BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ក្រុមប្រឹក្សាធម្មនុញ្ញ​​៖​ ការធ្វើ​វិសោធនកម្មច្បាប់បោះឆ្នោត គឺស្របនឹងរដ្ឋធម្មនុញ្ញ​

ថ្ងៃចន្ទ, 03 ខែកក្កដា 2023 16:45  មានជ័យ

2photo_2023-07-03_11-51-25 (2) - choek sopon (1)


ច្បាប់ស្តីពី​វិសោធនកម្ម​ច្បាប់​បោះ​ឆ្នោត ដែលរដ្ឋសភា​ និងព្រឹទ្ធសភា​ បាន​អនុម័តកាល​ពីថ្មីៗ​នេះ ត្រូវ​បាន​​ក្រុមប្រឹក្សាធម្មនុញ្ញបាន​សម្រេចជាឯកច្ឆន្ទថា ​ស្របនឹងរដ្ឋធម្មនុញ្ញ​​ នេះបើ​យោង​តាម​សេចក្តី​ប្រកាសព័ត៌មាន​របស់អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ។

​ការសម្រេចជាឯកច្ឆន្ទរបស់​ក្រុមប្រឹក្សា​​រដ្ឋធម្មនុញ្ញ​​ បាន​​ធ្វើ​ឡើង​នៅក្នុង​កិច្ចប្រជុំពេញអង្គ ​​នា​ព្រឹក​ថ្ងៃទី០៣ ខែ​កក្កដា ឆ្នាំ២០២៣​នេះ ​ក្រោម​​អធិបតី​ភាព​ឯកឧត្តម​កិត្តិនីតិ​កោស​លបណ្ឌិត អ៊ឹម ឈុនលឹម ប្រធាន​ក្រុម​ប្រឹក្សា​​ធម្មនុញ្ញ ដើម្បីពិនិត្យ និងសម្រេច​លើ​សំណើ​របស់​សម្តេច​អគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដែល​បាន​ស្នើសុំពិនិត្យ​​ធម្មនុញ្ញ​​ភាព​ច្បាប់​ស្តីពីវិសោធនកម្ម​ច្បាប់បោះឆ្នោត ។

2photo_2023-07-03_11-51-25 (1) - choek sopon

ជាលទ្ធផល អង្គប្រជុំក្រុមប្រឹក្សា​ធម្មនុញ្ញ​បានសម្រេចជា​ឯកច្ឆន្ទថា ច្បាប់ស្តីពីវិសោធនក​ម្ម​​ច្បាប់​បោះឆ្នោត ដែលរដ្ឋសភាបានអនុម័ត​នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ នាសម័យ​ប្រជុំរដ្ឋ​សភា​លើកទី៩ នីតិកាលទី៦ ហើយព្រឹទ្ធសភាបានពិនិត្យ និងឱ្យយោបល់ឯកភាព​ទាំងស្រុង​លើ​​ទម្រង់ និងគតិ​ច្បាប់ដោយឥតកែប្រែ ​និង​ចាត់​ទុកជាការប្រញាប់ ក្នុងសម័យប្រជុំ លើក​ទី​១០ នៃព្រឹទ្ធសភានីតិកាលទី៤ នាថ្ងៃទី២៩ ខែមិថុនាឆ្នាំ២០២៣ ត្រូវ​បាន​ប្រកាសថា ស្របនឹង​រដ្ឋធម្មនុញ្ញ។

2photo_2023-07-03_11-51-25 (3) - choek sopon

គួររំលឹកថា ការ​វិសោធនកម្ម​ច្បាប់បោះឆ្នោត​ គឺ​គំនិតផ្ដួចផ្ដើមរ​បស់សម្ដេចអគ្គមហា​សេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ហើយ​ត្រូវ​បាន​​ប្រកាសឲ្យដឹង​​នៅ​ក្នុង​ពិធីជួប​សំណេះសំណាលជាមួយក​ម្មករ-កម្មការិនីជិត​២ម៉ឺននាក់ នៅ​ខណ្ឌ​ពោធិ៍សែន​ជ័យ រាជធានីភ្នំពេញ ​កាលពីព្រឹកថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០២៣ ​បន្ទាប់មកគំនិតផ្ដួចផ្ដើម​នេះ​ទទួលបាន​ការគាំទ្រយ៉ាងខ្លាំងពី​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ តាមក្រសួង-ស្ថាប័ននានា អាជ្ញាធររាជធានី-ខេត្ត គណបក្សនយោ​បាយ ក្រុមយុវជន និងប្រជាពលរដ្ឋ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍ និងញត្តិគាំទ្រជាបន្តបន្ទាប់។​

2photo_2023-07-03_11-51-25 (4) - choek sopon

ដោយឡែកក្រសួងមហាផ្ទៃអះអាងថា សេចក្តីព្រាងវិសោធនកម្មច្បាប់បោះឆ្នោត​ មិនបានធ្វើ​ឱ្យ​ប៉ះ​ពាល់ដល់សិទ្ធិបោះឆ្នោត​របស់ប្រជាពលរដ្ឋនោះទេ​។ បើតាម​ក្រសួងមហាផ្ទៃ ​ក្នុងរយៈ​ពេលជាង៣ទសវត្សរ៍​កន្លងមក ព្រះរាជាណាចក្រកម្ពុជា តែងបានអនុវត្តយ៉ាងខ្ជាប់ខ្ជួន តាម​ស្មារ​តីនៃរដ្ឋធម្មនុញ្ញ ដោយប្រកាន់យករបបនយោបាយតាមបែប “ប្រជាធិប​តេយ្យសេរី​ពហុ​បក្ស” ដែលស្តែងចេញតាមរយៈដំណើរការជាទៀងទាត់នូវការបោះឆ្នោតទាំងសកល និង​អសកល​សរុបចំនួន​១៨លើក​។ ផ្អែកលើមូលដ្ឋាននេះ​ក៏បានបង្ហាញថា ដំណើរការប្រជា​ធិប​តេយ្យសេរីពហុបក្សនៅកម្ពុជា បានចាក់ឫសយ៉ាងរឹងមាំនៅក្នុងសង្គម ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ​។ ក្នុងស្មារតីបន្តលើកស្ទួយគុណតម្លៃនៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស រាជរដ្ឋាភិ​បាលកម្ពុជា​បាន​ផ្តួចផ្ដើមរៀបចំ “សេចក្តីព្រាងច្បាប់វិសោធនកម្មច្បាប់បោះឆ្នោត” និងត្រូវបានរដ្ឋស​ភា​អនុម័ត​​ក្នុងសម័យប្រជុំពេញអង្គ លើកទី៩ នីតិកាលទី៦ កាលពីថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ២០២៣​។

ការកែទម្រង់ “សិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត” ដូចមាន​ចែងនៅក្នុងសេចក្ដីព្រាងច្បាប់នេះ ត្រូវបានធ្វើឡើងស្របតាមស្មារតីនៃរដ្ឋធម្មនុញ្ញ ត្រង់វាក្យខណ្ឌទី៥ នៃមាត្រា​៣៤ ថ្មី (មួយ) ដែលចែងថា “បទប្បញ្ញត្តិដកសិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត ត្រូវកំណត់​ក្នុងច្បាប់” ។ ទន្ទឹមនេះ ការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត គឺសំដៅទប់ស្កាត់សក​ម្មភាព​ដែល​ធ្វើឱ្យប៉ះពាល់ដល់សិទ្ធិបោះឆ្នោត របស់ប្រជាពលរដ្ឋ ឬការធ្វើសកម្មភាពខូចដល់កិ​ច្ចដំណើរ​ការនៃការបោះឆ្នោត និងបំភិតបំភ័យ អុជអាល ញុះញង់ ប្រជាពលរដ្ឋកុំឲ្យទៅបោះឆ្នោត ។

ក្រសួងមហាផ្ទៃអះអាងថា សេចក្តីព្រាងច្បាប់នេះ មិនបានធ្វើឱ្យប៉ះពាល់ដល់សិ​ទ្ធិបោះឆ្នោត​របស់ប្រជាពលរដ្ឋនោះទេ ដោយ “ការទៅបោះឆ្នោត ឬការមិនទៅបោះឆ្នោត” នៅតែជា​សិទ្ធិ​របស់ប្រជាពលរដ្ឋខ្មែរ ដែល​ត្រូវបានធានា ដោយរដ្ឋធម្មនុញ្ញ និងក៏ពុំមែនជាកាតព្វកិច្ច ដូច​បាន​កំណត់​នៅតាម​បណ្តា​ប្រទេស​​ប្រជាធិបតេយ្យសេរី​មួយចំនួននោះដែរ ។ ផ្ទុយទៅវិញ​សេចក្តី​ព្រាងច្បាប់នេះ បាន​ពង្រឹង និងលើកកម្ពស់ការទទួលខុសត្រូវ​របស់ប្រជាពលរដ្ឋ​ចំពោះ​ជាតិ មាតុភូមិ និងប្រជាជន ក្នុងនាមជាប្រជាពលរដ្ឋល្អ និងជាគំរូល្អ នៅក្នុង​សង្គមប្រជាធិប​តេយ្យ


ថ្ងៃចន្ទ, 03 ខែកក្កដា 2023 16:45  មានជ័យ