BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ការ​សម្ពោធ​​វិមានរំលឹកវិញ្ញាណក្ខន្ធ​យុទ្ធជន​​ ​ដែល​បានស្លាប់​​​ក្នុង​សង្រ្គាមលោក​ គឺជា​ការដាស់​តឿន​កុល​បុត្រ​ខ្មែរ

ថ្ងៃសុក្រ, 14 ខែកក្កដា 2023 13:21  មានជ័យ

f-92
 

ការ​សម្ពោធ​​វិមានរំលឹកវិញ្ញាណក្ខន្ធ​យុទ្ធជន​​ ​ដែល​បានស្លាប់​​​ក្នុង​សង្រ្គាមលោក​ គឺជា​ការដាស់​តឿន​កុល​បុត្រ​ខ្មែរឲ្យស្គាល់ពីតម្លៃនៃសន្តិភាព​ នេះ​ជាប្រសាសន៏​​របស់​សម្តេច​​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃព្រះ​រាជា​ណាចក្រ​​​​កម្ពុជា នៅក្នុង​ពិធី​សម្ពោធដាក់ឲ្យប្រើប្រាស់​ជាផ្លូវការ​​វិមាន​រំលឹក​​ដល់អ្នក​ទទួល​អនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ ពីឆ្នាំ១៩១៤ ដល់ឆ្នាំ១៩១៨ កាលពីព្រឹក​ថ្ងៃ​ទី១៤ ខែ​កក្កដា ឆ្នាំ២០២៣នេះ​​។​ ​សម្តេច​តេជោ ហ៊ុន សែន បញ្ជាក់ថា “​ការសម្ពោធវិមានរំលឹកវិញ្ញាណក្ខន្ធយុទ្ធជនស្ម័គ្រចិត្តខ្មែរ និង​បារាំងទាំង១៩៨ នាក់ ដែល​បាន​ពលីជីវិតក្នុងសង្រ្គាមលោក ចន្លោះពីឆ្នាំ​១៩១៦ ដល់ឆ្នាំ​១៩១៨ គឺជា​ការដាស់​តឿនកុល​បុត្រ​ខ្មែរ ដែលជាទំពាំងស្នងឫស្សីគ្រប់រូប ឱ្យស្គាល់​តម្លៃ​នៃ​សន្តិភាព ដែលជាគុណ​​តម្លៃ​សកល​ នៃ​មនុស្សជាតិ ហើយ​ត្រូវ​ចូលរួមទាំងអស់គ្នា ដើម្បី​ទប់​ស្កាត់​នូវគ្រប់ឧបាយកល ដែលបង្កឱ្យមានសង្រ្គាម និងអស្ថិរភាពសង្គម ជាពិសេសត្រូវ​សាមគ្គី​គ្នា ថែរក្សាសន្តិភាពនេះ ឱ្យនៅស្ថិតស្ថេរយូរអង្វែងច្រើនជំនាន់ តរៀងទៅ ដើម្បីភាព​រីកចម្រើន​រុងរឿងនៃប្រទេសជាតិ”។​​ ​ប្រមុខរាជរដ្ឋាភិបាលបញ្ជាក់ទៀតថា ឥទ្ធិពលនៃសុខសន្តិភាព​ បានធ្វើឱ្យ​រាជរដ្ឋាភិ​បាល​សម្រេច​បាននូវសមិទ្ធផលថ្មីៗជាច្រើនគួរជាទីមោទនៈ ជាពិសេសការធានាការពារ​បូរណភាព​ទឹកដី ស្ថិរភាពនយោបាយ និងសណ្ដាប់ធ្នាប់សង្គម ការរៀបចំការបោះឆ្នោតជ្រើស​​តាមបែប ប្រជាធិបតេយ្យ ​និងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំនានា ​ប្រកបដោយ​ជោគ​ជ័យ។​ ជាមួយ​គ្នានោះ បានផ្តល់ឱកាសឲ្យ​រាជរដ្ឋាភិបាល​កម្ពុជាបានខិតខំអភិវឌ្ឍសង្គម-សេដ្ឋ​កិច្ច ​លើគ្រប់វិស័យ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងប្រទេស ក្នុងនោះមាន​បណ្តាញ​ផ្លូវ​​ សួនច្បារ ​សំណង់សាធារណៈ ​សំណង់បេតិកភណ្ឌ សំណង់ប្រវត្តិសាស្រ្ត និង​ទីតាំង​បុរាណ​នានា ដោយបានរំលេចបាន​នូវវប្បធម៌ ប្រពៃណី និងអរិយធម៌ ជាមួយនឹងការការពារ ការ​អភិរក្ស និងការ​​ស្ថាបនា​ឡើង​វិញ​​នូវរូប​សំណាក​ និង​សំណង់​បេតិក​ភណ្ឌ​វប្បធម៌​ជាច្រើន។​

3359146158_684124713754523_37207155 (8) - choek sopon
3359146158_684124713754523_37207155 (7) - choek sopon
 

​គួររំលឹកថា វិមានរំលឹក​ដល់អ្នក​ដែល​ទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ ពីឆ្នាំ១៩១៤ ដល់ឆ្នាំ១៩១៨ (រូបពីរ) ត្រូវបាន​សាសង់ឡើងនៅ​​ឧទ្យាន​ឡេអូប៉ូល សេដា សេនហ្គ័រ (សួន​ច្បារ​មុខស្ថានទូតបារាំង) ស្ថិតក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ​។ ​វិមាននេះ ត្រូវ​បាន​ធ្វើ​ពិធីក្រុងពាលី និងបញ្ចុះបឋមសិលា បើកការដ្ឋាន​សាង​សង់​ កាលពី​ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ ក្រោមអធិបតីភាព​លោក​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា​ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោក Olivier – Becht រដ្ឋ​មន្ត្រីប្រតិភូអមរដ្ឋមន្ត្រីអឺរ៉ុប និងកិច្ច​ការ​​បរទេស ទទួលបន្ទុកពាណិជ្ជកម្មក្រៅប្រទេស​ នៃសា​ធា​រណរដ្ឋបារាំង​។ ​លោក Olivier Becht ​​បាន​អះអាងថា ការសម្រេចចិត្តរបស់សម្តេច​តេជោ ហ៊ុន សែន ​ក្នុង​ការ​សា​ងសង់វិមាននេះឡើងវិញ គឺជាកាយវិការដ៏ឧត្ដុង្គឧត្ដមមួយ ក្នុងការវា​យតម្លៃ​ខ្ពស់ចំពោះការ​លះ​បង់របស់យុទ្ធជនកម្ពុជា និងបារាំង ក្នុងការពលីកម្មដើម្បីប្រទេសបារាំង​៕

3359146158_684124713754523_37207155 (6) - choek sopon
3359146158_684124713754523_37207155 (5) - choek sopon
3359146158_684124713754523_37207155 (3) - choek sopon
3359146158_684124713754523_37207155 (2) - choek sopon
3359146158_684124713754523_37207155 (1) - choek sopon
 


ថ្ងៃសុក្រ, 14 ខែកក្កដា 2023 13:21  មានជ័យ