលធ្លាប់​តែ​ធ្លាក់​នៅ​ក្នុងស្រះទឹកនាភាគខាងកើតនៃប្រាសាទបាយ័ន ដើម្បីផ្លាស់​ប្ដូរទៅកាន់ទីតាំង​ថ្មីមួយ​ផ្សេង​ទៀត និងដើម្បីលើកតម្លៃ នឹងស្តារស្រះទឹកទាំង២​ឡើងវិញ។​

362987180_690400936243928_3676240339313116004_n - choek sopon

លោកស្រី ទឹម ធីតា បុគ្គលិកបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញា​​ធរជាតិអប្សរា​​បានឲ្យដឹងនៅថ្ងៃទី២៧ ខែកក្កដា នេះថា ការរុះរើបំណែកថ្មនៃ​ប្រាសាទបុរាណ​ចេញពីស្រះទឹកនេះ គឺក្នុងបំណងរៀបចំសណ្តាប់ធ្នាប់គំនរថ្ម និងដឹកជញ្ជូនទៅរក្សា​ទុកនៅ​ទីតាំង​សមស្រប។ ម្យ៉ាងទៀត គឺដើម្បីលើកតម្លៃ នឹងស្តារស្រះទឹកទាំង២ នៅភាគ​ខាងកើត​ប្រាសាទបាយ័នឡើងវិញ ឱ្យដូច​ទៅនឹងអត្តសញ្ញាណដើម និងទម្រង់ស្ថាបត្យកម្មដើមនៃ​ប្រាសាទបាយ័នទាំងមូលផង។

363315287_690400749577280_8525989512920177156_n - choek sopon

លោកស្រី ទឹម ធីតា ឱ្យដឹងទៀតថា គំនរថ្មនៃប្រាសាទបុរាណនេះ មួយផ្នែក ធ្លាប់បានប្រមូល​នៅក្នុងបរិវេណរួតទី៣ និងនៅរោងទងទី១នៃប្រាសាទបាយ័នដោយអ្នកអភិក្សជនជាតិបារាំង កាលពីចន្លោះឆ្នាំ១៩១៩-១៩៣០ម្ដងមកហើយ។ ក្រុមអ្នកជំនាញឱ្យដឹងថា ថ្មប្រាសាទបុរាណ​ភាគច្រើនដែលធ្លាក់ជាគំនរនៅក្នុងស្រះទឹកនាភាគខាងកើតនៃប្រាសាទបាយ័ននោះ គឺជា​ប្រភេទ​ថ្មដំបូល៥០ភាគរយ ក្រៅពីនេះមាន ថ្មហោជាង ធ្នឹម សសរ ថ្មកំពូលព្រហ្ម ខឿន និង​ថ្មចម្លាក់តូចៗដែលបានបាក់បែកមុខជាដើម។ ស្ថានភាពថ្មមុនពេលរើ គឺមានសភាព​នៅរាយ​ប៉ាយគរគ្នា និងគុណភាពថ្ម ឃើញនៅល្អភាគច្រើន។

363330631_690400782910610_7441988798373649650_n - choek sopon

បើតាមលោកស្រី ទឹម ធីតា ​ដំណាក់កាលដំបូង គឺក្រុមការងារនឹងរើគំន​រថ្មយកទៅដាក់​នៅ​បរិវេណមុខប្រាសាទសិន បន្ទាប់ពីរើថ្មអស់ហើយ គឺក្រុមការងារនឹងត្រូវបែងចែកប្រភេទថ្មថា មួយណាជាប្រភេទថ្មដំបូល ថ្មណាជាសសរ ដោយ​ត្រូវយកទៅដាក់នៅ​ផ្នែកខាងជើង​នៃ​ប្រាសាទ​បាយ័ន។

363444222_690400816243940_8962462352692488587_n - choek sopon

រហូតមកដល់ពេលនេះ ក្រុមការងារនៃអាជ្ញាធរជាតិអប្សរាបានរើផ្ទាំងថ្ម នៃ​ប្រាសាទបុរាណទៅដាក់នៅផ្នែកខាងជើងនៃប្រាសាទបាយ័ន បាន​ចំនួនប្រហែល​ជាង៤​ពាន់ដុំហើយ។ ក្រុមការងា​របានសន្និដ្ឋានថា ថ្មប្រាសាទបុរាណ ដែលគេត្រូ​វរើចេញ​ពីគំនរ​ទាំង​អស់មានប្រហែល២ម៉ឺនដុំ។

363762396_690400692910619_7577231841732744415_n - choek sopon

ការងាររុះរើផ្ទាំងថ្មនៃប្រាសាទបុរាណចេញពីគំនរដែលធ្លាប់តែនៅក្នុងស្រះទឹកនាភាគខាងកើតនៃប្រាសាទបាយ័ន គឺបានចាប់ផ្តើមតាំងពីដើមឆ្នាំ២០២៣​មកម៉្លេះ ដោយដំណាក់​កាលដំបូង​ចាប់​ផ្តើមពីការសិក្សាស្វែងរកឯកសារ ការសម្រង់ប្លង់ ថតរូបស្ថានភាពថ្មមុនពេលរើ ហើយ​ក៏គ្រោង​នឹងបញ្ចប់នៅខែសីហា ឬខែកញ្ញា ខាងមុខនេះ​៕​

363763097_690400656243956_8294747714622600029_n - choek sopon


 

 


ថ្ងៃព្រហស្បតិ៍, 27 ខែកក្កដា 2023 16:55  មានជ័យ