BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ថ្ងៃបិទបញ្ចប់យុទ្ធនាការឃោសនា​ ​គណបក្សប្រជាជនកម្ពុជា​ហែក្បួន​ទ្រង់ទ្រាយធំ​ជាងគេ​

ថ្ងៃសុក្រ, 21 ខែកក្កដា 2023 15:58  មានជ័យ

P07-21-07-12-39-1 (10) - choek sopon (1)

នៅ​ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣នេះ ជាថ្ងៃបិទបញ្ចប់​យុទ្ធនា​ការឃោសនាបោះឆ្នោត​ជ្រើស​តាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ គេឃើញ​គណបក្សនយោបាយ​ផ្សេងៗ​បាន​ធ្វើ​យុទ្ធនាការ​ការឃោសនា​ខ្លះ​តូច ខ្លះធ្វើធំ តាម​​ធនធានរបស់ខ្លួន ដោយ​គណប​ក្ស​ប្រជាជន​កម្ពុជា ដែកំពុងកាន់អំណាច បាន​ដឹកនាំ​សមាជិក សមាជិកា ​ហែក្បួន​ទ្រង់ទ្រាយធំ​ជាងគេ នៅរាជធានីភ្នំពេញ។

P07-21-07-12-39-1 (1) - choek sopon

​​​​ក្បួនឃោសនាដ៏ធំនេះ ដឹកនាំ​ដោយ​លោក​បណ្ឌិត ហ៊ុន ម៉ាណែត បេក្ខជនឈរ​ឈ្មោះ​ពេញ​សិទ្ធិលេខ​រៀងទី១​នៅមណ្ឌលរាជធានីភ្នំពេញ និងភរិយា ​និងមានការ​ចូលរួមពី​​សមាជិក សមា​ជិកា​​គណបក្ស ប្រមាណជិត​៦​ម៉ឺននាក់ ហែក្បួនឃោសនា​​ទ្រង់ទ្រាយធំ​​នៅ​រាជធានី​ភ្នំពេញ ដោយជួបជុំគ្នានៅ​មជ្ឈមណ្ឌល់កោះពេជ្រ។ ដោយឡែកគណបក្សខ្មែររួបរួមជាតិ បាន​ជួបជុំគ្នា​នៅក្រសួងដែនដី ហើយគណបក្សហ៊្វុនស៊ិនប៉ិច ជួបជុំគ្នា​នៅក្បែរក្រសួងដែនដី។

P07-21-07-12-39-1 (2) - choek sopon

នៅ​ថ្ងៃ​បិទយុទ្ធនាការ​ឃោសនាបោះឆ្នោត​ចុង​ក្រោយ នៅរាជធានីភ្នំពេញនេះ ​​គេឃើញ​លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិន​ប្រចាំ​ប្រទេស​កម្ពុជា និងលោក ប្រាជ្ញ ចន្ទ ប្រធាន​គណៈ​កម្មាធិ​ការ​ជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ​ព្រមទាំងតំណាងអង្គទូត​ នៃបណ្តាប្រទេស​ជា​មិត្ត​​បាន​ចុះ​​តាមដាន និង​​ពិនិត្យស្ថានភាពទូទៅ នៃការ​រៀបចំក្បួនដង្ហែឃោសនា​ស្វែងរក​សំឡេង​ឆ្នោត នៅថ្ងៃចុងក្រោយនេះផងដែរ។

P07-21-07-12-39-1 (4) - choek sopon

​ថ្លែងប្រាប់អ្នកសារព័ត៌មាន​ ពេល​ចុះ​​តាមដាន​ការ​ឃោសនាចុងក្រោយនេះ លោក ប្រាជ្ញ ចន្ទ​ បានប្រាប់ក្រុមអ្នកសារព័ត៌មាន​ថា ​២១ថ្ងៃនៃយុទ្ធនាការឃោសនាបោះឆ្នោត​របស់​គណ​បក្ស​នយោបាយទាំង១៨ គ.ជ.ប បានទទួលពាក្យ​បណ្តឹងប្រមាណ​៣០បណ្តឹង​ប៉ុណ្ណោះ។ ហើយ​បណ្តឹងទាំងអស់នោះភាគច្រើនជាបណ្តឹងប្តឹងទៅលើការផ្សព្វផ្សាឃាសនាតាមអនឡាញ។ តែ​បណ្តឹងទាំងនោះអាចដោះស្រាយបាន​មិនធ្ងន់ធ្ងរទេ។ ជារួមដំណើរការឃោសនារក​សម្លេង​ឆ្នោត​រយ:២១ថ្ងៃមកនេះ លោក ប្រាជ្ញ ចន្ទ បានអះអាងថា​ដំណើរការបានយ៉ាងល្អ​។ នេះស​បញ្ជាក់​ថា អ្នកនយោបាយនៅកម្ពុជា​កាន់​តែចា​ស់ទុំ​ផ្នែក​នយោ​បាយ។

P07-21-07-12-39-1 (5) - choek sopon

​ទោះជាយ៉ាងណាលោក ប្រាជ្ញ ចន្ទ​ ​អះអាងថា ការងារនេះប្រព្រឹត្តិទៅបាន​ល្អ​ ក៏ដោយ​សារតែ​កិច្ចសហប្រតិបត្តិការល្អរវាងគណបក្សនយោបាយទាំងអស់, អាជ្ញាធរដែនដី ,កងក​ម្លាំងប្រដាប់​អាវុធ និង​ប្រជាពលរដ្ឋនៅតាមមូលដ្ឋានដែលមានការយល់ដឹងច្រើនផងដែរ។​​

P07-21-07-12-39-1 (6) - choek sopon

គួររំលឹកថា ​​សម្រាប់យុទ្ធនាការឃោសនា​បោះឆ្នោត​ជ្រើសរើសតំណាងរាស្រ្ត អាណត្តិទី៧  មាន​រយៈពេល២១ថ្ងៃ ដោយ​បានចាប់ផ្តើម​ពីថ្ងៃទី០១ ខែកក្កដា ​ដល់​ថ្ងៃទី២១ ខែកក្កដា ឆ្នាំ​២០២៣ ​​​ហើយយុទ្ធនាការឃោសនា​កន្លងមក​​នេះ បានប្រព្រឹត្តិទៅក្រោមបរិយាកាសល្អប្រសើរ គ្មាន​​អំពើហិង្សាណាមួយកើតឡើងគួរឲ្យបារម្ភ​នោះឡើយ៕​​​

P07-21-07-12-39-1 (12) - choek sopon


 


ថ្ងៃសុក្រ, 21 ខែកក្កដា 2023 15:58  មានជ័យ