នាថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនិតិកាលទី៧ នាថ្ងៃទី១ខែកក្តដាឆ្នាំ២០២៣ ឯកឧត្ដម ហេង ចាន់ធួន អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកចំការលើ និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំស្វាយទាប បានប្រារពធ្វើឡើងនៅស្នាក់ការគណបក្សស្រុកចំការលើ។
អង្គពិធីបានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រី ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំស្វាយទាប លោកប្រធានគណកម្មាធិការគណប្រជាជនកម្ពុជាស្រុកចំការលើ និងលោក លោកស្រី ក្រុមការងារគណបក្សស្រុកចំការលើ ក្រុមការងារគណបក្សឃុំ ប្រធាន អនុប្រធាន សមាជិកសាខាបក្សភូមិ សមាជិសមាជិកាគណបក្សឃុំស្វាយទាប។
នាក្ងុងឱកាសនោះអង្គពិធីទាំងមូលបានទស្សនា និងស្តាប់សន្ទរកថារបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាថ្លែងចេញពីមជ្ឈមណ្ឌល់ពិពណ៌ និងសន្និបាតកោះពេជ្រតាមទូរទស្សផ្ទាំងធំដែលបានរៀបចំឡើងនៅស្នាក់ការគណបក្សស្រុក។ បន្ទាប់ពីចប់សន្ទរកថារបស់សម្តេចតេជោ ឯកឧត្ដម ហេង ចាន់ធួន អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកចំការលើ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំស្វាយទាបបានប្រកាស និងដឹកនាំក្បួនដង្ហែរចេញដំណើរទៅតាមគោលដៅដែលបានគ្រោងទុក។
អង្គពិធីបានបញ្ចប់ជាស្ថាពរនៅវេលាម៉ោង១១និង៣០នាទីនាថ្ងៃខែឆ្នាំដដែល ។
+សរុបមធ្យោបាយនិងកម្លាំងចូលរួមមាន៖
រថយន្ដចំនួន៩២គ្រឿង គោយន្ដចំនួន១៧គ្រឿង ម៉ូតូចំនួន៣២៩គ្រឿង
និងមានការចូលរួមសមាជិកសមាជិកាគណបក្សសរុបចំនួន១៤៥៥នាក់ ។