BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

គ.ជ.ប អំពាវនាវដល់គ្រប់ម្ចាស់​រោងចក្រ សហគ្រាស​ ​ជួយ​សម្រួល​​​​ឲ្យបុគ្គលិក កម្មករ​បាន​ទៅបោះឆ្នោត​

ថ្ងៃសុក្រ, 07 ខែកក្កដា 2023 16:33  មានជ័យ

3photo_2023-07-07_15-56-10 (5) - choek sopon
 

ប្រធាន គ.ជ.ប​ គណៈកម្មាធិការជាតិរៀបចំការបោះ​ឆ្នោត (គ.ជ.ប) លោក ប្រាជ្ញ ចន្ទ បាន​ចេញ​មក​អំពាវ​នាវឲ្យ​គ្រប់ម្ចាស់​រោងចក្រ សហគ្រាស ​សណ្ឋាគារ ​ភោជនីយដ្ឋាន និងក្រុមហ៊ុន​ទាំងអស់ ​ជួយ​​សម្រួល​​​​ឲ្យបុគ្គលិក កម្មករ​បាន​ទៅបោះឆ្នោត ​នាពេលខាងមុខ។​ តាមរយៈ​សេចក្តីអំពាវ​នាវរបស់ខ្លួន​​នៅថ្ងៃទី០៧ ខែកក្កដា នេះ លោក ប្រាជ្ញ ចន្ទ​ បាន​​ឲ្យ​ដឹងថា ថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ គឺជាថ្ងៃដែលប្រជាពលរដ្ឋត្រូវទៅ បោះ​ឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧។ អនុលោមតាមច្បាប់ស្តីពីការបោះ​ឆ្នោត​ជ្រើស​តាំង តំណាងរាស្ត្រ បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិ​កាល​ទី៧ ឆ្នាំ២០២៣ ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជី បោះឆ្នោតផ្លូវការ ឆ្នាំ​២០២២ មាន​សិទ្ធិបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ។ បើតាមលោក ប្រាជ្ញ ចន្ទ​​ “ដើម្បីឱ្យប្រជាពលរដ្ឋប្រើសិទ្ធិរបស់ខ្លួនស្របតាមច្បាប់ គណៈកម្មាធិ​កា​រជាតិ​រៀបចំការបោះឆ្នោត សូមអំពាវនាវចំពោះគ្រប់ម្ចាស់សហគ្រាស ក្រុមហ៊ុន រោងចក្រ សណ្ឋាគារ ភោជនីយដ្ឋាន និងគ្រឹះស្ថានទាំង អស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សូម​ជួយ​បង្កលក្ខណៈងាយស្រួល និង អនុញ្ញាត​ឱ្យនិយោជិត កម្មករ-កម្មការិនី បានធ្វើដំណើរទៅ​បោះ​ឆ្នោ​ត នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ នៅតាមឃុំ សង្កាត់ ដែលពួកគាត់​បានចុះ​ឈ្មោះបោះឆ្នោត”។ លោកសង្ឃឹមយ៉ាងមុតមាំថា គ្រប់ម្ចាស់សហគ្រាស ក្រុមហ៊ុន រោងចក្រ សណ្ឋាគារ ភោជនី​យដ្ឋាន និងគ្រឹះស្ថានទាំងអស់ នឹងបង្កលក្ខណៈ ងាយស្រួល ដល់និយោជិត កម្មករ-កម្មការិនី​បានទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ជា​កំណត់។ គួររំលឹកថា ច្បាប់ស្តីពីវិសោធនកម្មច្បាប់​បោះឆ្នោត ​ដែលត្រូវបានព្រះ​មហាក្សត្រ ចេញ​ព្រះរាជ​ក្រម ប្រកាសឲ្យប្រើប្រាស់ ជាផ្លូវការ​កាលពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣ ថ្មីៗនេះ ​នឹង​ដាក់​ទោស​​ទៅ​លើសកម្មភាពទាំងឡាយណា ដែល​ធ្វើឱ្យប៉ះពាល់ដល់សិទ្ធិបោះឆ្នោត របស់​ប្រជា​ពលរដ្ឋ ឬការធ្វើសកម្មភាពខូចដល់កិច្ចដំណើរការនៃការបោះឆ្នោត និងបំភិតបំភ័យ អុជអាល ញុះញង់ ប្រជាពលរដ្ឋកុំឲ្យទៅបោះឆ្នោត​ជាដើម​៕

3photo_2023-07-07_15-56-10 (6) - choek sopon
3photo_2023-07-07_15-56-10 (4) - choek sopon
3photo_2023-07-07_15-56-10 (3) - choek sopon
3photo_2023-07-07_15-56-10 (1) - choek sopon-1
3photo_2023-07-07_15-56-10 (1) - choek sopon
 


ថ្ងៃសុក្រ, 07 ខែកក្កដា 2023 16:33  មានជ័យ