នៅថ្ងៃទី 14 ខែកក្កដាឆ្នាំ 2023 ឯកឧត្តមជាម ប៉េអា អ្នកតំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង និងជាបេក្ខជនតំណាងរាស្ត្រនិតិកាលទី៧មណ្ឌលខេត្តព្រៃវែង បានដឹកនាំហែរក្បួនយុទ្ធនាការឃោសនាបោះឆ្នោត ទូទាំងស្រុកស៊ីធរកណ្តាលដែលមានសមាជិកសមាជិកាសរុប៣៧០០នាក់ ស្រី១៨០០នាក់ ដោយមធ្យោបាយឡានចំនួន៦០គ្រឿង ម៉ូតូចំនួន២២០ម៉ូតូ និងព្រមទាំងមានក្រុមឆៃយ៉ាំជាច្រើនវង្ស ដើម្បីផ្សព្វផ្សាយកម្មវិធីនយោបាយ និងអញ្ជើញប្រជាជនទៅបោះឆ្នោតអោយបក្សយើងដែលមានលេខរៀងទី១៨ រូបសញ្ញាទេវតាបាចផ្កាអោយបានគ្រប់ៗគ្នា នៅស្រុកស៊ីធរកណ្ដាលខេត្តព្រៃវែងព្រៃវែង។