BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ប្រមុខ​រាជរដ្ឋាភិបាល​ ប្រកាស​​ស្វាគមន៍​​ភ្នាក់ងារបរទេស​មកពី​៦៥ប្រទេស ដែល​​ចូល​រួម​សង្កេត​ការណ៍​​នៅកម្ពុជា​

ថ្ងៃព្រហស្បតិ៍, 20 ខែកក្កដា 2023 16:37  មានជ័យ

photo_2023-07-20_14-24-1022 (2) - choek sopon (1)

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ​កម្ពុជា បាន​ប្រកា​ស​​​ស្វាគមន៍​ភ្នាក់ងារបរទេស៣៣៣នាក់ មកពី​៦៥ ប្រទេស និងស្ថាប័ន ដែលបាន​និង​កំពុង​អញ្ជើញមកកាន់ប្រទេសកម្ពុជា ដើម្បីចូល​រួម​សង្កេត​ការណ៍បោះឆ្នោតជាតិជ្រើស​តាំង​តំណាងរាស្រ្ត នីតិកាល​ទី៧​នៅកម្ពុជា​។

តាមរយៈបណ្តាញសង្គម Twitter និង Telegram នៅថ្ងៃ​ទី២០​ ខែកក្កដា ឆ្នាំ២០២៣​នេះ ​សម្តេច​តេជោ ហ៊ុន សែន បានលើកឡើងដូច្នេះថា​ “​ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមស្វាគមន៍​យ៉ាងកក់​ក្តៅ​ចំពោះឯកឧត្តម លោកជំទាវ ទាំង៣៣៣នាក់ មកពី៦៥ប្រទេសនិង ស្ថាបន័អន្ត​រ​ជាតិ​ ដែល​បាន និងកំពុងអញ្ជើញមកកាន់ព្រះរាជា​ណាចក្រកម្ពុជា ដើម្បីចូលរួម​សង្កេតការណ៍​សម្រាប់​ការ​បោះឆ្នោតសកលជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៧ នាថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។ ខ្ញុំសូមថ្លែងអំណរគុណចំពោះ ឯកឧ​ត្តមប្រធានសភា ប្រទេស​ម៉ាឡេស៊ី និង​ឯកឧត្តមនាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋហ្គីណេប៊ីស្សូ ដែល​អញ្ជើញមក​ ដើម្បីសង្កេតការណ៍ដោយផ្ទាល់”។

photo_2023-07-20_14-24-09 - choek sopon

ជាមួយគ្នានោះ សម្តេច​ប្រមុខ​រាជរដ្ឋាភិបាល បាន​ថ្លែងអំណរគុណ ឯកឧត្តមអតីតប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល អតីតប្រធាន អនុប្រធានរដ្ឋសភាទាំង១១រូប ដែលបាន​ចំណាយ​ពេល​វេលា​ធ្វើដំណើរមកកាន់កម្ពុជា ដើម្បីធ្វើជាសាក្សីនៃដំណើរការប្រជាធិបតេយ្យនៅកម្ពុជា។

 បើ​តាម​សម្តេចនាយករដ្ឋមន្រ្តី កម្ពុជា​ធ្លាប់បានបោះឆ្នោតសកលជ្រើសរើសតំណាងរាស្ត្រ ៦​លើក​រួចមកហើយ និងលើកទី៧ ឆ្នាំ២០២៣នេះ មានអ្នកសង្កេតការណ៍​មកពីក្រៅប្រទេស​ច្រើន​បំផុត និងមានឥស្សរជនជាន់ខ្ពស់ច្រើនបំផុតមកចូលរួមសង្កេតការណ៍ផងដែរ។​​

 សូមបញ្ជាក់ថា ការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នឹងធ្វើឡើង​នៅ​ថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ដោយមានគណបក្សចំនួន​១៨ ចូលរួម​ប្រកួត​ប្រជែង។ ចំណែក​យុទ្ធនាការឃោសនាបោះឆ្នោត មានរយៈពេល២១ថ្ងៃ ដោយ​ចាប់​ផ្តើម​ពីថ្ងៃទី០១ ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣


ថ្ងៃព្រហស្បតិ៍, 20 ខែកក្កដា 2023 16:37  មានជ័យ