BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ពូទីនបិទសមុទ្រខ្មៅបន្ទាប់ពីការវាយប្រហារស្ពានគ្រីមៀជាលើកទីពីរ និងរារាំងគ្រាប់ធញ្ញជាតិអ៊ុយក្រែន ហើយអឺរ៉ុបរងទុក្ខ

ថ្ងៃអង្គារ, 18 ខែកក្កដា 2023 10:12  BeeTube News

18-07-23
 

1. អ៊ុយក្រែនវាយប្រហារស្ពានគ្រីមៀម្តងទៀត

យោងតាមសារព័ត៌មាន The Wall Street Journal ចុះផ្សាយថ្ងៃទី១៧ ខែកក្កដាបានអោយដឹងថា ការវាយប្រហាររបស់អ៊ុយក្រែនបានបិទស្ពានផ្លូវតែមួយគត់ដែលតភ្ជាប់ប្រទេសរុស្ស៊ីជាមួយនឹងឧបទ្វីបគ្រីមៀដែលកាន់កាប់ ដោយបានវាយប្រហារម្តងទៀតនូវនិមិត្តសញ្ញាដ៏សំខាន់នៃការគ្រប់គ្រងរបស់លោកប្រធានាធិបតីវ្ល៉ាឌីមៀ ពូទីន និងបានរឹតបន្តឹងការផ្គត់ផ្គង់របស់រុស្ស៊ីទៅកាន់ទីតាំងជួរមុខនៅភាគខាងត្បូងអ៊ុយក្រែន។ ឧបនាយករដ្ឋមន្ត្រីរុស្ស៊ីលោក Marat Khusnullin បាននិយាយថា វានឹងចំណាយពេលរហូតដល់ពាក់កណ្តាលខែកញ្ញាដើម្បីស្តារចរាចរណ៍ទំនិញទៅមកនៅលើស្ពាន និងរហូតដល់ខែវិច្ឆិកា ដើម្បីសាងសង់ឡើងវិញនូវរចនាសម្ព័ន្ធប្រវែង 12 ម៉ាយ។ យោងតាមគណៈកម្មាធិការជាតិប្រឆាំងភេរវកម្មរបស់រុស្ស៊ី ទីក្រុង Kyiv បានប្រើប្រាស់ដ្រូនកងទ័ពជើងទឹកចំនួនពីរគ្រឿងវាយលុកទៅនឹងស្ពាននេះ ដោយបានវាយប្រហារវានៅម៉ោងប្រហែល 3 ទៀបភ្លឺ ម៉ោងក្នុងស្រុកកាលពីថ្ងៃចន្ទ។ ប្រព័ន្ធ​ផ្សព្វផ្សាយ​អ៊ុយក្រែន​ដែល​ដក​ស្រង់​ប្រភព​រដ្ឋាភិបាល​ក៏​បាន​និយាយ​ដែរ​ថា ដ្រូន​កងទ័ព​ជើង​ទឹក​មាន​ជាប់​ពាក់ព័ន្ធក្នុងរឿងនេះ។ លោក Artem Degtyarenko អ្នកនាំពាក្យសេវាស៊ើបការណ៍សម្ងាត់ SBU របស់អ៊ុយក្រែន បានប្រាប់ទីភ្នាក់ងារព័ត៌មាន Interfax អ៊ុយក្រែនថា ព័ត៌មានលម្អិតទាំងអស់នៃរបៀបដែលការវាយប្រហារត្រូវបានរៀបចំ នឹងត្រូវបានបង្ហាញជាសាធារណៈបន្ទាប់ពីជ័យជម្នះរបស់អ៊ុយក្រែន។ 

c-103
b-108
a-193
 

2. ពូទីនបិទសមុទ្រខ្មៅបន្ទាប់ពីការវាយប្រហារស្ពានគ្រីមៀជាលើកទីពីរ 

យោងតាមសារព័ត៌មាន Reuters ចុះផ្សាយថ្ងៃទី១៨ ខែកក្កដាបានអោយដឹងថា ប្រទេសរុស្ស៊ីបានបញ្ឈប់ការចូលរួមកាលពីថ្ងៃចន្ទនៅក្នុងកិច្ចព្រមព្រៀងដែលសំរបសំរួលដោយអង្គការសហប្រជាជាតិដែលអនុញ្ញាតឱ្យអ៊ុយក្រែននាំចេញគ្រាប់ធញ្ញជាតិតាមរយៈសមុទ្រខ្មៅ បណ្តាលឱ្យមានការព្រួយបារម្ភនៅក្នុងប្រទេសក្រីក្រថា ការកើនឡើងតម្លៃនឹងធ្វើឱ្យស្បៀងអាហារកាន់តែពិបាកផ្គត់ផ្គង់។ ប៉ុន្មានម៉ោងមុននេះ មានការបំផ្ទុះមួយបានធ្វើឡើងទៅលើស្ពានរុស្ស៊ីតភ្ជាប់ទៅកាន់តំបន់គ្រីមៀ ដែលទីក្រុងមូស្គូហៅថា ជាការវាយប្រហារដោយដ្រូនសមុទ្រអ៊ុយក្រែន និងបានសម្លាប់មនុស្សពីរនាក់។ ទីក្រុងមូស្គូបាននិយាយថា វាគឺជាការវាយប្រហារដោយភេរវករទៅលើស្ពាននោះ ដែលជាសរសៃឈាមដ៏សំខាន់សម្រាប់ទាហានរុស្ស៊ីកំពុងប្រយុទ្ធនៅអ៊ុយក្រែន។ វិមានក្រឹមឡាំងបាននិយាយថា មិនមានទំនាក់ទំនងរវាងការវាយប្រហារ និងការសម្រេចចិត្តរបស់ខ្លួនក្នុងការផ្អាកកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិនោះទេ ដោយអាស្រ័យទៅលើបញ្ហាពិតប្រាកដគឺនៅជុំវិញអ្វីដែលពួកគេយល់ថាជាការបរាជ័យក្នុងការបំពេញការទាមទាររបស់ខ្លួនទៅលើការអនុវត្តកិច្ចព្រមព្រៀងស្របគ្នានៃការបន្ធូរបន្ថយច្បាប់សម្រាប់ការនាំចេញអាហារ និងជីរបស់ខ្លួន។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកយកព័ត៌មានថា "ជាអកុសល ផ្នែកនៃកិច្ចព្រមព្រៀងសមុទ្រខ្មៅទាំងនេះទាក់ទងនឹងខាងរុស្ស៊ី នៅមិនទាន់ត្រូវបានអនុវត្តទេរហូតមកដល់ពេលនេះ" ។

f-96
e-101
d-108
 

3. តើសម្ព័ន្ធមិត្តនឹងប្រយុទ្ធជាមួយអាមេរិកដើម្បីតៃវ៉ាន់ទេ? ជប៉ុនកំពុងប្រយ័ត្ន

យោងតាមសារព័ត៌មាន Global Times ចុះផ្សាយថ្ងៃទី១៦ ខែកក្កដាបានអោយដឹងថា ទោះបីជាមន្ត្រីយោធាអាមេរិក និងជប៉ុនបានធ្វើការលើផែនការសម្រាប់ជម្លោះលើកោះតៃវ៉ាន់អស់រយៈពេលជាងមួយឆ្នាំក៏ដោយ ប៉ុន្តែការស្ទាក់ស្ទើររបស់ជប៉ុនចំពោះផែនការនេះបង្ហាញថា ការយកចិត្តទុកដាក់ជាសាធារណៈទៅលើតៃវ៉ាន់សំរាប់ប្រទេសជប៉ុនកំពុងតែចុះខ្សោយ ហើយជប៉ុនមិនមានសមត្ថភាពឬភាពក្លាហានក្នុងការប្រឈមមុខជាមួយកងទ័ពរំដោះប្រជាជនចិន (PLA) នោះទេ នេះបើតាមអ្នកជំនាញបាននិយាយកាលពីថ្ងៃអាទិត្យ។ យោងតាមរបាយការណ៍របស់ Wall Street Journal កាលពីថ្ងៃសៅរ៍បានអោយដឹងថា ទីក្រុងវ៉ាស៊ីនតោនបានជំរុញទីក្រុងតូក្យូឱ្យពិចារណាពីតួនាទីសម្រាប់យោធាជប៉ុន ដូចជាការប្រមាញ់នាវាមុជទឹករបស់ចិននៅជុំវិញកោះតៃវ៉ាន់។ លោក Wei Dongxu អ្នកជំនាញយោធាដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំងបានប្រាប់ កាសែត Global Times កាលពីថ្ងៃអាទិត្យថា យោធាអាមេរិកមិនមានលទ្ធភាពគ្រប់គ្រងទាំងស្រុងនោះទេ ដូច្នេះហើយខ្លួនបានស្នើឱ្យសម្ព័ន្ធមិត្ត ជាពិសេសប្រទេសជប៉ុន បញ្ជូនយោធារបស់ខ្លួនដើម្បីធ្វើប្រតិបត្តិការរួមគ្នាជាមួយសហរដ្ឋអាមេរិក។ ទោះបីជាមន្ត្រីជប៉ុនបានប្រកាសថាជប៉ុនមានឆន្ទៈក្នុងការសហការជាមួយសហរដ្ឋអាមេរិកក្នុងការធ្វើអន្តរាគមន៍នៅច្រកសមុទ្រតៃវ៉ាន់ជាមួយនឹងកម្លាំងយោធាក៏ដោយ តែនេះក៏មិនបង្កហានិភ័យដោយផ្ទាល់ដល់ប្រទេសជប៉ុនកាលពីអតីតកាលនោះទេ។ ប៉ុន្តែនៅពេលដែលសហរដ្ឋអាមេរិកប្រគល់ភារកិច្ចជាក់លាក់ដល់ប្រទេសជប៉ុន ឧទាហរណ៍ ស្នើឱ្យកងកម្លាំងស្វ័យការពារ ជាពិសេសកងកម្លាំងស្វ័យការពារដែនសមុទ្រ ធ្វើសមយុទ្ធប្រឆាំងនាវាមុជទឹករួមគ្នាប្រឆាំងនឹងនាវាមុជទឹក PLA ជប៉ុននឹងស្ទាក់ស្ទើរព្រោះវាទំនងជាអាចបង្កឱ្យមានការប៉ះទង្គិចគ្នាខ្លាំង នេះបើតាមអ្នកជំនាញបាននិយាយឡើង។

j-64
i-91
h-93
g-95
 


ថ្ងៃអង្គារ, 18 ខែកក្កដា 2023 10:12  BeeTube News