BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ប្តេជ្ញាអនុវត្តបណ្តាំសម្ដេច ហ៊ុន សែន

ថ្ងៃព្រហស្បតិ៍, 27 ខែកក្កដា 2023 15:52  លាង ឡា

60213619_2206055426146239_8151226866947063808_n (1)

នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ដែលនឹងក្លាយជានាយករដ្ឋមន្រ្តីកម្ពុជា នាពេលខាងមុខ បានប្តេជ្ញាអនុវត្តឱ្យបានដាច់ខាតតាមបណ្ដាំរបស់ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជុំវិញការដឹកនាំប្រទេស។

363774053_597243665936011_6128749218597357272_n

នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ដែលកំពុងត្រៀមខ្លួនក្លាយជានាយករដ្ឋមន្រ្តីកម្ពុជា បានសរសេរឱ្យដឹងនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣នេះថា លោកចងចាំជានិច្ច​នូវបណ្តាំរបស់សម្ដេចតេជោ ហ៊ុន សែន ​​និងប្តេជ្ញាអនុវត្តឱ្យបានដាច់ខាតនៅក្នុងគ្រប់កាលៈទេសៈ។

355868871_578551907805187_5794208952232858924_n - leang La

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍លើកឡើងអំពីការផ្ទេរតំណែងឱ្យនាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ដឹកនាំបន្ត​។

362246007_594090686251309_6201588412643662982_n - leang La

សម្ដេចតេជោ បានលើកឡើងថា "ពេលកូនក្លាយជានាយករដ្ឋមន្ត្រីរបស់កម្ពុជា កូនត្រូវតែការពារឲ្យខាងតែបាននូវសន្តិភាព ដើម្បីធានាដល់ការអភិវឌ្ឍ និងភាពសុខសាន្តរបស់ប្រជាជន" ។

362653458_878920053589783_2658712736600996220_n (1) - leang La

សម្ដេចតេជោ ហ៊ុន សែន បានគួសបញ្ជាក់ដែរថា នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត នឹងក្លាយជានាយករដ្ឋមន្រ្តីកម្ពុជា នាពេលឆាប់ៗនេះ ខណៈសម្ដេច ក៏នឹងក្លាយជាប្រធានព្រឹទ្ឋសភា និងប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ៕


ថ្ងៃព្រហស្បតិ៍, 27 ខែកក្កដា 2023 15:52  លាង ឡា