BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

អង្គភាពប្រឆាំងអំពើពុករលួយ ស្នើ​ឲ្យមន្ត្រី​៥រូប ​នៅក្រសួងចំនួន៤ ​បញ្ជូនឯកសារ​ប្រកាស​ទ្រព្យ​សម្បត្តិ​ជាបន្ទាន់

ថ្ងៃអង្គារ, 11 ខែកក្កដា 2023 17:17  មានជ័យ

aaa-4
 

មន្ត្រីជាន់ខ្ពស់​ចំនួន៥រូប នៅក្រសួងចំនួន៤ ដែល​មិន​​ទាន់​​បាន​​ប្រកាសទ្រព្យសម្បត្តិ និង​បំណុល ត្រូវបាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) ​បាន​ស្នើឲ្យ​​​បញ្ជូន​ឯកសារ​ប្រកាស​ទ្រព្យសម្បត្តិ និងបំណុល ទៅ​អង្គភាព​​ប្រឆាំងអំពើពុករលួយជាប្រញាប់ នេះបើយោងតាម​សេចក្ដីជូនដំណឹង​​នៅថ្ងៃទី១១ ខែកក្កដា នេះ។ បើតាម​អង្គភាព​​ប្រឆាំងអំពើពុករលួយ​បានឲ្យដឹងថា ​ឥស្សរជនទាំង៥​រូបនេះ ជាមន្ត្រី​បម្រើ​ការ​នៅក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ ក្រសួងធម្មការ​ និងក្រសួងវប្បធម៌ ហើយអង្គ​ភាព​ប្រឆាំង​អំពើពុករលួយ ក៏ដូចជាក្រុមជនបង្គោលប្រចាំ​ក្រសួង​ទាំង​នេះ មិនអាចទាក់​ទង​បាន​ឡើយ ដែល​សង្ស័យអាចចេញទៅនៅបរទេស ឬយ៉ាងណានោះ។ មន្ត្រីដែលមិនទាន់ប្រកាសទ្រព្យសម្បត្តិ និងបំណុល រួមមាន៖ ១.ឧត្ដមសេនីយ៍ត្រី ទី ស៊ីណាត នាយរងការិយាល័យ នៃបញ្ហា​ការដ្ឋានកងទ័ពជើងគោក ២.ឧត្តមសេនីយ៍ត្រី លឹម សៀង នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ត្រីនៃក្រសួងមហាផ្ទៃ ៣.លោកស្រី ផាយ សៀកលី ប្រធាន​នាយកដ្ឋានសវនកម្មផ្ទៃក្នុងនៃក្រសួងធម្មការ និងសាសនា ៤.លោក Divay Gupta ទីប្រឹក្សា​ក្រសួង​វប្បធម៌ និងវិចិត្រសិល្បៈ និង៥. លោក Philippe Delanghe ទីប្រឹក្សាក្រសួងវប្បធម៌ វិចិត្រសិល្បៈ​។ បើតាមអង្គភាពប្រឆាំងអំពើពុករលួយ ការមិនបានប្រកាសទ្រព្យសម្បត្តិ និងបំណុល ឬប្រ​កា​ស​​​មិនត្រឹមត្រូវទ្រព្យសម្បត្តិ មាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ បានកំណត់​ផ្តន្ទា​ទោសដាក់ពន្ធនាគារពី​១ខែ ទៅ​១ឆ្នាំ និងពិន័យជាប្រាក់ ១សែនរៀល ទៅ​២ លានរៀល ហើយ​ត្រូវបង្ខំឱ្យធ្វើការប្រកាសទ្រព្យសម្បត្តិ និងបំណុល ជូនអង្គភាព​ប្រឆាំងអំពើ​ពុក​រលួយ​ថែមទៀត។ តែក្នុងករណីរឹងរូសមិនព្រមប្រកាសទ្រព្យសម្បត្តិទៀតនោះ នឹងត្រូវផ្តន្ទាទោស​ទ្វេដង៕

ACU1da1935afc3766fc8d9385612 (3) - choek sopon
ACU1da1935afc3766fc8d9385612 (2) - choek sopon
ACU1da1935afc3766fc8d9385612 (1) - choek sopon-1
ACU1da1935afc3766fc8d9385612 (1) - choek sopon
 


ថ្ងៃអង្គារ, 11 ខែកក្កដា 2023 17:17  មានជ័យ