BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

អគ្គស្នងការនគរបាលជាតិ ដាក់ផែនការ​ ដើម្បី​​ដំណើរ​ការ​​ឃោសនា​ និងការបោះឆ្នោត​ប្រព្រឹត្ត​ទៅដោ​យជោគជ័យ​​​

ថ្ងៃអង្គារ, 04 ខែកក្កដា 2023 14:56  មានជ័យ

photo_2023-07-04_11-17-345545 (8) - choek sopon (1)

នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធាន​លេខា​ធិការដ្ឋាន នៃគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៏សម្រាប់ការបោះឆ្នោត (គ.ស.អ) បានដាក់​ផែន​ការដល់កងកម្លាំងនគរបាលទាំងអស់​ ឲ្យខិតខំរក្សា​​ការ​ពារ​ សន្តិសុខ សណ្តាប់ធ្នាប់ ធ្វើ​យ៉ាងណាឲ្យ​​​ដំណើរ​ការ​​ឃោសនារបស់បក្សនយោបាយ​ និង​ការបោះឆ្នោត​ប្រព្រឹត្ត​ទៅដោ​យ​រលូន ជោគជ័យ តាមការគ្រោងទុក។​​​

photo_2023-07-04_11-17-345545 (1) - choek sopon

ការដាក់ផែនការនេះ ត្រូវបាន​នាយឧត្តមសេនីយ៍​សន្តិបណ្ឌិត នេត សាវឿន​ ធ្វើឡើងនៅក្នុង​​ឱកាសអញ្ជើញ​ចុះត្រួតពិនិត្យ និងសំណេះសំណាលជាមួយ​ក្រុមទី១ វេន​ប្រចាំ​បញ្ជា​របស់​លេខាធិ​ការដ្ឋាន នៃ គ.ស.អ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ នាព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣នេះ​។​​

photo_2023-07-04_11-17-345545 (1) - choek sopon-1

មានប្រសាសន៏នៅក្នុងពិធីនោះ នាយឧត្តមសេនីយ៍​សន្តិបណ្ឌិត នេត សាវឿន​ បាន​កោត​សសើរ​​ដល់​កង​កម្លាំងទាំងអស់​ ដែល​​គ្រប់គ្រង​សភាពការណ៍ និងសហការណ៍គ្នា​បានយ៉ាងល្អ ហើយត្រូវបន្ត​ការងារនេះ ឲ្យ​​ខ្លាំងក្លាឡើងថែមទៀត ដើម្បីឲ្យ​ដំណើរ​ការសន្តិសុខ និងសណ្តាប់​ធ្នាប់នៃយុទ្ធនាការឃោសនារកសំឡេងឆ្នោត និងថ្ងៃបោះឆ្នោតប្រព្រឹត្តទៅ​ដោយជោគជ័យ​តប​តាមការចង់បានរបស់​នាយករដ្ឋមន្រ្តីនៃកម្ពុជា និងប្រជាជនទូទាំងប្រទេស។​

photo_2023-07-04_11-17-345545 (2) - choek sopon

បើតាមនាយឧត្តមសេនីយ៍​សន្តិបណ្ឌិត នេត សាវឿន​ ​សភាពការណ៍​សន្តិសុខ និងសណ្តាប់​ធ្នាប់ ក្នុងអំឡុងយុទ្ធនាការឃោសនារកសំឡេងឆ្នោត តាំងពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ​២០២៣ រហូតមក បានប្រព្រឹត្ត​ទៅ​ដោយ​ល្អប្រសើរ មិនមានអ្វីកើតឡើងគួរឲ្យ​កត់សម្គាល់នោះទេ ហើយ​បញ្ហា​ទាំងនេះ ដោយសាមានការចូលរួមដោយផ្ទាល់របស់កម្លាំងន​គរបាលគ្រប់​គោល​ដៅ​​ទាំង​អស់​បាន​ល្អ។

photo_2023-07-04_11-17-345545 (3) - choek sopon

ជាមួយ​នឹងការលើកឡើងខាងលើនេះ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន បាន​ដាក់គោល​ការណ៏​​ដល់​កម្លាំង​​ប្រចាំ​បញ្ជា​របស់​លេខាធិការដ្ឋាន នៃ គ.ស.អ ទាំងអស់ចំនួន៥​ចំណុច​​រួមមាន៖ ​​

ទី១.​ ជួយ​តាមដានការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធដល់ការបោះឆ្នោត ការ​អនុវត្តបទបញ្ជា និងនីតិវិធីរបស់ គ.ជ.ប ទាំងមុន ក្នុង និងក្រោយការបោះឆ្នោត។

photo_2023-07-04_11-17-345545 (4) - choek sopon

ទី​២. ប្រមូលព័ត៌មាន និងរបាយការណ៍ពីបណ្តាក្រសួង-ស្ថាប័ន អង្គភាពពាក់ព័ន្ធ និងពីយន្ត​ការ​រចនាសម្ព័ន្ធ សន្តិសុខ​បោះ​ឆ្នោតគ្រប់ថ្នាក់ ជុំវិញ​ស្ថានការណ៍សន្តិសុខបោះឆ្នោត និង​កិច្ច​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពទូទៅ ដើម្បីរាយ​ការណ៍ជូន​ប្រធាន​លេខាធិការដ្ឋាននៃ គ.ស.អ សុំការចង្អុលដឹកនាំបន្ត។

photo_2023-07-04_11-17-345545 (5) - choek sopon

ទី​៣.​​ តាមដាន ក្តាប់ព័ត៌មាន និងសភាពការណ៍នានា ដែលបានកើតឡើងនៅតាមប​ណ្តា​រាជ​ធានី ខេត្តទាំងមុន ​និងក្រោយការបោះឆ្នោត ធ្វើការវិភាគ វាយតម្លៃ រាយការណ៍ដោះ​ស្រាយ​បានទាន់ពេលវេលា។

photo_2023-07-04_11-17-345545 (9) - choek sopon-1

ទី​៤.​​ ធ្វើរបាយការណ៍រៀងរាល់ថ្ងៃ អំពីស្ថានការណ៍សន្តិសុខបោះឆ្នោតជ្រើសតាំងតំណាង​រាស្ត្រ​​ នីតិកាលទី៧ ឆ្នាំ២០២៣ ជូនប្រធានលេខាធិការដ្ឋាន នៃ គ.ស.អ ដើម្បីរាយការណ៍​ជូន​ប្រធានគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត។

ទី​៥.​​ ក្រុមប្រចាំបញ្ជានេះ ត្រូវបំពេញភារកិច្ចប្រចាំការ​ប្តូរវេនវិលជុំ ចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣ រហូតដល់ចប់បេសកកម្ម និងត្រូវបំពេញភារកិច្ចផ្សេងៗទៀត តាមការ​ប្រគល់​ជូន​របស់ប្រធានលេខាធិការដ្ឋាន នៃ គ.ស.អ៕​​​

 


ថ្ងៃអង្គារ, 04 ខែកក្កដា 2023 14:56  មានជ័យ