BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

​វិមានរំលឹកស្លាប់ក្នុងសង្គ្រាមលោកលើកទី១​ នឹងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ​ថ្ងៃទី១៤ ខែកក្កដា ខា​ងមុខ​​

ថ្ងៃពុធ, 12 ខែកក្កដា 2023 13:39  មានជ័យ

3photo_2023-07-12_11-28-54-5 (1) - choek sopon
 

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងរៀបចំពិធី​សម្ពោធវិមានរំលឹក​ដល់អ្នក​ដែល​ទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ ពីឆ្នាំ១៩១៤ ដល់ឆ្នាំ១៩១៨ (រូបពីរ) នៅ​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ ដែលវិមាននេះ ស្ថិត​​នៅឧទ្យាន​ឡេអូប៉ូល សេដា សេនហ្គ័រ (សួន​ច្បារមុខស្ថានទូតបារាំង) ស្ថិតក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក្រោម​អ​ធិបតីភាពដ៏ខ្ពង់ខ្ពស់របស់​សម្តេចអគ្គមហាសេនាបតីតេជោ ប៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះ​រាជាណាចក្រកម្ពុជា និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។ ដើម្បីឱ្យកម្មវិធីខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀប​រៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរ រដ្ឋបាល​រាជធានី​ភ្នំពេញ ក៏បាន​ជូនដំណឹង​ពីការ​បញ្ចៀស​ចរាចរ​ សម្រាប់​យន្តគ្រប់ប្រភេទ​ដែល​ធ្វើដំណើរ​ឆ្លង​កាត់កំណាត់​មហាវិថីព្រះមុនីវង្ស ចាប់ពី​ផ្លូវលេខ៨៤ ដល់រង្វង់មូលកាំភ្លើងកួចកាណុង និង​កំណាត់ផ្លូវ​ជុំវិញទីតាំងប្រារព្ធពិធីផងដែរ។​​ សូមបញ្ជាក់ថា វិមាននេះ ត្រូវបាន​ធ្វើ​ពិធីក្រុងពាលី និងបញ្ចុះបឋមសិលា បើកការដ្ឋាន​សាង​សង់​ កាលពីព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ ក្រោមអធិបតីភាព លោក​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា​ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោក Olivier – Becht រដ្ឋ​មន្ត្រីប្រតិភូអមរដ្ឋមន្ត្រីអឺរ៉ុប និងកិច្ចការ​បរទេស ទទួលបន្ទុកពាណិជ្ជកម្មក្រៅប្រទេស​ នៃសា​ធា​រណរដ្ឋបារាំង លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និង​វិចិត្រ​សិល្បៈ លោក​ ថោង ខុន រដ្ឋ មន្ត្រីក្រសួងទេសចរណ៍ ​ដោយមានការចូលរួមពីអ្នក​ពាក់ព័ន្ធ​យ៉ាងច្រើន។

3photo_2023-07-12_11-28-54-5 (13) - choek sopon
3photo_2023-07-12_11-28-54-5 (12) - choek sopon
3photo_2023-07-12_11-28-54-5 (6) - choek sopon
 

ថ្លែងក្នុងពិធីក្រុងពលី និងបញ្ចុះបឋម​សិលានោះ ​លោក​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ​​បាន​លើក​ឡើងថា រាជរដ្ឋាភិបាលបានសម្រេចធ្វើការសាងសង់​វិមាននេះ​ បន្ទាប់ពី​វិមាន​នេះ ដែល​ធ្លា​ប់បានសាងសង់​កាលពីឆ្នាំ១៩២៥ ​ត្រូវ​បាន​របបកម្ពុជាប្រជាធិបតេយ្យបំផ្លាញចោល​។​ លោក​ឧបនាយករដ្ឋមន្រ្តី​បន្តថា រាជរដ្ឋាភិបាលកម្ពុជា​ សម្រេចសាង​សង់វិមាននេះឡើងវិញ ដើម្បី​បង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាចាប់ពីឆ្នាំ១៩៧៩មក ដែល​បាន​ខិតខំស្តារ និងលើកតម្លៃនូវ​រាល់សមិទ្ធផលនានា ដែលនៅសេសសល់ពីកា​រកម្ទេចចោល​របស់​ខ្មែរក្រហម និងដើម្បីពង្រឹងចំណងមិត្តភាព មេត្រីភាព សាមគ្គីភាពនិងកិច្ចសហប្រតិ​បត្តិការ​ជាប្រវ​ត្តិសាស្ត្ររវាងកម្ពុជា និងបារាំង ឱ្យកាន់តែរឹងមាំ ឋិតថេរយូរអង្វែងតទៅ​។

បើតាមលោក​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ​​​​ការសម្រេចសាងសង់វិមាននេះ គឺដើម្បី​រំលឹក​ដល់ជ័យជម្នះ​នៅក្នុងសង្គ្រាមលោកលើកទី១ របស់បារាំងលើអាល្លឺម៉ង់ផង ដើម្បី​រំឭក​ដល់​ពលីកម្មរបស់យុទ្ធជនស្ម័គ្រចិត្តកម្ពុជា ក្នុងការជួយច្បាំងបារាំងនៅក្នុងសង្គ្រាមនោះផង និង​ជា​ការថ្លែងអំណរគុណដល់​កម្ពុជា ជាពិសេសចំពោះព្រះមហាក្សត្រព្រះករុណា ព្រះបាទស៊ីសុវត្ថិ ដែលបានបញ្ជូនកងជីវពលខ្មែរ ទៅជួយធ្វើសង្គ្រាមបារាំងដល់ទឹកដីបារាំង នៅ​ក្នុងចន្លោះ​ឆ្នាំ​១៩១៦ ដល់ឆ្នាំ១៩១៨ផង ។ កងជីវពលរបស់កម្ពុជា ដែលបានបញ្ជូនចេញទៅច្បាំ​ងនៅក្នុង​ប្រទេសបារាំងនាសម័យកាលនោះ ភាគច្រើនជាយុវជនគ្មានបទ​ពិសោធន៍នៅក្នុង​សង្គ្រាម និង​ត្រូវប្រឈមនឹងអាកាសធាតុត្រជាក់យ៉ាងខ្លាំងលើកទីមួយនៅក្នុងជីវិតរបស់ពួកគាត់​។ ចំណែកលោក Olivier Becht ​​បានបង្ហាញពីការសប្បាយចិត្តយ៉ាងខ្លាំង ចំពោះការសម្រេច​ចិត្ត​ដ៏មានអត្ថន័យក្នុងការសាងសង់វិមាននេះឡើងវិញ​ដោយសារទីកន្លែងនេះ ជាកន្លែងមួយ​រំលឹក​នូវប្រវត្តិសាស្ត្ររួម ក៏ដូចជាគូសបញ្ជាក់សាជាថ្មីនូវគុណតម្លៃដែលមានរួមគ្នា​។ លោក​បញ្ជាក់​ថា កាយវិការនេះបានឆ្លុះបញ្ចាំងឱ្យឃើញពីជម្រៅទំនាក់ទំនង ដែលផ្សារភ្ជាប់ប្រទេសទាំងពី​រ​កម្ពុជា-បារាំង និងប្រវត្តិសាស្ត្រដែលប្រទេសទាំងពីរមានរួមគ្នា ដោយគិតមកដល់ពេលនេះ​មាន​រយៈពេល១៦០​ឆ្នាំហើយ ។ ជាងនេះទៅទៀត ការសម្រេចចិត្តរបស់សម្តេច​តេជោ ហ៊ុន សែន ​ក្នុងការសាងសង់វិមាននេះឡើងវិញ គឺជាកាយវិការដ៏ឧត្ដុង្គឧត្ដមមួយ ក្នុងការវា​យតម្លៃ​ខ្ពស់ចំពោះការលះបង់របស់យុទ្ធជនកម្ពុជា និងបារាំង ក្នុងការពលីកម្មដើម្បីប្រទេសបារាំង ។ សូមបញ្ជាក់ថា វិមាន​នេះ ត្រូវរចនាឡើងលើខឿនទម្រង់អដ្ឋកោណ និងមាន​៣ថ្នាក់ ធ្វើអំពី​បេតុង ក្រាលថ្មក្រានីត ដែលមានទំហំខឿនសរុប​១៤,២២ ម៉ែត្រ X ១៤,២២ ម៉ែត និង​កម្ពស់​សរុប​១២,៧៤ ម៉ែត្រ។ ថ្នាក់ទី១ កម្ពស់​១,១០ម៉ែត្រ លម្អដោយសួនច្បារ ថ្នាក់ទី២ កម្ពស់​២,១០ ម៉ែត្រ ថ្នាក់ទី៣ កម្ពស់​៩,៣៧ ម៉ែត្រ បដិមាទាហានខ្មែរ-បារាំង កម្ពស់ពីបាទជើង ដល់ចុងស្លឹក​កន្ទួត​​៣,៣៧ម៉ែត្រ និងស្ថិតនៅកម្ពស់​១២,៧៤ម៉ែត្រ ពីកម្រិតកម្ពស់សូន្យ រូបសំណាក​សត្វ​តោ​ធ្វើអំពីលង្ហិន ចំនួន៤ រចនាតាមសិល្បៈខ្មែរស្ថិតនៅតាមជ្រុងនៃអនុទិស តំណាងឲ្យឆ្មាំនៃ​អនុទិសទាំង៤៕​


3photo_2023-07-12_11-28-54-5 (8) - choek sopon (1)
3photo_2023-07-12_11-28-54-5 (3) - choek sopon
3photo_2023-07-12_11-28-54-5 (2) - choek sopon
3photo_2023-07-12_11-28-54-5 (1) - choek sopon-1
 

3photo_2023-07-12_11-28-54-5 (5) - choek sopon
 

ថ្ងៃពុធ, 12 ខែកក្កដា 2023 13:39  មានជ័យ