BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

កម្ពុជា-ចិន អបអរសាទរ ខួបគម្រប់៦៥ឆ្នាំ នៃការបង្កើតចំណងការទូត

ថ្ងៃពុធ, 19 ខែកក្កដា 2023 16:12  លាង ឡា

- leang La (1)-25

ប្រធានរដ្ឋចិន និងសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រចក្រកម្ពុជា បានផ្ញើសារលិខិតអបអរសាទរគ្នាទៅវិញទៅមក ដើម្បីអបអរសាទរខួបគម្រប់៦៥ឆ្នាំ នៃការបង្កើតចំណងការទូតរវាងចិន និងកម្ពុជា។

ស្ថានទូតចិនប្រចាំកម្ពុជា បានឱ្យដឹងនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣នេះថា លោក Xi Jinping ប្រធានរដ្ឋចិន និងព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារលិខិត អបអរសាទរគ្នាទៅវិញទៅមក ហើយលោក Li Qiang នាយករដ្ឋមន្ត្រីចិន និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាក៏បានផ្ញើសារលិខិត អបអរសាទរគ្នាទៅវិញទៅមកដែរ។

- leang La-45

ស្ថានទូតចិនប្រចាំកម្ពុជា បានឱ្យដឹងបន្តថា លោក Xi Jinping ប្រធានរដ្ឋចិន បានរំលឹកអំពីទំនាក់ទំនងក្នុងអំឡុងពេល៦៥ឆ្នាំកន្លងមកនេះរវាងចិន និងកម្ពុជា ដោយបានឆ្លងកាត់ការសាកល្បងជាច្រើនហើយកាន់តែមានភាពរឹងមាំថែមទៀត។

លោក Xi Jinping បានចាត់ទុកការកសាងសហគមន៍វាសនារួមចិន-កម្ពុជា ថា ឈានចូលក្នុងយុគសម័យថ្មីដែលប្រកបដោយគុណភាពខ្ពស់កម្រិតខ្ពស់និងស្តង់ដារខ្ពស់ ខណៈក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការត្បូងពេជ្រចិន និងកម្ពុជា បានអភិវឌ្ឍកាន់តែស៊ីជម្រៅ និង​រឹងមាំ​។

362216556_312431474494492_2739731743010524283_n - leang La

ប្រធានាធិបតីចិន បានអះអាងថា លោកបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍទំនាក់ទំនងចិន និងកម្ពុជា ព្រមទាំងរីករាយចិត្តចំពោះការខិតខំប្រឹងប្រែងជាមួយព្រះមហាក្សត្រកម្ពុជា ដើម្បីជំរុញឱ្យមិត្តភាពចិន-កម្ពុជា ទទួលបានផ្លែផ្កានិងនាំមកនូវផលប្រយោជន៍ជាក់ស្តែងជូនចំពោះប្រជាជននៃប្រទេសទាំងពីរ៕

 

 

 


ថ្ងៃពុធ, 19 ខែកក្កដា 2023 16:12  លាង ឡា