កុបកម្មរបស់បារាំងបានរីករាលដាលដល់អឺរ៉ុបហើយក្នុងប្រទេសបែលហ្ស៊ិក និងស្វីស និងមានភាពភ័យខ្លាចចំពោះបាតុកម្មក្នុងប្រទេសហូឡង់ថែមទៀត ខណៈបារាំងបានបរាជ័យក្នុងការដោះស្រាយការតវ៉ានេះ ហើយរឹតតែធ្វើអោយពួកវាកាន់តែខ្លាំងក្លាថែមទៀត បន្ទាប់ពីសេចក្តីថ្លែងការណ៍បង្កឡើងដោយរដ្ឋមន្ត្រីក្រសួងយុត្តិធម៌បារាំង ស្របពេលដែលអាល្លឺម៉ង់កំពុងមើលវាដោយក្តីបារម្ភ ហើយអង់គ្លេសកំពុងជំរុញឱ្យមានការតវ៉ា ខណៈពេលរុស្ស៊ីស្ថិតក្នុងស្ថិរភាពបន្ទាប់ពីការបះបោររបស់Wagnerដ៏ខ្លី និងភាពភ័យខ្លាចចំពោះអ្នកបន្តវេនពីលោកពូទីន ចំណែកអឺរ៉ុបបាត់បង់ភាពរួបរួម និងស្ថិរភាពរបស់ខ្លួនជាលទ្ធផលនៃគោលនយោបាយរបស់សហរដ្ឋអាមេរិក ដែលគំរាមកំហែងដល់បដិវត្តន៍ទូទៅដែលវាយប្រហារអឺរ៉ុប ខណៈដែលសហរដ្ឋអាមេរិកទទួលរងគ្រោះរាំងស្ងួតនៅតំបន់ Midwest ដែលនឹងធ្វើឱ្យអតិផរណាស្បៀងកើនឡើង និងបង្កើនតម្លៃគ្រាប់ធញ្ញជាតិ។
-
អឺរ៉ុបស្លាប់ហើយ! កុបកម្មរបស់បារាំងរាលដាលដល់បែលហ្ស៊ិកនិងស្វីស
យោងតាមសារព័ត៌មាន Swiss Info ចុះផ្សាយថ្ងៃទី២ ខែកក្កដាបានអោយដឹងថា ប៉ូលិសស្វីសបានចាប់ខ្លួនមនុស្ស៧នាក់បន្ទាប់ពីកុបកម្មបានផ្ទុះឡើងកាលពីល្ងាចថ្ងៃសៅរ៍នៅកណ្តាលទីក្រុង Lausanne នៃប្រទេសស្វីស។ ហេតុការណ៍នេះបានកើតឡើងនៅចំខណៈពេលមានចលាចលដ៏ធំកំពុងបន្តនៅក្នុងប្រទេសជិតខាងដែលជាប្រទេសបារាំង។
ប៉ូលីសទីក្រុង Lausanne បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថាយុវជនជាងមួយរយនាក់បានប្រមូលផ្តុំគ្នានៅកណ្តាលទីក្រុង ដោយវាយបំផ្លាញបង្អួចហាង ទ្វារ និងផ្លាកសញ្ញា។
មន្ត្រីប្រហែលហាសិបនាក់ត្រូវបានគេដាក់ពង្រាយដើម្បីបង្ក្រាបភាពចលាចលនេះ ដោយមានក្រុមកុប្បកម្មបានឆ្លើយតបវិញដោយការគប់ដុំថ្ម និងគប់ Molotov Cocktail ដែលបង្កអោយមានភ្លើងឆេះ។
មិនទាន់មានរបាយការណ៍ពីអ្នករងរបួសនោះទេ។
អាជ្ញាធរនៅប្រទេសបារាំងបានអះអាងថា រលកនៃហិង្សានេះហាក់បានថយចុះនៅយប់ទី៥នៃកុប្បកម្ម។ ខណៈក្រសួងមហាផ្ទៃបានរាយការណ៍នៅព្រឹកថ្ងៃអាទិត្យថាមានមនុស្ស 719 នាក់ត្រូវបានឃុំខ្លួនពេញមួយយប់។
ប្រធានាធិបតីបារាំងលោក Emmanuel Macron បានពន្យារពេលដំណើរទស្សនកិច្ចដែលបានគ្រោងទុកទៅកាន់ប្រទេសអាល្លឺម៉ង់ ដោយសារតែភាពចលាចលនៅតែបន្តកើតមាន។ ទន្ទឹមនឹងនេះ បណ្តាប្រទេសនៅអឺរ៉ុបមួយចំនួន រួមទាំងចក្រភពអង់គ្លេសផងដែរ បានចេញសេចក្តីណែនាំអំពីការធ្វើដំណើរដោយណែនាំឲ្យពលរដ្ឋរបស់ពួកគេចៀសវាងការធ្វើដំណើរទៅកាន់តំបន់ដែលកាន់កាប់ដោយអំពើហិង្សា។
-
Scholz របស់អាល្លឺម៉ង់ឃ្លាំមើលចលាចលរបស់បារាំងដោយក្តីបារម្ភ
យោងតាមសារព័ត៌មាន Reuters ចុះផ្សាយថ្ងៃទី២ ខែកក្កដាបានអោយដឹងថា អធិការបតី លោក Olaf Scholz បាននិយាយកាលពីថ្ងៃអាទិត្យថា ប្រទេសអាល្លឺម៉ង់កំពុងឃ្លាំមើលភាពចលាចលនៅក្នុងប្រទេសបារាំង "ដោយក្តីបារម្ភ" ។
ប្រធានាធិបតីបារាំងលោក Emmanuel Macron បានពន្យារពេលដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសអាឡឺម៉ង់ដែលគ្រោងនឹងចាប់ផ្តើមនៅថ្ងៃអាទិត្យនេះ ដោយសារតែភាពចលាចលនៅតាមដងផ្លូវរបស់បារាំងបន្ទាប់ពីប៉ូលីសបានបាញ់សម្លាប់ក្មេងជំទង់ជនជាតិអាហ្វ្រិកខាងជើងម្នាក់។
លោក Scholz ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ ARD របស់ប្រទេសអាល្លឺម៉ង់ បាននិយាយថា ខណៈពេលដែលកំពុងមើលដោយក្តីបារម្ភ លោកមានទំនុកចិត្តថាលោក Macron នឹងធ្វើឱ្យស្ថានការណ៍ស្ងប់ស្ងាត់បានដោយជោគជ័យ។
លោកបាននិយាយថា "ខ្ញុំមិនរំពឹងថាប្រទេសបារាំងនឹងក្លាយទៅជាអស្ថិរភាពនោះទេ ទោះបីជារូបភាពពិតជាគួរឱ្យសោកសៅខ្លាំងក៏ដោយ" ។
-
អាមេរិកប្រទះគ្រោះរាំងស្ងួតដែលតម្លើងថ្លៃអាហារ
យោងតាមសារព័ត៌មាន Wall Street Journal ចុះផ្សាយថ្ងៃទី៣០ ខែមិថុនាបានអោយដឹងថា តំបន់មួយចំនួននៃGreat Plains និងCorn Belt បានទទួលបរិមាណកំរិតទឹកភ្លៀងធម្មតារបស់ពួកគេមិនគ្រប់គ្រាន់។
មុននេះតម្លៃអាហារនៅទីបំផុតបានចាប់ផ្តើមបង្ហាញសញ្ញានៃការបន្ធូរបន្ថយវិញបន្ទាប់ពីការការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនបានធ្វើឱ្យតម្លៃកើនឡើងយ៉ាងខ្លាំង។ ឥឡូវនេះ គ្រោះរាំងស្ងួតនៅពាសពេញវាលស្រូវសាឡីរបស់អាមេរិកគឺជាការគំរាមកំហែងដល់ការសង្គ្រោះបន្ថែមទៀត។
ភាពរាំងស្ងួតបានលាតសន្ធឹងលើវាលស្រូវសាលីនៃវាលទំនាបធំ និងខ្សែក្រវាត់ពោតនៅភាគខាងលើនៃតំបន់ Midwestដោយបន្សល់ទុកតំបន់ខ្លះទទួលបានប្រភាគនៃទឹកភ្លៀងធម្មតារបស់ពួកវាប៉ុណ្ណោះ នៅពេលដែលពួកវាឈានទៅដល់ដំណាក់កាលលូតលាស់ដ៏សំខាន់សម្រាប់ពោត និងសណ្តែក។ ការភ័យខ្លាចនេះគឺជាការកើតឡើងម្តងទៀតនៃគ្រោះរាំងស្ងួតក្នុងឆ្នាំ 2012 ដែលបានធ្វើឱ្យតម្លៃដំណាំកើនឡើង។
អ្នកស្រី Angie Setzer សហស្ថាបនិកក្រុមហ៊ុន Consus ដែលផ្តល់ដំបូន្មានដល់កសិករអំពីរបៀបលក់ដំណាំ និងកាត់បន្ថយហានិភ័យហិរញ្ញវត្ថុបាននិយាយថា "រយៈពេល 3 ទៅ 4 សប្តាហ៍ខាងមុខនេះនឹងមានទំហំធំ" ។
អតិផរណាស្បៀងអាហាររបស់សហរដ្ឋអាមេរិកបានធូរស្រាលក្នុងប៉ុន្មានខែថ្មីៗនេះ ដោយសារតម្លៃដំណាំធ្លាក់ចុះ។ បន្ទាប់មកនៅដើមខែមិថុនា ការភ័យខ្លាចនៃគ្រោះរាំងស្ងួត ដូចជាដំណាំក្រិន និងវាលស្រែដែលគេបោះបង់ចោលបានចាប់ផ្តើមជំរុញឱ្យតម្លៃគ្រឿងផ្សំដែលប្រើក្នុងអាហាររួមមាន ម្ស៉ៅនំភីហ្សា និងម្សៅស្រូវសាលីជាដើមបានកើនឡើង។