1. សភាបដិសេធមិនផ្តល់អាវុធដល់អ៊ុយក្រែនក្រោយបរាជ័យនៃការវាយបកនិងការបំផ្លិចបំផ្លាញអាវុធរបស់ណាតូ
យោងតាមសារព័ត៌មាន Politico ចុះផ្សាយថ្ងៃទី១៧ ខែមិថុនាបានអោយដឹងថា សមាជិកសភាមកពីគណបក្សសាធារណរដ្ឋនៅគណៈកម្មាធិការសភាជាន់ទាបកំពុងធ្វើការកាត់បន្ថយយ៉ាងខ្លាំងចំពោះគោលដៅប្រកបដោយមហិច្ឆតារបស់មន្ទីរបញ្ចកោណដើម្បីបង្កើនការផលិតកាំជ្រួចមីស៊ីល ខណៈដែលខ្លួនកំពុងស្វែងរកប្រដាប់អាវុធដល់អ៊ុយក្រែនស្របពេលដែលកំពុងរៀបចំត្រៀមសម្រាប់ជម្លោះដ៏មានសក្តានុពលជាមួយចិន។ អ្នកទទួលបន្ទុកបានកាត់បន្ថយចំនួនជាង 2.5 ពាន់លានដុល្លាទៅលើផ្នែកនៃគម្រោងចំណាយរបស់មន្ទីរបញ្ចកោណរបស់ពួកគេដែលដោះស្រាយជាមួយនឹងលទ្ធកម្មកាំជ្រួចមីស៊ីលនៅទូទាំងសេវាកម្មយោធា។ ការផ្លាស់ប្តូរការផ្តល់ថវិកាដោយគណៈកម្មាធិការចំណាយគឺជាការប៉ះទង្គិចដល់សសរស្តម្ភដ៏សំខាន់នៃផែនការការពាររបស់ប្រធានាធិបតីលោក Joe Biden ដែលបានដាក់ចេញនៅក្នុងសំណើថវិកាថ្មីៗបំផុតរបស់លោក ដោយបង្ខំឱ្យអ្នករៀបចំផែនការយោធាពិចារណាឡើងវិញពីរបៀបដែលខ្លួនទិញអាវុធដើម្បីត្រៀមខ្លួនសម្រាប់ជម្លោះមួយទៀត។ ចំណាត់ការរបស់គណៈកម្មាធិការនេះក៏អាចបង្កអោយមានការឈ្លោះប្រកែកគ្នាជាមួយក្រុមផ្សេងទៀតនៅក្នុងសភា និងព្រឹទ្ធសភាដែលយល់ស្របតាមផែនការរបស់មន្ទីរបញ្ចកោណដែរ។
2. បណ្តាប្រទេសលោកខាងលិចចាប់ផ្តើមបង្កើតផែនការតាមតម្រូវការអាវុធអ៊ុយក្រែន
យោងតាមសារព័ត៌មាន Politico ចុះផ្សាយថ្ងៃទី១៦ ខែមិថុនាបានអោយដឹងថា រដ្ឋមន្ត្រីការពារជាតិណាតូបានបញ្ចប់កិច្ចប្រជុំរយៈពេលពីរថ្ងៃនៅទីក្រុងព្រុចសែលកាលពីថ្ងៃសុក្រ ដែលជាកន្លែងពួកគេបានសន្យាផ្តល់ជំនួយយោធារាប់ពាន់លានបន្ថែមទៀតសម្រាប់អ៊ុយក្រែន ខណៈដែលទីក្រុងKyivឈានចូលសប្តាហ៍ទីពីរនៃការវាយបកដែលរង់ចាំជាយូរមកហើយប្រឆាំងនឹងរុស្ស៊ី។ រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកអ្នកស្រី Christine Wormuth បានប្រាប់អ្នកយកព័ត៌មាននៅមន្ទីរបញ្ចកោណក្នុងសប្តាហ៍នេះថា មេដឹកនាំផ្នែកសេវាកម្មនៅតែបន្តមានការព្រួយបារម្ភថាឧស្សាហកម្មការពារជាតិកំពុងពិបាកទប់ទល់ខ្លាំងដើម្បីបំពេញតាមតម្រូវការនៃជម្លោះនេះ។ លោកស្រីក៏បានអំពាវនាវដល់សភាឱ្យអនុម័តការផ្តល់មូលនិធិបន្ថែមដើម្បីគាំទ្រដល់ទីក្រុង Kyiv លើសពីចំនួនចំណាយដែលបានយល់ព្រមមកក្រោមកិច្ចព្រមព្រៀងកម្រិតបំណុលនាពេលថ្មីៗនេះវិញ។ ខណៈប្រធានសភាមកពីគណបក្សសាធារណរដ្ឋ លោក Kevin McCarthy ថ្មីៗនេះក៏បានរុញច្រានការប៉ុនប៉ងណាមួយដែលសំរេចផ្គត់ផ្គង់លើសពីកម្រិតនៅក្នុងកិច្ចព្រមព្រៀងដែលធ្វើលើបន្ថែមផ្តោតទៅលើអ៊ុយក្រែន។ នៅអឺរ៉ុប មេដឹកនាំនៃអង្គការណាតូទាំងឡាយត្រូវបានរំពឹងថានឹងចុះហត្ថលេខាលើផែនការសកម្មភាពផលិតកម្មការពារជាតិថ្មី នៅពេលដែលពួកគេនឹងជួបគ្នានៅទីក្រុង Vilnius ប្រទេសលីទុយអានីនៅខែក្រោយ។ ចំណែកនៅឯកិច្ចប្រជុំនៅទីក្រុងប្រ៊ុចសែលក្នុងសប្តាហ៍នេះ អ្នករៀបចំផែនការការពារជាតិរាប់សិបនាក់បានប្រមូលផ្តុំគ្នាដើម្បីចាប់ផ្តើមរៀបចំសំណើរផែនការរបស់ពួកគេ។ ក្នុងភាពជាអ្នកដឹកនាំនៃអង្គការណាតូ ក៏តែងតែធ្លាប់បានទទួលស្គាល់រួចមកហើយនូវបញ្ហាឧស្សាហកម្ម ហើយសម្រាប់ឆ្នាំមុនភាគច្រើនបានព្យាយាមដោះស្រាយឡើងដោយបង្កើតផែនការដើម្បីរួមបញ្ចូលគ្នាអោយកាន់តែប្រសើរឡើងរវាងក្រុមហ៊ុនអាមេរិក និងអឺរ៉ុប។
3. នៅប្រទេសចិន Blinken ប្រឈមមុខនឹងសំណួរថាតើលោក Xi នឹងបង្ហាញខ្លួនទេ?
យោងតាមសារព័ត៌មាន The New York Timesចុះផ្សាយថ្ងៃទី១៧ ខែមិថុនាបានអោយដឹងថាលោក Antony J.Blinken បានជួបនៅទីក្រុងប៉េកាំងកាលពីថ្ងៃអាទិត្យជាមួយរដ្ឋមន្ត្រីការបរទេសរបស់ប្រទេសចិនរយៈពេលប្រាំពីរម៉ោងកន្លះក្នុងដំណើរទស្សនកិច្ចលើកដំបូងរបស់រដ្ឋមន្ត្រីការបរទេសអាមេរិកទៅកាន់ប្រទេសចិនចាប់តាំងពីឆ្នាំ2018។ ទំនាក់ទំនងដ៏តានតឹងបានពន្យារពេលការធ្វើដំណើរអស់រយៈពេលជាច្រើនខែ៖ លោក Blinken មានបំណងទៅបំពេញទស្សនកិច្ចនៅខែកុម្ភៈ ប៉ុន្តែត្រូវបានពន្យារពេល បន្ទាប់ពីមន្ទីរបញ្ចកោណបានប្រកាសថាបាឡុងឃ្លាំមើលរបស់ចិនកំពុងរសាត់ពាសពេញទ្វីបសហរដ្ឋអាមេរិក។ លោក Blinken និងមន្ត្រីអាមេរិកផ្សេងទៀតបានសម្តែងក្តីសង្ឃឹមថា ដំណើរទស្សនកិច្ចនេះអាចបើកយុគសម័យការទូតប្រកបដោយភាពស្ថាបនា។ ប៉ុន្តែចិនបានរក្សាជំហរប្រឈមមុខដាក់គ្នាក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយបង្កើនការព្រួយបារម្ភថាកិច្ចប្រជុំនៅទីក្រុងប៉េកាំងអាចបញ្ចប់ទៅជាការប្រឆាំងច្រើនជាងការរួសរាយរាក់ទាក់។ ភាគីទាំងពីរបាននាំយករឿងចម្រូងចម្រាស់និងបញ្ហានានាមកពិភាក្សាក្នុងកិច្ចប្រជុំពីរថ្ងៃ នេះដែលទំនងជារង្វាស់សំខាន់ថាតើចិន និងសហរដ្ឋអាមេរិកអាចនឹងដោះស្រាយសម្ព័ន្ធភាពគ្នាឡើងវិញទេនៅក្នុងពេលណាមួយនាពេលឆាប់ៗនេះ។ តើលោក Xi នឹងអាចជួបលោក Blinken ជាលក្ខណៈឯកជនទេ? លោក Xi ទំនងជានឹងជួបជាមួយលោក Blinken ។ ព្រោះលោកបានជួបជាមួយលោក Mike Pompeo ដែលជារដ្ឋលេខាធិការទីពីរនៅក្នុងរដ្ឋបាលលោក Trump នៅពេលដែលលោក Pompeo បានធ្វើទស្សនកិច្ចនៅក្នុងឆ្នាំ2018។ ប៉ុន្តែមន្ត្រីអាមេរិកនិងចិននៅតែកំពុងធ្វើការបកស្រាយលម្អិតចុងក្រោយនៃកាលវិភាគរបស់លោក Blinken កាលពីសប្តាហ៍មុននេះហើយប្រហែលជាមិនមានការបញ្ជាក់អំពីជំនួបរវាងអ្នកទាំងពីររហូតដល់នាទីចុងក្រោយ។យ៉ាងណាមិញអ្នកទាំងពីរក៏ធ្លាប់បាននិយាយគ្នារួចមកហើយក៏ដោយ។ លោក Blinken បានជួបជាមួយលោកXi ជាច្រើនលើករួមទាំងក្នុងឆ្នាំ2011 នៅពេលដែលលោកបានធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំង។