1. អ្នកប្រយុទ្ធភេទដូចគ្នាអ៊ុយក្រែនសង្ឃឹមសង្រ្គាមអាចផ្លាស់ប្តូរផ្នត់គំនិតក្នុងប្រទេស
យោងតាមសារព័ត៌មាន The Telegraph ចុះផ្សាយថ្ងៃទី៣ ខែកក្កដាបានអោយដឹងថា ក្នុងសប្តាហ៍នេះ អេស្តូនីបានក្លាយជាអតីតផ្នែកដំបូងនៃសហភាពសូវៀត ដែលអនុញ្ញាតឲ្យមានអាពាហ៍ពិពាហ៍ភេទដូចគ្នាស្របច្បាប់។ លោក Kaja Kallas នាយករដ្ឋមន្ត្រីបាននិយាយថា វាជាការសម្រេចចិត្តមួយដែល "ផ្តល់ភាពសំខាន់សម្រាប់មនុស្សជាច្រើន"។ ទាហានស្រឡាញ់ភេទដូចគ្នាដំបូងគេរបស់អ៊ុយក្រែន សង្ឃឹមថាអ៊ុយក្រែននឹងក្លាយជាអ្នកបន្ទាប់ ហើយទទួលស្គាល់ការរួមចំណែកក្នុងសម័យសង្គ្រាមរបស់ទាហានស្រឡាញ់ភេទដូចគ្នារបស់ខ្លួន។ លោកបាននិយាយថាចំនួនទាហានស្រឡាញ់ភេទដូចគ្នាដោយបើកចំហដែលប្រយុទ្ធដើម្បីអ៊ុយក្រែន រួមជាមួយនឹងការយល់ឃើញនៃការស្រឡាញ់ភេទដូចគ្នាជា"តម្លៃប្រពៃណីរបស់រុស្ស៊ី" បាននាំឱ្យមានការទទួលយកកាន់តែច្រើននៃទំនាក់ទំនងភេទដូចគ្នានៅក្នុងសង្គមអ៊ុយក្រែន។ សេចក្តីព្រាងច្បាប់ស្តីពី Civil Union ដែលនឹងធ្វើឱ្យមានភាពស្របច្បាប់នៃភាពជាដៃគូភេទដូចគ្នា ត្រូវបាននាំយកមកចំពោះមុខសភារបស់ប្រទេសអ៊ុយក្រែន ប៉ុន្តែសង្រ្គាមបាននាំមកនូវបញ្ហាប្រឈមមុខម្តងទៀត។
2. Nausėda ថាអ៊ុយក្រែននឹងទទួលបាន"ច្រើន"នៅVilnius ប៉ុន្តែមិនច្រើនដូចអ្វីរំពឹងទុកនោះទេ
យោងតាមសារព័ត៌មាន LRT.It របស់ប្រទេសលីទុយអានីចុះផ្សាយថ្ងៃទី៥ ខែកក្កដាបានអោយដឹងថា ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy និយាយថា លោកសង្ឃឹមថា កិច្ចព្រមព្រៀងមួយនឹងត្រូវបានសម្រេចនៅក្នុងទីក្រុង Vilnius ដើម្បីអញ្ជើញប្រទេសរបស់លោកទៅកាន់អង្គការ NATO បន្ទាប់ពីបញ្ចប់សង្គ្រាម។ ការិយាល័យប្រធានាធិបតីអ៊ុយក្រែនអះអាងថា លោក Zelenskiy នឹងបដិសេធមិនទៅរដ្ឋធា នីនៃប្រទេសលីទុយអានីនៅសប្តាហ៍ក្រោយនេះទេ ប្រសិនបើលោកមិនទទួលបានសញ្ញាទទួលដឹងអំពីបញ្ហានេះ។ ប្រធានាធិបតីលីទុយអានីលោក Nausėda បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយ BNS ថា "បាទ តាមពិត (...) បញ្ហាមួយចំនួនមិនទាន់ត្រូវបានដោះស្រាយនៅឡើយទេ ប៉ុន្តែខ្ញុំគិតថាវាជាបញ្ហាសម្រាប់ប៉ុន្មានថ្ងៃខាងមុខ ដែលជាបញ្ហាសំខាន់សម្រាប់ថ្ងៃនេះ" ។ លោកបានបន្ថែមថា "ហើយខ្ញុំមានអារម្មណ៍ថា យើងនឹងនៅតែអាចរកឃើញវិធីទាំងនោះ ដែលនឹងមិនធ្វើឱ្យប្រជាជនអ៊ុយក្រែនខកចិត្ត ហើយពួកគេនឹងនិយាយច្រើនជាងអ្វីដែលយើងធ្លាប់និយាយ" ។ យោងតាមប្រធានាធិបតីលីទុយអានី ប្រទេសមួយចំនួនរបស់អង្គការណាតូនឹងមកទីក្រុងវីលនីស ជាមួយនឹងការប្តេជ្ញាចិត្តក្នុងការផ្តល់ការធានាសន្តិសុខដល់អ៊ុយក្រែន ហើយនៅពេលនេះក៏មានកិច្ចព្រមព្រៀងរួចមកហើយស្តីពីការបង្កើតក្រុមប្រឹក្សាណាតូ-អ៊ុយក្រែន ដើម្បីពង្រឹងការធ្វើសមាហរណកម្មរបស់ទីក្រុងគៀវក្នុងសម្ព័ន្ធភាព។ មេដឹកនាំលីទុយអានីបាននិយាយថា "លោកប្រធានាធិបតី Zelenskiy ខ្ញុំសង្ឃឹមថា នៅពេលលោកមកទីក្រុងVilnius លោកនឹងទទួលបានប្រហែលជាមិនមែនទាំងអស់នៃអ្វីដែលលោករំពឹងទុកនៅក្នុងផែនការអតិបរមារបស់លោក ប៉ុន្តែលោកពិតជានឹងទទួលបានជាច្រើន" ។
3. Meloni ថាអ៊ុយក្រែនត្រូវការការធានាសុវត្ថិភាពពិតប្រាកដ
យោងតាមសារព័ត៌មាន European Pravda ចុះផ្សាយថ្ងៃទី៥ ខែកក្កដាបានអោយដឹងថា ទីតាំងរបស់ប៉ូឡូញនិងអ៊ីតាលីស្របគ្នានឹងអ៊ុយក្រែន ដោយទីក្រុងរ៉ូមបានតស៊ូមតិអំពីតម្រូវការសម្រាប់ការធានាសន្តិសុខពិតប្រាកដដល់ទីក្រុងគៀវ។ Sky TG24 ដកស្រង់សំដីនាយករដ្ឋមន្ត្រីអ៊ីតាលីអ្នកស្រី Giorgia Meloni ក្នុងដំណើរទស្សនកិច្ចរបស់លោកស្រីទៅទីក្រុងWarsawកាលពីថ្ងៃពុធថា"ក្នុងគ្រាមានវិបត្តិយើងត្រូវឈររួបរួមគ្នា។ ចាប់ផ្តើមជាមួយអ៊ុយក្រែន ជាកន្លែងដែលជំហរអ៊ីតាលីនិងប៉ូឡូញមានរួមគ្នា យើងមិនអាចទទួលយកការឈ្លានពានរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែនបានទេ ហើយយើងនឹងធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបានដើម្បីបញ្ឈប់វា" ។ លោកស្រីបានបន្ថែមថា"យើងយល់ស្របជាមួយប្រទេសប៉ូឡូញអំពីតម្រូវការសម្រាប់ការធានាសន្តិសុខពិតប្រាកដសម្រាប់អ៊ុយក្រែន។ លើសពីនេះ ជម្លោះក៏នាំមកនូវឥទ្ធិពល Domino Effect ដែលអឺរ៉ុបត្រូវតែផ្តល់ចម្លើយ"។ យោងតាមសារព័ត៌មានអាល្លឺម៉ង់ FAZ កិច្ចព្រមព្រៀងស្តីពីការធានាសន្តិសុខសម្រាប់អ៊ុយក្រែនអាចត្រូវបានចុះហត្ថលេខាមុនពេលកិច្ចប្រជុំកំពូលរបស់អង្គការណាតូដែលគ្រោងធ្វើនៅថ្ងៃទី 11-12 ខែកក្កដានៅទីក្រុង Vilnius ។ មុននេះប្រធានាធិបតីលោក Volodymyr Zelenskyy បានសង្កត់ធ្ងន់ថា អ៊ុយក្រែនពិតជាត្រូវការការធានាសន្តិសុខ តែមិនមែនជាជម្រើសជំនួសអោយសមាជិកភាពទេ ប៉ុន្តែខណៈពេលដែលអ៊ុយក្រែនមិនមែនជាសមាជិកណាតូ។