BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

​ក្រសួងបាន​កំណត់រួចហើយ សម្រាប់​ការប្រឡងបាក់ឌុប ឆ្នាំសិក្សា​២០០២-២០២៣​

ថ្ងៃអង្គារ, 25 ខែកក្កដា 2023 17:36  មានជ័យ

 

 aa-3

ក្រសួង​អប់រំ យុវជន និងកីឡា បាន​កំណត់រួចហើយ សម្រាប់​ការប្រឡងបាក់ឌុប ឆ្នាំសិក្សា​២០០២-២០២៣​ គឺនៅ​ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខ នេះបើតាមសេចក្តីប្រកាសព័ត៌​មាន ចុះថ្ងៃទី២៥ ខែកក្កដា ឆ្នាំ​២០២៣នេះ ហើយ​ក្រសួង​បាន​ណែនាំដល់មន្ទីរអប់រំយុវជន ​រាជធានី ខេត្ត ​ត្រៀមលក្ខណៈអនុវត្តការ​ប្រឡង​នេះឱ្យមានប្រសិទ្ធភាពខ្ពស់។ ​សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ​បាន​បញ្ជាក់យ៉ាងនេះថា “ក្រសួងអប់រំ​សូមបញ្ជា​ក់​ជូន​ដល់បេក្ខជន អ្នកអាណាព្យាបាល និងសាធារណជន ទាំងអស់ថា ការប្រឡងសញ្ញា​បត្រ​មធ្យម​សិក្សាទុតិយភូមិ សម្រាប់ឆ្នាំសិក្សា ២០០២-២០២៣ នេះ ក្រសួង បានកំណ​ត់សម័យ​ប្រឡង នាថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣។ ​សេចក្ដីដូចបានជម្រាបជូនខាងលើ សូមមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត គណៈគ្រប់គ្រង គ្រឹះស្ថានមធ្យមសិក្សា បុគ្គលិកអប់រំ មាតា​បិតា អ្នកអាណាព្យាបាល សិស្សានុសិស្សគ្រប់រូប ជ្រាបជាព័ត៌មាន និងត្រៀមលក្ខណៈ ដើម្បី​អនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់”។ គួរបញ្ជាក់ថា សម្រាប់ឆ្នាំសិក្សា២០២១-២០២២ កន្លងទៅ ​ការប្រឡងសញ្ញាបត្រមធ្យមសិក្សា​ទុតិយភូមិ បានប្រព្រឹត្តទៅ​នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ ​។ ​មានបេក្ខជន​​សរុប​ចំនួន​១២៨ ១៣៦​នាក់ ដោយ​ចំនួន​នេះ មាន​ការ​កើន​ឡើង​ជាង​ឆ្នាំមុនៗ​​ និងមានសិស្សប្រឡង​ជាប់សរុប ៩០៩៥០ ​នាក់ ត្រូវជា​៧២​.៣៣% នៃចំនួនបេក្ខជនមកប្រឡង។ ​​​ក្នុងនោះ មាន​បេក្ខជន​ជាប់​និទ្ទេស A ចំនួន១០៤៩​ នាក់,​ និទ្ទេស B ចំនួន៧២៣២​ នាក់, និទ្ទេស C ចំនួន១៩០៥៣​ នាក់, និទ្ទេស D ចំនួន ៣១​១៦៦​ នាក់​ និងនិទ្ទេស​ E ចំនួន ៣២៤៥០​ នាក់៕

2-students355454334 (7) - choek sopon
2-students355454334 (5) - choek sopon
2-students355454334 (4) - choek sopon
2-students355454334 (3) - choek sopon
2-students355454334 (2) - choek sopon
2-students355454334 (1) - choek sopon
 


ថ្ងៃអង្គារ, 25 ខែកក្កដា 2023 17:36  មានជ័យ