BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ពូទីនធ្វើអោយប្រជាជនរុស្ស៊ីពិចារណាឡើងវិញ ខណៈអាល្លឺម៉ង់និងណាតូត្រៀមទ័ព និងកិច្ចចរចាសន្តិភាពសំរាប់អ៊ុយក្រែន

ថ្ងៃអង្គារ, 27 ខែមិថុនា 2023 14:23  BeeTube News

photo_2023-06-27_14-21-22
 

1. ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអាល្លឺម៉ង់ថាអ៊ុយក្រែននឹងធ្វើកិច្ចចរចាសន្តិភាពផ្តើមពីខែកក្កដា

យោងតាមសារព័ត៌មាន RT ចុះផ្សាយថ្ងៃទី២៦ ខែមិថុនាបានអោយដឹងថា ទូរទស្សន៍រដ្ឋអាល្លឺម៉ង់ ARD បានអះអាងថាការចរចាសន្តិភាពលើជម្លោះអ៊ុយក្រែនអាចចាប់ផ្តើមនៅដើមខែក្រោយ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយ មន្ត្រីជាន់ខ្ពស់មកពីមហាអំណាចពិភពលោកមួយចំនួនបានបើកកិច្ចប្រជុំកាលពីសប្តាហ៍មុននៅក្នុងរដ្ឋធានី Copenhagen របស់ប្រទេសដាណឺម៉ាក ដើម្បីពិភាក្សាអំពីបញ្ហានេះ។ ARD បានរាយការណ៍កាលពីថ្ងៃអាទិត្យថាទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក Jake Sullivan ស្ថិតក្នុងចំណោមឥស្សរជនដែលមានវត្តមាននៅក្នុងព្រឹត្តិការណ៍នេះ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយ គោលបំណងសំខាន់នៃការជួបជុំនេះគឺដើម្បីទទួលបានការគាំទ្រពីប្រទេស "អព្យាក្រឹត" ដូចជាប្រទេសចិន ឥណ្ឌា ប្រេស៊ីល និងអាហ្វ្រិកខាងត្បូង។ ARD បាន​អះអាង​ថាកិច្ចប្រជុំ​ថ្នាក់​ខ្ពស់​តំណាង​ឱ្យ​ការ​បោះ​ជំហាន​ដ៏​សំខាន់​ឆ្ពោះ​ទៅ​រក​ការ​ចរចា​សន្តិភាព​ជាក់ស្តែង។ ដោយ​លើក​ឡើង​ពី​ការិយាល័យ​ទីក្រុង​ប្រ៊ុចសែល​របស់​ខ្លួន ពួកគេបាន​បន្ថែម​ថា ការ​ចរចា​អាច​នឹង​ចាប់​ផ្តើម​នៅ​ដើម​ខែ​កក្កដា។គួរបញ្ជាក់ផងដែរថា ប្រេស៊ីល ឥណ្ឌា ចិន និងអាហ្រ្វិកខាងត្បូង សុទ្ធតែជាសមាជិក BRICS ដែលជាប្លុកសេដ្ឋកិច្ចដោយរាប់រុស្ស៊ីជាសមាជិកទីប្រាំរបស់ខ្លួន។ ពួកគេទាំងអស់បានបដិសេធការដាក់ទណ្ឌកម្មលើទីក្រុងមូស្គូជុំវិញសកម្មភាពរបស់ខ្លួនក្នុងអំឡុងពេលមានជម្លោះជាមួយអ៊ុយក្រែន។

b-85
a-169
photo_2023-06-27_14-21-22
d-85
c-80
 

2. អាល្លឺម៉ង់​ត្រៀម​ខ្លួន​ដាក់​ទ័ព​ជា​អចិន្ត្រៃយ៍​ក្នុង​ប្រទេស​លីទុយអានី

យោងតាមសារព័ត៌មាន Reuters ចុះផ្សាយថ្ងៃទី២៦ ខែមិថុនាបានអោយដឹងថា រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់បាននិយាយកាលពីថ្ងៃចន្ទថា ទីក្រុងប៊ែរឡាំងបានត្រៀមខ្លួនជាស្រេចដើម្បីដាក់កងពលតូចទ័ពដែលមានកម្លាំងចំនួន4,000នាក់នៅក្នុងប្រទេសលីទុយអានីជាអចិន្ត្រៃយ៍តាមការសម្របសម្រួលជាមួយផែនការការពារជាតិរបស់អង្គការណាតូបន្ទាប់ពីការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន។ លោក Boris Pistorius បាននិយាយក្នុងកំឡុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុង Vilnius កាលពីថ្ងៃចន្ទថា"ប្រទេសអាល្លឺម៉ង់ឈរដោយការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងនាមជាសមាជិកណាតូ និងជាប្រទេសសេដ្ឋកិច្ចធំបំផុតរបស់អឺរ៉ុប ដើម្បីក្រោកឈរឡើងសម្រាប់ការការពារតំបន់ខាងកើត" ។ ទោះ​ជា​យ៉ាង​ណា លោក​ថា ហេដ្ឋារចនាសម្ព័ន្ធ​ចាំបាច់​ត្រូវ​តែ​មាន​​ជាមុន។ កាលពីមុន ទីក្រុងប៊ែរឡាំងបាននិយាយថាវានឹងត្រូវការពេលច្រើនឆ្នាំនៅប្រទេសលីទុយអានី ដើម្បីផ្តល់បន្ទាយ កន្លែងស្នាក់នៅ ឃ្លាំង និងកន្លែងហ្វឹកហាត់។ លោក Pistorius បាននិយាយថា"យើងយល់ព្រមថាកងពលតូចនឹងរីកដុះដាលពីមួយជំហានម្តងៗនៅពេលដែលហេដ្ឋារចនាសម្ព័ន្ធត្រូវបានបង្កើតឡើងរួចរាល់" ដោយបន្ថែមថាការដាក់ពង្រាយបែបនេះមិនអាចបញ្ចប់ក្នុងរយៈពេល "ពីរបីខែ" នោះទេ។

h-72
g-73
f-72
e-78
 

3. កំហុសដ៏ធំបំផុតរបស់ពូទីនក្នុងការបះបោររបស់ Wagner

យោងតាមសារព័ត៌មាន The Washington Post ចុះផ្សាយថ្ងៃទី២៦ ខែមិថុនាបានអោយដឹងថា ប្រធានាធិបតីរុស្ស៊ីលោកវ្ល៉ាឌីមៀពូទីនអាចប្រហែលជាបានរួចផុតពីការបះបោរនៅចុងសប្តាហ៍នេះដោយលោក Yevgeny Prigozhin និងក្រុមទាហានស៊ីឈ្នួល Wagner របស់លោក។ ប៉ុន្តែតាមរយៈ​ការ​បញ្ចេញ​ប្រតិកម្ម​ដូច​ដែល​លោក​បាន​ធ្វើ​នោះ លោក Putin មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​ខ្លួន​លោក​កាន់​តែ​ទន់​ខ្សោយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែលោកថែមទាំង​បាន​ដាំចិត្ត​គំនិត​ភាព​ទន់ខ្សោយ​របស់​លោក​នៅក្នុង​ផ្លូវចិត្ត​របស់ប្រជាជន​រុស្ស៊ី និង​ពិភពលោក។នៅក្នុងវីដេអូ Telegram ដែលលោក Prigozhin បានបង្ហោះនៅក្នុងការរឹបអូសយកតំបន់ Rostov របស់លោក ប្រធាន Wagner រូបនេះហាក់ដូចជាបានបំផ្លាញចោលនូវនិទានកថានៃការឃោសនាកន្លងមកទាំងមូលរបស់លោកពូទីនដូច្នេះឯងដែលលោកបានលក់ទៅកាន់ប្រជាជនរបស់លោកដើម្បីប្រជាប្រិយភាព។ នៅក្នុងការពិតដែលវង្វេងស្មារតីនោះ អាច​​​បញ្ជាក់អោយឃើញថា រុស្ស៊ីមិនមែនជាអ្នកឈ្លានពានពិតប្រាកដនោះទេ ប៉ុន្តែជាជនរងគ្រោះទៅវិញ ដោយពួកគេពិតបានខិតខំការពារខ្លួនឯងប្រឆាំងនឹងពួកសាតាំងណាស៊ីនៅក្នុងប្រទេសអ៊ុយក្រែន និងម្ចាស់អាយ៉ង NATO នៅលោកខាងលិច។ តាមពិតទៅលោកPrigozhinបាននិយាយថា"អ្វីដែលហៅថាប្រតិបត្តិការពិសេសនោះត្រូវបានចាប់ផ្តើមឡើងដោយហេតុផលខុសគ្នាទាំងស្រុង" ដែលភាគច្រើនជាការលួចប្លន់។ លោក​បាន​បន្ថែម​ថា ចាប់​តាំង​ពី​ពេល​នោះ​មក វា​បាន​ក្លាយ​ទៅ​ជា "រឿងកុនដែលលាតត្រដាងក្តីអាម៉ាស់​"ដំណើរឡើងដោយមនុស្សរោគចិត្ត។ ការ​ឃោសនា​របស់​វិមាន​ក្រឹមឡាំង​នឹង​មិន​ដូច​មុន​ទៀត​ទេ។

l-38
k-44
j-48
i-70
 


ថ្ងៃអង្គារ, 27 ខែមិថុនា 2023 14:23  BeeTube News