BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

អាមេរិក​បង្ហាញ​ឃ្លាំង​ផ្ទុក​មីស៊ីល​ផ្លោង​របស់​អេហ្ស៊ីប​ដែល​គំរាម​អ៊ីស្រាអែល ខណៈ​អាវុធ​ខូចខាតបានមកដល់​អ៊ុយក្រែន!

ថ្ងៃអង្គារ, 20 ខែមិថុនា 2023 11:20  BeeTube News

Untitled-2 (2)
 

1. អាមេរិក​បង្ហាញ​ឃ្លាំង​ផ្ទុក​មីស៊ីល​ផ្លោង​របស់​អេហ្ស៊ីប​ដែល​គំរាម​អ៊ីស្រាអែល 

យោងតាមសារព័ត៌មាន IISS វិភាគទៅលើទិន្នន័យយោធាចុះផ្សាយថ្ងៃទី១៦ ខែមិថុនាបានអោយដឹងថា ខណៈពេលដែលកងកម្លាំងមីស៊ីលផ្លោងរបស់ប្រទេសអេហ្ស៊ីបនៅតែរក្សាការ សម្ងាត់ រូបភាពពីផ្កាយរណបនាពេលថ្មីៗនេះបង្ហាញថា ទោះបីជាវាមានអាយុកាលច្រើនក៏ដោយ ប្រព័ន្ធរយៈចម្ងាយខ្លីR-300 Elbrus(RS-SS-1C Scud B) របស់ប្រទេសនេះនៅតែដំណើរការ។  មូលដ្ឋាន Scud មីស៊ីលមានទីតាំងស្ថិតនៅចម្ងាយត្រឹមតែ12គីឡូម៉ែត្រពីភាគអាគ្នេយ៍នៃត្រង់ចំកណ្តាលរបស់ទីក្រុង​​​Cairo ប៉ុណ្ណោះ កន្លែងនោះរួមមានយានដ្ឋានយានយន្ត អគារលំនៅឋាន និងអគាររដ្ឋបាលជាច្រើន ក៏ដូចជាអគារខ្ពស់ៗចំនួនបួនសំរាប់ជាលក្ខណៈប្រតិបត្តិការ របស់ Scud ។ ថាតើកាំជ្រួចមីស៊ីលដែលអាចមើលឃើញគឺជា Scud B ចម្ងាយ 300 គីឡូម៉ែត្រ ឬ Scud C រយៈចម្ងាយឆ្ងាយ គឺមិនច្បាស់ពីរូបភាពដែលមាននោះទេ។ ប៉ុន្តែមីស៊ីល Scud C ចម្ងាយ 500 គីឡូម៉ែត្រ ដែលអេហ្ស៊ីបធ្លាប់បានរាយការណ៍ថាបានទិញពីប្រទេសកូរ៉េខាងជើងក្នុងឆ្នាំ 1996 គឺមានលក្ខណៈស្រដៀងផ្នែកខាងក្រៅទៅនឹងម៉ូដែល B នេះណាស់។ យ៉ាង​ណា​ក៏​ដោយ មាន​ការ​បង្ហាញ​យ៉ាង​ច្រើន​ថា អេហ្ស៊ីប​បាន​បន្ត​នាំ​ចូល​គ្រឿង​បន្លាស់ នៃមីស៊ីល Scud ពី​កូរ៉េ​ខាង​ជើង។ ក្នុងឆ្នាំ 1996 សហគមន៍ស៊ើបការណ៍សម្ងាត់អាមេរិកបានរាយការណ៍ថាអេហ្ស៊ីបបានទទួលសម្ភារៈឧបករណ៍ដែលទាក់ទងនឹងមីស៊ីល Scud ពីកូរ៉េខាងជើងនិងរុស្ស៊ី។  នៅដើមទសវត្សរ៍ឆ្នាំ2000 របាយការណ៍នៅក្នុងប្រព័ន្ធផ្សព្វផ្សាយ និងសេចក្តីថ្លែងការណ៍របស់មន្ត្រីរដ្ឋាភិបាលអាមេរិកបានបង្ហាញថាអេហ្ស៊ីបមានចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការទទួលបានមីស៊ីលNodong របស់កូរ៉េខាងជើង។ ទោះបីជាយ៉ាងណាក៏ដោយ វានៅតែមិនច្បាស់លាស់ទេថាតើការទិញដែលបានគ្រោងទុកនោះបានកើតឡើងឬត្រូវបានបោះបង់ចោល ក្រោមសម្ពាធពីសហរដ្ឋអាមេរិក។

c-71
b-76
a-160
 

2. ​អាវុធ​ខូចខាត​បានមកដល់​អ៊ុយក្រែន

យោងតាមសារព័ត៌មាន The Washington Postចុះផ្សាយថ្ងៃទី១៩ ខែមិថុនាបានអោយដឹងថា អ៊ុយក្រែនបានបង់ប្រាក់រាប់រយលានដុល្លាទៅឱ្យអ្នកម៉ៅការសម្រាប់សព្វាវុធដែលមិនត្រូវបានប្រគល់ឱ្យមកដល់ ហើយអាវុធសភាពមិនសូវល្អមួយចំនួនដែលផ្តល់ដោយសម្ព័ន្ធមិត្តរបស់ខ្លួនបានក្លាយទៅជាហួសសម័យ។  ឯកសាររបស់រដ្ឋាភិបាលអ៊ុយក្រែនបង្ហាញថា នៅចុងឆ្នាំមុន ប្រទេសនេះបានបង់ប្រាក់ជាង 800លានដុល្លាដល់ក្រុមហ៊ុនផ្គត់ផ្គង់សព្វាវុធសម្រាប់កិច្ចសន្យាដែលនៅតែមិនទាន់សម្រេចទាំងស្រុង ឬដោយផ្នែក ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីក្នុងខែកុម្ភៈ ឆ្នាំ 2022 មក។ មនុស្សពីរនាក់ដែលពាក់ព័ន្ធនឹងការទិញអាវុធរបស់អ៊ុយក្រែនបាននិយាយថា អាវុធដែលបាត់មួយចំនួនត្រូវបានប្រគល់ដល់ហើយនៅទីបំផុត ប៉ុន្តែក្នុងករណីផ្សេងទៀត ឈ្មួញកណ្តាលបានប្រគល់ប្រាក់មកសងវិញ។ ប៉ុន្តែ​នៅ​ដើម​រដូវ​ផ្ការីក​នេះ ប្រាក់​រាប់​រយ​លាន​ដុល្លា​ត្រូវ​បាន​បង់ ក្នុងនោះរួម​ទាំង​មានក្រុមហ៊ុន​រដ្ឋ​ផង​ដែរ សម្រាប់​អាវុធ​​ដែលមិន​ចេញ​ជា​រូបរាង​ឡើយ​។ ការផ្ទេរជាច្រើនពីសម្ព័ន្ធមិត្តលោកខាងលិចបានរួមបញ្ចូលនូវសព្វាវុធទំនើបៗ ដូចជាប្រព័ន្ធការពារដែនអាកាសរបស់សហរដ្ឋអាមេរិកដែលបានបង្ហាញថាមានប្រសិទ្ធភាពខ្ពស់ប្រឆាំងនឹងដ្រូន និងកាំជ្រួចរបស់រុស្ស៊ី។ ប៉ុន្តែនៅក្នុងករណីផ្សេងទៀត សម្ព័ន្ធមិត្តបានផ្តល់ស្តុកសម្ភារៈអាវុធដែលនៅតែត្រូវការរុះរើឡើងវិញ ដែលក្នុងនោះប្រមាណជាង៣០%នៃឃ្លាំងអាវុធរបស់អ៊ុយក្រែនកំពុងស្ថិតនៅក្នុងដំណាក់កាលជួសជុល។ ថ្មីៗនេះការផ្តល់អាវុធ Howitzerចំនួន33គ្រឿងដែលផ្តល់ដោយរដ្ឋាភិបាលអ៊ីតាលីជាឧទាហរណ៍ស្រាប់ក្នុងបញ្ហានេះ ដោយមាន​ផ្សែង​ចេញ​ពីគ្រឿង​ម៉ាស៊ីន​មួយ និងមាន​ទឹក​ត្រជាក់​លេច​ចេញ​ពី​គ្រឿងម៉ាស៊ីន​ផ្សេងទៀត។

f-63
e-69
d-76
 

3. កងទ័ពរុស្ស៊ីរងការវាយប្រហារដោយជំងឺអាសន្នរោគនៅតំបន់ Kherson

យោងតាមសារព័ត៌មាន The Voice of Ukraine ចុះផ្សាយថ្ងៃទី១៨ ខែមិថុនាបានអោយដឹងថា ការរាតត្បាតនៃជំងឺអាសន្នរោគកំពុងរីករាលដាលក្នុងចំណោមបុគ្គលិកយោធារុស្ស៊ីនៅតំបន់ Kherson Oblast និងCrimea បន្ទាប់ពីការវាយប្រហារភេរវកម្មរបស់រុស្ស៊ីលើរោងចក្រវារីអគ្គិសនី Kakhovka នេះបើយោងតាមចលនាបក្សពួក Atesh បានរាយការណ៍នៅលើ Telegram នៅថ្ងៃទី 17 ខែមិថុនា។ ព័ត៌មានចុងក្រោយនេះបង្ហាញថាអ្នកកាន់កាប់រស់នៅតំបន់នោះជាច្រើននាក់ដែលមានករណីសង្ស័យថាឆ្លងជំងឺអាសន្នរោគ កំពុងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យយោធាជារៀងរាល់ថ្ងៃ។ គេ​ដឹង​ថា​ទាហាន​ជា​ច្រើន​នាក់​បាន​ស្លាប់​បាត់​បង់​ជីវិត​ហើយ។ ការរីករាលដាលនៃជំងឺអាសន្នរោគទំនងជាកើតឡើងដោយសារតែជនជាតិរុស្ស៊ីប្រើប្រាស់ទឹកពីប្រភពបើកចំហផ្សេងៗដោយកត់សម្គាល់ថាពួកគេកំពុងប្រឈមនឹងការលំបាកក្នុងការទទួលបានទឹកស្អាត ឬទឹកបរិសុទ្ធប្រើប្រាស់។ ចលនាបក្សពួក Atesh បានសរសេរឡើងថា"អង្គភាពគោលដៅនៅតាមបណ្តោយទិសដៅ តំបន់ Kherson ដែលមានទីតាំងនៅតាមប្រឡាយគ្រីមៀខាងជើង កំពុងបាត់បង់សមត្ថភាពប្រតិបត្តិការរបស់ពួកគេ ហើយកំពុងត្រូវបានជម្លៀសទៅខាងក្រោយដើម្បីព្យាបាល" ។

i-62
h-64
g-64
 


ថ្ងៃអង្គារ, 20 ខែមិថុនា 2023 11:20  BeeTube News